ទីបំផុត ដឹងអំពី មូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺធ្ងន់រហូតបាត់បង់ជីវិត (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីរបស់តារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងដ៏ក្រៀមក្រំមួយនេះ និងបានចូលរួមរំលែកទុក្ខ ខណៈដែលគ្រប់គ្នាក៏ចង់ដឹងច្បាស់ផងដែរ ពីមូលហេតុនៃការលាចាករបស់ប្អូនស្រីលោក។យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បានសន្យាមកកាន់ទស្សនិកជនដែរថា លោកនឹងធ្វើការបកស្រាយពីមូលហេតុមួយចំនួននៃការស្លាប់របស់ កញ្ញា ស្រីពៅ ជាប្អូនស្រីនាឆាប់ៗនេះផងដែរ។ជាក់ស្ដែង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងការសរសេរបញ្ជាក់ថា៖ «ខ្ញុំ បាទ ខេមរៈ សិរីមន្ត និងប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺរហូតបាត់បងអាយុជីវិតនៅពេលបន្តិចទៀតនេះ» ៕ដូច្នេះប្រិយមិត្តមានតែរង់ចាំទស្សនា និងស្តាប់ទាំងអស់គ្នា នូវវីដេអូ Live ខាងក្រោមនេះ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsereymun.official%2Fvideos%2F240327120231591%2F&show_text=0&width=560