ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នៅពេលដែលឃើញកម្រងរូបភាព ចាស់ៗ របស់កញ្ញា ខេមរៈ ស្រីពៅ (មានវីដេអូ)

ក្រោយពី ដំណឹងមរណភាព របស់ កញ្ញា ខេមរៈ ស្រីពៅ ទៅកាន់លោកខាងមុខរួចមក បានធ្វើអោយ បងប្អូន សាច់ញាតិ សិល្បករ សិល្បការិនី តារាសម្ដែង ពិធីករ តារាកំប្លែង ព្រមទាំងមិត្ដរួមអាជីព ក្នុងវិស័យសិល្បៈ និងមហាជនជាច្រើនទូទាំងប្រទេស ពិតជាមានភាព សោកស្ដាយយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ។ដោយឡែក កញ្ញា ខេមរៈ ស្រីពៅ ចែកឋានរួចមក រូបថត ជាច្រើនសន្លឹក កាលពីអតីតកាល ក្នុងពេលសម្ដែង និងនូវវ័យកុមារភាព របស់កញ្ញា ខេមរៈស្រីពៅ ត្រូវបានទម្លាយ នៅលើទំព័រហ្វេស ប៊ុកផេកមួយឈ្មោះ ខេមរៈ ស្រីពៅ Khemarak Sreypov ដែលបានធ្វើអោយមហាជន ឃើញរូបភាពទាំងអស់នេះហើយ ពេលជាសោកស្ដាយរូបនាងយ៉ាងខ្លាំង។

នៅក្នុងគេហទំព័រផេកមួយនេះដែរ គាត់បានប្រមូលយកគ្រប់កម្រង់រូបថត អនុស្សាវរីយន៌ និងរំលឹករូបថតចាស់ៗជាច្រើន របស់ កញ្ញា ខេមរៈ ស្រីពៅ មកបង្ហោះអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងបណ្ដាញ សង្គម ហ្វេស ប៊ុក បានឃើញ និងចង់ចាំតារាចម្រៀងដ៏កំសត់ម្នាក់នេះ អោយដិតជាប់ក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា។គួរបញ្ជាក់ផងដែរថា គេហទំព័រផេកមួយនេះ ក៏បានបង្ហោះសារ ចង់លុបផេកនេះផងដែរ តែដោយសារប្រិយមិត្ដរបស់ ស្រីពៅជាច្រើនបានស្នើរសុំមិនអោយលុបវិញ ដោយគេហទំព័រផេកនេះបានសរសេរថា៖”មុនដំបូងខ្ញុំថាលុបផេកនេះ តែដោយសារតែបងប្អូននិងfanពៅមិនអោយខ្ញំលុបfacebook page នេះ ព្រោះគាត់ទុកជាអនុស្សាវរីយ៍ នឹងចង់ឃើញរូបភាពពៅ អញ្ចឹងហើយខ្ញុំមិនលុបទេ អាណិតអ្នកគាំទ្ររបស់ពៅ រូបភាពពៅទាំងប៉ុន្មានគឺនៅក្នុង page ទាំងអស់??#ពីខ្ញុំមិត្តភក្កិស្រីពៅ #មនុស្សគាំទ្រពៅអស់ពីចិត្ត”៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F572413509543249%2Fvideos%2F2302138890045294%2F&show_text=0&width=476