ថ្ងៃនេះគឺជាថ្ងៃបុណ្យចូលឆ្នាំចិន ដែលជាថ្ងៃជនជាតិចិន ឬអ្នកកាត់ចិនខ្លះៗ ធ្វើការសែនព្រែន ទៅដល់ដូនតា ដែលបានចែកឋានទៅ ដើម្បីអោយពួកគេរកសុីមានបាន និងមានរាសីឡើងខ្ពស់ ធ្វើអ្វីអោយបានសម្រេចជានិច្ច ជាពិសេស ក៍ជាថ្ងៃដែលបងប្អូនមកជួបជុំគ្នា ដើម្បីធ្វើពីធីសែនព្រែនផងដែរ។ក្នុងនោះផងដែរ យើងឃើញមានអ្នកមានៗ ជាច្រើនបាន បានចែកអាំងប៉ាវ ទៅដល់បងប្អូនគេ ឬសំរាប់បុគ្គលិក របស់គេ ទៅតាមលទ្ធភាព របស់ម្ចាស់ក្រុមហ៊ុន ដែលបានចាត់ចែង ដើម្បីលើកទឹកចិត្តបុគ្គលិក អោយកម្លាំងចិត្ត ក្នុងការធ្វើការ និងដើម្បីអោយគេធ្វើការរកសុីកាន់តែកាក់កបជាងនេះមួយកំរិតទៀត។

ដោយលែកចំពោះការ៉ាស់ លក់រថយន្តទំនើបៗ Kimsrun Premium Auto បានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានចែកអាំងប៉ាវ អោយបុគ្គលិក សុទ្ធតែ ចិញ្ចៀនមាស ខ្សែកមាស ប្រាក់ខែទី ១៣ បូកថែមប្រាក់លេីកទឹកចិត្តលេីបុគ្គលិក។ ដោយនេះគឺជាអាំងប៉ាវ ដែលមានតម្លៃយ៉ាងខ្លាំង ដែលក្រុមហ៊ុនផ្សេងៗ មិនសូវមានអ្នកធ្វើតាម។យោងតាមផេកហ្វេសបុក Kimsrun Premium Auto បានបង្ហោះថា «ហេង ហេង ឆ្នាំថ្មី ចែក អាំងប៉ាវ មានទាំង ចិញ្ចៀនមាស ខ្សែកមាស ប្រាក់ខែទី ១៣ បូកថែមប្រាក់លេីកទឹកចិត្តលេីបុគ្គលិក យកបេះដូងមកធ្វេីការ ជាពិសេសេ ផ្តល់នូវរថយន្តម្នាក់មួយគ្រឿង ជូនបុគ្គលិកឆ្នេីម បម្រេីការងារយូរឆ្នាំ»៕








