មានរឿងដ៏គួរឱ្យហួសចិត្តមួយ បានកើតឡើងកាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយ ដែលមានឈ្មោះថា Weng.. បានបង្ហោះសារអះអាងថា ម្ចាស់ដើមការវិលមុខហើយ សម័យនេះហើយមានអ្នកចងដៃ ២ពាន់រៀល និង៥ពាន់រៀលទៀត ។គណនីហ្វេសប៊ុកដដែល បានបង្ហោះសារអមដោយរូបភាព នៅម៉ោង៨និង២៨នាទី ព្រឹកថ្ងៃទី២៩ មករា ២០១៩ នេះថា៖ «វិលមុខណាស់ មានចងដៃ ២ពាន់រៀលទៀត លោកអើយលោក ស្រុកតាកែវ ចាំចងដៃវិញ ២៥០០រៀលណា ហើយនៅមាន៥ពាន់រៀលទៀត» ។បើតាមគណនីឈ្មោះ Weng.. ទំនងជាសាមីខ្លួនផ្ទាល់(កូនកំលោះ) បានបញ្ជាក់អោយដឹងថា « សូមអរគុណចំពោះភ្ញៀវកិត្តិយស និងមិត្តសម្លាញ់ផងដែរ ដែលបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍របស់រូបខ្ញុំ ទាំងពីរនាក់(នៅខេត្តឧត្ដរមានជ័យ) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយក៏សូមខន្តីអភ័យទោស ចំពោះការទទួលស្វាគមន៍មិនបានដិតដល់ ឬក៏មានការខ្វះខាតចំណុចណាមួយដោយអចេតនា ហើយម្យ៉ាងវិញទៀតក៏ មានមិត្តសម្លាញ់នៅរហូតដល់បរទេសឆ្លៀតចងដៃទៀត អរគុណ!» ។




