មហាជនខ្មែរភាគច្រើន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាចូលរួមសែនចំពោះកាលចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដោយសារតែពួកគេមានកាត់ខ្សែស្រឡាយ ជាពិសេសដេីម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វបុរសរបស់ខ្លួន និងបន់ស្រន់ដេីម្បីទទួលបាននូវលាភជ័យត្រលប់មកវិញផងដែរ។ចំពោះពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមួយនេះ ត្រូវបានប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរភាគច្រេីន ដែលកាត់ខ្សែចិន បានចាត់ទុក ជាថ្ងៃដែលមាន សារៈសំខាន់បំផុត ដែលមានថ្ងៃឈប់សម្រាក ដ៏វែងជាងគេ និងដ៏សំខាន់ មួយសម្រាប់ ជនជាតិចិន មួយទៀតនោះ ពិធីបុណ្យនេះ ក៏បានជះឥទ្ធិពល មួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេសជិតខាង ដែលកម្ពុជាយើង ក៏ស្ថិតនៅក្នុងនេះផងដែរ។

ដោយឡែក ចំពោះពិធីបុណ្យចូលឆ្នាំចិននេះដែរ ក៏មានការចែកអាំងប៉ាវសម្រាប់អ្នកដែលមានគ្រួសារហេីយ ជូនទៅដល់សាច់ញាតិ និងបងប្អូនដេីម្បីទទួលយកនូវភាពហេងហេងមកវិញផងដែរ។ ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងថ្ងៃចូលឆ្នាំចិននេះ លោកឧកញ៉ាក៏មានអាំងប៉ាវចំនួន ៤ ជូនទៅដល់មហាជនខ្មែរផងដែរ៖1. រីករាយមានស្នាមញញឹមរាល់ថ្ងៃ 2. លុយកាក់ហូរហៀរ 3. ប្រាថ្នាអ្វីឲ្យបានដូចបំណង 4. សុខភាពល្អមាំមួនជាមួយនឹងអាំងប៉ាវដ៏មានន័យរបស់លោកឧកញ៉ាទៀ វិចិត្រ នេះដែរ បានធ្វើឲ្យបងប្អូនប្រជាជនខ្មែរជាច្រើន បានសម្តែងនូវអារម្មណ៍ពេញចិត្ត នឹងបានទទួលយកដោយក្តីរីករាយជាខ្លាំង បេីទោះជាពាក្យទាំងនេះ មិនមែនជាទឹកប្រាក់ក៏ដោយ តែវាពិតជាមានន័យធំធេងខ្លាំងណាស់។









