ប្រិយមិត្តពិតជាស្គាល់ហើយនូវវត្តមានតារាកំប្លែងជើងចាស់ លោកអ៊ុំ ប៉ិគួក ដែលតែងតែធ្វើឲ្យបងប្អូនគ្រប់គ្នាផ្ទុះសំណើច តាមរយៈការលេងកំប្លែង។ ដោយវ័យកាន់តែចាស់ លោកអ៊ុំ ប៉ិគួក ក៏បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរណាស់ហើយ ហើយក៏មិនដែលឃើញវត្តមានលោកអ៊ុំ ទៅសំដែងនៅទីណានោះឡើយ។បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុខ សំណាង បានរៀបរាប់យ៉ាងដូច្នេះថា “បងប្អូន នៅចាំលោកពូម្នាក់នេះទេ? អ្នកខ្លះប្រហែលយល់ថាគាត់……..បាត់មុខគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបគាត់ដោយចៃដន្យ នៅហាងកាហ្វេមួយនារាជធានីភ្នំពេញ។
ខ្ញុំបានសួរគាត់ពីអាជីពសិល្បៈ គាត់ថាអស់ពលកម្មហើយ អាយុជាង៧០ ទៅហើយ ពិសារអ្វីមិនកើតទេ បានតែកាហ្វេក្តៅៗ សំណាងល្អម្ចាស់ហាង កាហ្វេថា គាត់មិនដែលយកលុយពី លោកពូនោះឡើយ ម្ចាស់ហាងពិតជាចិត្តល្អ ប្រពៃណាស់ (ចង់ឲ្យគាត់ពិសារឆ្ងាញ់ទាន់នៅដឹងរស់ជាតិ ចង់ផ្តល់កិត្តិយសទាន់នៅមានជីវិត កុំចាំដល់ពេលទៅបាត់ទើបនឹកឃើញឲ្យតម្លៃ”។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ទៅហើយ មិនគួរណាជីវិតអ្នកសិល្បៈជើងចាស់ជាច្រើន បានជួបរឿងហេតុដូចនេះសោះ៕


