ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹង និងស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ លោកពូ ក្តឹប រួចមក ធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងមានការអាណិតលោពូក្តឹបជាខ្លាំង ព្រោះតែរាល់ដងគាត់តែងតែផ្តល់សំណើចសប្បាយក្អាកក្អាយដល់ទស្សនិកជន តែពេលបែរជាមកឃើញគាត់ស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម និងស្គមស្គាំងខ្លាំងបែបនេះ។ក្នុងនាមជាប្រធានសមាគមសិល្បៈមួយរូប លោក ហេង ឡុង មិនដែលឈរមើលអ្នកសិល្បៈណាម្នាក់ ជួបនូវការលំបាកទេ គឺលោកតែងតែជួយអស់ពីកំលាំងកាយចិត្ត ទាំងការអំពាវនាវក្តី និងការស្វែងរកជំនួយពីមជ្ឈដ្ឋានទាំងក្នុងនិងក្តៅប្រទេស ដើម្បីឲ្យជួយដល់សិល្បៈករសិល្បៈការនី ដែលគាត់បានជួបនូវការលំបាក។

លោក ហេង ឡុង ក៏បានចូលរួមចំណែកជូនជាថវិការជួយដល់សម្រួលដ៏ក្រុមគ្រួសារលោកពូក្តឹបចំនួន១លានរៀល ព្រមទាំងបង្ហាញឈ្មោះ លោក ឧកញ៉ា តារាចម្រៀង និងបងប្អូនជាច្រើន ទៀតដែរបានជួយដល់លោកពូក្តឹបផងដែរ។

ក្នុងនោះរូមមាន៖ការស៊ែររបស់បងប្អូនគឺជាការជួយសង្គ្រោះលោកពូក្តឹបគោរពថ្លែងអំណរគុណដល់សម្បុរសជនចូលថវិកាជួយលោកពូ ក្តឹប ជាពិសេសកំពូលតារាចម្រៀងល្បីៗនិងប្អូនសុវណ្ណរិទ្ធី TVFB ដែលបានសហការរៃអង្គាសដូចមានរាយនាមខាងក្រោម:
១ មូលនិធិសិល្បករចាស់ជរា ៤លានរៀល (សរុប)/ ២ ឯកឧត្តម ឃ្លាំង ហួត ១លានរៀល/៣ លោក ពេជ្រ កែវមុន្នី ១លានរៀល /៤ លោក ហែម ដារិទ្ធ ១លានរៀល /៥ លោកឧកញ៉ា ទៀ វិចិត្រ ៨លានរៀល /៦ ឧកញ៉ា ម៉ែន ចន្ទ័រឹទ្ធី ៣០០ដុល្លារ /៧ លោកជំទាវ ញ៉ែម មរកត ២០ម៉ឺនរៀល /៨ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ១លានរៀល /៩ លោកឧកញ៉ា លី សេងផេង ១លានរៀល /១០ លោកឧកញ៉ា ហួត ជា ១លានរៀល /១១ លោកឧកញ៉ា សៅ វលក្ខណ៏ ១លានរៀល /១២ លោកឧកញ៉ា លី យ៉ាំង ១លានរៀល /១៣ លោក ហេង ឡុង ១លានរៀល /១៤ លោក ព្រាប សុវត្ថិ ៤០ម៉ឺនរៀល /១៥ លោក ខេមរៈ សិរីមន្ត ៤០ម៉ឺនរៀល /១៦ លោក ខេម ៤០ម៉ឺនរៀល /១៧ កញ្ញា ឌួង ហ្សូរីដា ៤០ម៉ឺនរៀល /១៨ លោក សាន ផានិត ៤០ម៉ឺនរៀល /១៩ លោក ពាក់មី ៤០ម៉ឺនរៀល /២០ កញ្ញា ឱក សុគន្ធកញ្ញា ២០ម៉ឺនរៀល /២១ កញ្ញា ពេជ្រ សោភា ២០ម៉ឺនរៀល /២២ លោក តាំង គីមឡេង ១០០ដុល្លារ /២៣ អគ្គនាយកTVFB សុវណ្ណ រិទ្ធី ២០ម៉ឺនរៀល /២៤ លោក ខាន់ ជេមស៍ ២០ម៉ឺនរៀល /២៥ លោក ជុំ លីណូ ២០ម៉ឺនរៀល /២៦ លោក អ៊ីណូ ២០ម៉ឺនរៀល /២៧ លោក យ៉ែម សំអូន ២០ម៉ឺនរៀល /២៨ កញ្ញា សូ ដានីតា ២០ម៉ឺនរៀល /២៩ លោក រិន សាវ៉េត ២០ម៉ឺនរៀល /៣០ សេន រ៉ានុត ២០ម៉ឺនរៀល /៣១ លោក K01 ២០ម៉ឺនរៀល /៣២លោក ជុន សុធី ២០ដុល្លារ /៣៣ នាយ កុយ ២០ម៉ឺនរៀល /៣៤ គង់ សុទ្ធារិទ្ធិ ២០ម៉ឺនរៀល /៣៥ នាយ ក្រឹម ២០ម៉ឺនរៀល /៣៦ ឈិន សុធារី ២០ម៉ឺនរៀល /៣៧ នូវ សុនីតា ២០ម៉ឺនរៀល
សរុប: ២២លាន ៦០ម៉ឺនរៀល និង ៤២០ដុល្លារ ។ លេខទូរស័ព្ទទំនាក់ទំនងវេលុយ៖ 017 990 332 / 096 370 0432។
គួរបញ្ជាក់ផងដែរថា លោកពូក្តឹប គាត់ត្រូវការប្រាក់ដើម្បីធ្វើការវះកាត់ សរសៃឈាមបេះដូង និងសម្ពាធសរសៃឈាមខួរក្បាល ដែលទាំងអស់ត្រូវចំណាយប្រាក់រហូតដល់ទៅជាង១ម៉ឺនដុល្លារឯណោះ។







