ប្រធានគណបក្សខ្មែរក្រោក ឯកឧត្តម វឌ្ឍនា សារពង្ស បានចុះទៅសួរសុខទុក្ខ ជនរងគ្រោះដែលត្រូវគេបាញ់ក្នុងហេតុការដីធ្លី

ហ្វេសប៊ុក៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ប្រធានគណបក្សខ្មែរក្រោក គឺលោក William Guang បានសរសេររៀបរាប់ថា៖“ថ្ងៃនេះខ្ញុំបាទដឹកនាំក្រុមការងារប្រតិភូគណបក្សខ្មែរក្រោកចុះសួរសុខទុក្ខនិងពាំនាំថវិការជួយជនរងគ្រោះឈ្មោះ ពៅ សារ័ត្នដែលបានរងរបួសដោយការបាញ់ប្រហារក្នុងពេលអាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តន៍សាលដីកាតុលាកាកំពូលនៅភូមិ គគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យេីងខ្ញុំសុំសម្ដែងការខកចិត្តយ៉ាងខ្លាំង និងចូលរួមសោកស្ដាយចំពោះពលរដ្ឋដែលបានរងគ្រោះដោយបញ្ហានេះ គណបក្សខ្មែរក្រោក នៅជាមួយប្រជាពលរដ្ឋ បំរេីប្រជាពលរដ្ឋ ដេីម្បីប្រជាពលរដ្ឋ”៕