មកមើលទិដ្ឋភាព បុគ្គលល្បីៗ​ និង តារាល្បីៗ ដែលបានសែនក្នុងពិធីបុណ្យចូលឆ្នាំចិន …(មានរូបភាពច្រើន)

ពិធីបុណ្យចូលឆ្នាំចិន ឬ ដែលគេហៅម្យ៉ាងទៀតថាពិធីបុណ្យនានិទាឃរដូវ គឺជាថ្ងៃឈប់សំរាក ដ៏សំខាន់បំផុត សំរាប់ប្រជាជន ចិនទូទៅពិភពលោក។ មានប្រជាជនចិនមួយភាគ ជាពិសេសជនជាតិចិន ដែលរស់នៅ ក្រៅប្រទេស បានហៅ ពិធីបុណ្យមួយនេះថា បុណ្យចូលឆ្នាំចិនច័ន្ទគតិថ្មីដែលពិធីបុណ្យមួយនេះ ត្រូវបានគេចាប់ផ្ដើម ពីថ្ងៃទីមួយ នៃខែទីមួយ តាមឆ្នាំច័ន្ទគតិក្នុងប្រតិទិនចិន ហើយក៏បញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ពិធីបុណ្យចូលឆ្នាំចិនប្រពៃណីមួយនេះ ត្រូវបានប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរ កាត់ចិន ចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់បំផុត ដែលត្រូវបានគេចាត់ទុកជា ពិធីបុណ្យ ឈប់សម្រាកដ៏វែងជាងគេ និងដ៏សំខាន់ មួយសម្រាប់ ជនជាតិចិន ព្រមទាំង បានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេស ជិតខាង ដែលកម្ពុជាយើងក៏ស្ថិតនៅក្នុងនេះផងដែរ។

ដោយឡែក ក្នុងថ្ងៃនេះដែរ យើងក៏ឃើញ តារាសម្ដែង តារាចម្រៀង ថែមទាំងសិល្បករ និងប្រជាជនគ្រប់មជ្ឈដ្ឋានជាច្រើន ក៏កំពុងបានរៀបចំ អាហារ និងភេជ្ជសៈមួយចំនួនធំ សម្រាប់សែនជូន និងឧទ្ទឹសកុសលទៅដល់ដូនតា កុងម៉ាជាដើម។ ក្រៅពីការសែនព្រេន ក៏នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនខ្មែរនិយម ធ្វើនៅ ថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬ ចំណីអាហារដល់គ្នាទៅវិញទៅមក។