បងប្អួនគាំទ្រទេ?នាយឧត្តមសេនីយ៍ នេត សាវឿន ចោរឆក់ចាប់បាន ប្ដឹងពីបទ មនុស្សឃាតដោយចេតនា

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឪកាស ដែលនាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមក្នុង ពិធីតែងតាំងស្នងការនគរបាលខេត្តព្រៃវែង។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា “ចំណុចនេះ ខ្ញុំសំណូមពរឯកឧត្ដម ព្រះរាជអាជ្ញា និងតុលាការដែរ យើងខ្ញុំបានសំណូមពរ ព្រះរាជអាជ្ញានៅភ្នំពេញ ។ ភ្នំពេញធ្វើបានខ្ញុំក៏កោតសរសើរគាត់ ។ បើតាមទោស អានេះព្រហ្មទណ្ឌតូចតាច បទល្មើសមជ្ឈឹមស្រាល ប៉ុន្តែនៅភ្នំពេញមិនមែនស្រាលទេ ព្រោះឆក់ស្លាប់មនុស្ស ឆក់ទាញមកដួល បុក មនុស្សស្លាប់ ។ ចឹងមិនមែនប្លន់ទេ ប៉ុន្តែឆក់ស្លាប់មនុស្ស។ ចឹងហើយបានជានៅភ្នំពេញ បានឯកភាពគ្នាថា ពេលដែលចាប់បានប្ដឹងពីបទ មនុស្សឃាតដោយចេតនា ចូលបទឧក្រិដ្ឋ ព្រោះបទមជ្ឈឹមស្រាលពេក ។ ឆ្នាំ២០១៨ ចាប់បានជាង ៥០០នាក់ គ្រាន់តែភ្នំពេញជិត៤០០នាក់”៕