ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា លោកឧកញ៉ាឌួង ឆាយ គឺជាមនុស្សដែលមានសន្តានចិត្តល្អ តែងតែជួយដល់អ្នកក្រីក្រ ធ្វើអំពើមនុស្សធម៌នៅក្នុងសង្គមជាច្រើន រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពេញចិត្ត និងស្រលាញ់ឧកញ៉ាគ្រប់គ្នា។ ហើយថ្មីៗនេះ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះ ទាក់ទងទៅនឹងការជូនយោបល់មួយ ដោយលោក ឧកញ៉ាឌួង ឆាយបានសរសេរបណ្ហោះនៅលើបណ្តាញសង្គមថា ៉ ខ្ញុំសូមជូនយោបល់ស្លាកលេខដំបូងគួរមានការដាក់ដេញថ្លៃចាប់ពី 100,000$ ឡើងទៅដើម្បីយកថវិកាចូលជាតិ។ ខ្ញុំជឿជាក់ថានឹងមានវត្តមានឯឧត្តមឧកញ៉ាចូលរួមដេញថ្លៃច្រើន ៉


ដោយឡែក កាលពីម្សិលមិញនេះផងដែរ តាមរយៈគេហទំព័រផេក របស់ក្រសួង សាធារណការ និងដឹកជញ្ចូន បានបង្ហោះពីរបៀបចុះបញ្ជី ធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់ជាតួអក្សរ អង់គ្លេសជំនួសលេខបាន ដោយមិនអាចលើសពីចំនួន ៨តួអក្សរនោះឡើយ ដើម្បីតម្រូវការ និងបង្កើនប្រាក់ចំណូលរដ្ឋ។ក្នុងខ្លឹមសារនេះ ខាងក្រសួងបានសរសេរថា៖”ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន (លេខឬអក្សរមិនលើសពី៨ខ្ទង់) កំពុងត្រូវបានអភិវឌ្ឍ ខណៈដែលអនុក្រឹត្យ ស្តីពី ការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីអោយឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ យើងខ្ញុំស្វាគមន៍ រាល់មតិយោបល់ស្ថាបនាទាំងឡាយ ដើម្បីចូលរួមចំណែកជំរុញ ការរៀបចំ អោយបានកាន់តែល្អប្រសើរឡើង! សូមអរគុណ”៕


