ហួសចិត្ត អបអរចូលឆ្នាំចិន មន្ត្រីយោធា និងនគរបាលឈ្លោះគ្នា បាញ់៣គ្រាប់ផ្អើលសមត្ថកិច្ច…(មានរូបភាព)

រាជធានីភ្នំពេញ៖ កាលពីវេលារសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវនិងថ្ងៃសែនចូលឆ្នាំចិន មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងព្រោះតែរឿងបន្តិចបន្តួច បានធ្វើឲ្យមន្ត្រីយោធាម្នាក់ និងនគរបាលម្នាក់ បានទាស់សម្តីគ្នា រហូតឈានដល់ផ្ទុះអាវុធចំនួន៣គ្រាប់ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដែលកំពុងតែអបអរជួបជុំគ្រួសារ ក្នុងឱកាសចូលឆ្នាំចិនថ្ងៃដំបូង ។តែទោះជាយ៉ាងណា ក្រោយពីកើតហេតុផ្ទុះអាវុធដាក់គ្នារួច មន្ត្រីយោធាដែលជាអ្នកបង្ក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗយកទៅធ្វើកំណត់ហេតុ និងសួរចម្លើយផងដែរ ហើយករណីនេះ នៅមិនទាន់មានប្រភពណា អះអាងបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៅឡើយនោះទេ ថាតើមកពីមូលហេតុអ្វី បានជាមន្ត្រីយោធា និងមន្ត្រីនគរបាលទាស់គ្នាដល់ថ្នាក់ឈានទៅដល់ ការផ្ទុះអាវុធផ្អើលប្រជាពលរដ្ឋយ៉ាងនេះ ។

សមត្ថកិច្ចកំពុងតែធ្វើការតាមនិតិវិធី ហើយចំណែកអត្តសញ្ញាណរបស់មន្ត្រីយោធាដែលបាន បង្កការផ្ទុះអាវុធ និងនគរបាលខាងលើនោះ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនៅឡើយដែរ ៕