ស៊ែរម្នាក់មួយ កូនខ្មែរយើងអាចធ្វើបាន កូនខ្មែរយើងដែលផលិត “មីល្ពៅ” បានសម្រេច ពេលនេះល្បីដល់ថ្នាក់ខាងស្ថាននីយ៍ទូរទស្សន៍ចុះទៅសម្ភាសន៍ហើយព្រមទាំង… (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ គេបានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Roeury Yon បាន​បង្ហោះរូបភាព និងវីដេអូមួយ ដែលមើលទៅពិតជារំភើបខ្លាំងណាស់ដល់កូនខ្មែរយើងម្នាក់នេះ ដែលបានសម្រេចក្នុងការផលិតសរសៃមីដែលចេញពីផ្លែល្ពៅ នៅពេលនេះបានល្បីដល់ថ្នាក់ខាងស្ថាននីយ៍ទូរទស្សន៍ចុះទៅសម្ភាសន៍ផ្ទាល់ថែមទៀតផង។ ម្ចាស់ហ្វេសប៊ុកនេះក៏បានបញ្ជាក់សារខ្លះៗថា “តោះភ្លក់មីធ្វើពីផ្លៃល្ពៅទាំងអស់គ្នា។ ជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យបាត់ដំបង។”។ចំណែកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗនេះ បងប្រុសម្នាក់ឈ្មោះ Pov Sothea បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលមើលទៅរឹតតែធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើននាក់ចង់ភ្លក់មីល្ពៅកាន់តែខ្លាំង ព្រោះគេឃើញបងប្រុសម្នាក់នេះបានយកសរសៃមីនេះទៅឲ្យគេស្រុះដើម្បីមកញុាំជាមួយស៊ុប ដែលមើលទៅទំនងឆ្ងាញ់ដល់ហើយ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ។ ក្នុងនោះម្ចាស់ហ្វេសប៊ុករូបនេះបានបញ្ជាក់ថា “សុំសាកញាំមុនហើយ​ មីល្ពៅខ្មែរ បាត់ដំបង​”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនបានចូលទៅសួរទាក់ទងមីល្ពៅនេះ ហើយភ្លាមៗនោះ បងប្រុសម្នាក់នេះក៏បានឆ្លើយតបទៅសំនួរទាំងអស់ថា “អ៊េមណាស់ សរសៃមីទន់ ស្វិត និងឆ្ងាញ់ បើចង់សាកអាចទំនាក់ទំនងលេខ 0969568467 នេះបាន”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កូនខ្មែរយើងម្នាក់ឈ្មោះ គិម វ៉ាង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលគាត់​បាន​​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ចំណី​អាហារ​ពី​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បាន​សម្រេច​គោល​ដៅ​ដោយ​ការ​ផលិត​សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ដោយ​មាន​ពណ៌​ ក្លិន និង​រសជាតិ​ដូច​ផ្លែ​​ល្ពៅ បន្ទាប់​​ចំណាយ​ពេល​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Froeury.yon%2Fvideos%2F1214079112077809%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Froeury.yon%2Fvideos%2F1214067832078937%2F&show_text=0&width=560