សូមសម្តេចជួយលោកពូក្តឹបផង លោកពូក្តឹបប្រាប់ថាគាត់ចង់លក់ផ្ទះដែរ តែអាណិតកូន ព្រោះត្រូវការប្រាក់ជាង១ម៉ឺនដុល្លារទៀត ដើម្បីធ្វើការវះកាត់ជំងឺ… (មានវិដេអូ)

កាលពីថ្ងៃម្សិលមិញ អ្នកនាង ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ លោកពូក្តឹប ដែលគាត់ទើបតែមកពីព្យាបាលនៅប្រទេសថៃ ព្រមទាំងសួរពីអាការ បន្ថែមពីលោកពូផងដែរ។បើយោងតាមវិដេអូអ្នកនាង ចន ច័ន្ទលក្ខិណា​ បានរៀបរាប់ឲ្យដឹងថា កាលពីទៅប្រទេសថៃ ដើម្បីព្យាបាល នោះគឺលោកពូបានធូរស្បើយបន្តិចហើយ តែដោយសារតែខ្វះខាតនូវថវិការ ទើបគាត់ត្រឡប់មកផ្ទះវិញសិន ព្រោះការព្យាបាលរយៈ៩ថ្ងៃកន្លងមក លោកពូចំណាយអស់ប្រាក់៦ពាន់ដុល្លារហើយ ដោយលោកពូក្តឹបគាត់នៅព្យាបាលនៅទៅនោះ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯប្រទេសថៃនោះ (ព្យាបាលជំងឺសួត)។លោកពូក្តឹបបានប្រាប់ថា គាត់នៅជំងឺធំៗពីរ គឺ ជំងឺសំពាធសរសៃឈាមបេះដូង និងកកសរសៃឈាមខួរក្បាល ដែលត្រូវចំណាយថ្លៃវះកាត់ដល់ទៅជាង១ម៉ឺនដុល្លារ។ លោកពូក្តឹប បានប្រាប់បន្តទៀតថា លោកពូ ចង់លក់ផ្ទះដើម្បីព្យាបាលដែរ តែអាណិតកូន ចៅ មិនថាទៅរស់នៅឯណា ទើបលោកពូមិនហ៊ានលក់។ លោកពូមានតែលើកដៃសំពះសូមអំពាវនាវដល់ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។តារាកំប្លែងជើងចាស់លោកពូ និយាយចង់ស្រក់ទឹកភ្នែគ ទើបលោកពូមិនចង់លក់ ដោយសារតែអាណិតកូន ចៅ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsola.khang.14%2Fvideos%2F300444007333878%2F&show_text=0&width=267