មកដល់ពេលនេះ បងប្អូនប្រិយមិត្ត និងមហាជនខ្មែរនៅទូទាំងប្រទេស ប្រាកដជាបានទស្សនារួចមកហេីយ អំពីវីដេអូនៃការជេរប្រមាថមេីលងាយ សុទ្ធតែពាក្យខ្មែរឈាមថោក និងដាក់ទម្លាយឲ្យខ្មែររលាយទាំងទឹកដី ក្រោយពីមានបុរស ៣នាក់ បានជិះម៉ូតូខោកក្បាលទៅលេីបុគ្គលចំបុីខ្មៅម្នាក់នេះ។ដោយឡែក ក្រោយពីគណនីហ្វេសប៊ុក Heng Yin បានផូសនូវវីដេអូនេះក្នុងបណ្ដាញសង្គមរួចមក បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេសមានការខឹងសម្បារជាខ្លាំង ហេីយក៏មានបុគ្គលមួយចំនួន បានអះអាងចេញមុខនឹងធ្វើការប្តឹងចំពោះបុគ្គលចំបុីខ្មៅនេះផងដែរ បេីសិនជាមិនមានការអន្តរាគមន៍ពីសមត្ថកិច្ចផងនោះ។

ជាមួយគ្នានេះដែរ នៅមុននេះបន្តិច តាមរយៈគណនីហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានធ្វេីការ live វីដេអូ នឹងបានចេញមុខអះអាងថានឹងដាក់ពាក្យបណ្ដឹងចំពោះ ចំបុីខ្មៅ ដែលក្នុងនាមលោកជាកូនខ្មែរមួយរូប ពិតជាមិនអាចទទួលយកនូវពាក្យសម្តីជេរប្រមាថមេីលងាយមកមេីលប្រជាជាតិខ្មែរបាននោះទេ។ក្នុងនោះដែរ លោកផែង វណ្ណៈ ក៏បានបន្ថែមទៀតថា ចំពោះរយៈពេលត្រឹម ៣ថ្ងៃ បេីមិនមានការអន្តរាគមន៍ណាមួយពីសមត្ថកិច្ចនោះទេ លោកនឹងចាត់ការលេីបុគ្គលនេះ ទៅតាមផ្លូវច្បាប់ហេីយ ។ មួយវិញទៀតនោះ លោកក៏បានសំណូមពរបងប្អូនខ្មែរ ដែលស្គាល់អត្តសញ្ញាណ ចំបុីខ្មៅ សូមផ្ញេីព័ត៌មានលំអិតមកកាន់លោកផង ដេីម្បីលោកងាយស្រួលក្នុងកិច្ចការងារមួយនេះ។

បន្ថែមលេីសពីនេះ លោកក៏បានបញ្ជាក់សារជាថ្មីទៀតថា៖ «ខ្ញុំនឹងរៀបចំ ឯកសារប្ដឹងឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ ទៅ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដេីម្បីចាត់ការ តាមផ្លូវច្បាប់ ពីបទជេរប្រមាថ និង ញុះញង់អោយមានការរេីងអេីង ពូជសាសន៍ ។ បេីបងប្អូនណាស្គាល់ អាស័យដ្ឋានពិតប្រាកដរបស់វា ប្រាប់ខ្ញុំផង» ។








