អាណិតណាស់លោកអើយ សភាពកាន់តែទ្រុឌទ្រោម និងស្គមស្គាំងកាន់តែខ្លាំងនោះ អ្នកនាងចន ច័ន្ទលក្ខិណា បានស្គាត់ទៅជួប

សមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ តារាកំប្លែង​ នាយក្តឹប ដែលបានត្រឡប់មកពីព្យាបាលឯប្រទេសថៃវិញ ព្រមជាមួយនឹងថវិការមួយចំនួនទៅជូនដល់លោកពូផងដែរ។បើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា “សមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា ឮដំណឹង ពូ ក្តិប តារាកំប្លែងឈឺធ្ងន់វិលពីព្យាបាលនៅថៃភ្លាម ទាំងយប់ស្កាត់ទៅសួរសុខទុក្ខនិងនាំថវិកា មូលនិធិសិល្បៈចាស់ជារាទៅរួមចំណែកការដោះស្រាយបន្ត 🙏🙏🙏🙏🙏សូមលោកពូ ឆាប់ជា បានលេងសិល្បៈបន្ត🙏🙏❤️❤️🇰🇭”។

ស្ថិតនៅក្នុងស្ថានភាពស្គមស្គាំង និងទ្រុឌទ្រោមយ៉ាងខ្លាំងនោះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន លើកទឹកចិត្តលោកពូ និងជូនពរលោកពូឲ្យឆាប់ជាសះស្បើយផងដែរ។