ដោយសាតែមានទុក្ខ តារាចម្រៀង លោក ខេមរះ សេរីមន្ត ខកខានក្នុងការសំដែងដូចនេះត្រូវសងប្រាក់ទៅបណ្តាលក្រុមហ៊ុនវិញរហូតដល់…

ប្រិយមិត្តបានដឹងរួចហើយអំពីរឿង រ៉ាវតារាចំរៀង ខេមរះ ស្រីពៅ យ៉ាងណាមិញមកគិតមកដល់ថ្ងៃនេះ គឺចំនួន៧ថ្ងៃកន្លងផុតទៅហើយ ដោយឡែកលោក ខេមរះ សេរីមន្ត នៅខកខានមិនបានចូលរួម ឬសំដែងតាមកម្មវិធីជិតមួយសប្តាហ៌ហើយ ក្នុងនោះ តារាចម្រៀងខេមរៈ សិរីមន្ត បានសងប្រាក់កក់ទៅម្ចាស់កម្មវិធីប្រគំតន្ត្រីជាច្រើនកម្មវិធី រយៈពេលពេញ1សប្តាហ៍ ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែបានកក់សិរីមន្ត ឡើងច្រៀងតាមរយៈការប្រគំតន្ត្រីផ្សេងៗគ្នា។ ទឹកប្រាក់ដែលខេមរៈ សិរីមន្ត ត្រូវសងទៅក្រុមហ៊ុនទាំងឡាយ ក្រោយអាក់ខានឡើងច្រៀងតាមការកុងត្រានោះ មិនត្រូវបានកំណត់ជាក់លាក់ទេ ប៉ុន្តែក្រុមគ្រួសារសន្និដ្ឋានថា អាចចន្លោះពីជាង10.000ទៅ20.000ដុល្លារអាមេរិក។ គូរបញ្ចាក់ផងដែរថាថ្ងៃនេះជាបុណ្យគំរបខួប៧ថ្ងៃរបស់ប្អូនស្រីលោក គេសង្កេតឃើញមានវត្តមានមហាជន បងប្អូនអ្នកគំាទ្រ ក៌ដូចជាតារា ក្នុងសិល្បះជាច្រើនបានចូលរួមនៅគេហដ្ធានលោកផងដែរ