ប្រពៃណាស់ជួយស៊ែរបន្តផង កុំភ្លេចជូនអាំងប៉ាវ បុគ្គលិកសុីនទ្រីផង ព្រោះបេីមិនមានពួកគាត់ចូលឆ្នាំចិននេះមិនដឹង…(មានវីដេអូ)

អ្នកនាង​ស្រី​ អូន​ បង​ប្អូន​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជាបានស្គាល់រួចមកហេីយ​ ដែលបងស្រី​តែងតែ​ជួយ​ទៅ​ដល់​អ្នកដែលមាន​ទុក្ខ​លំបាកជាច្រេីន​នៅក្នុង​សង្គម​ បេីទោះជា​បងស្រី​កំពុង​តែ​ពពោះ​កាល​ពី​កន្លង​នេះ និងមានការងាររវល់យ៉ាងណាក៏ដោយនោះ​ ក៏បងស្រី​នៅតែ​ឆ្លៀត​ពេល​ធ្វើ​រឿង​នេះដែរ​។ដែលហេតុ​នេះហេីយ​ ទេីប​អ្នកនាង​ស្រី​ អូន​ ត្រូវ​បាន​មហាជន​ខ្មែរ​ជាច្រើន​បានដាក់​ងារ​ជាបុគ្គល​ដ៏មានចិត្តធម៌ម្នាក់នៅក្នុង​សង្គម​។ ដោយ​ឡែក​ នៅថ្ងៃនេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​អ្នក​នាង​ស្រី​ អូន​ ដែលមានឈ្មោះ​ Ah Ry Noun បាន​ធ្វើ​រឿង​ដ៏​គួរឲ្យ​កោតសរសើរ​មួយ​ទៀត

ដោយបងស្រី​ បាន​ចែក​ផ្លែ​ឈើ​ និងអាំង​ប៉ាវ​មួយចំនួន ជូនទៅដល់​សន្តិសុខ​ និង​អ្នកប្រមូល​សំរាម​តាមផ្លូវ​ និងតាមផ្ទះដែលមាន​គ្នា​ប្រមាណ​ជា​ បួន​ ប្រាំ​នាក់​ ។ ដែលនេះ​ពិតជា​រឿងមួយដ៏ល្អបំផុត​ ដែលក្នុងនាម​យេីង​ជាខ្មែរ​ដូចគ្នា​ ចេះជួយ​គ្នា​ទៅ​វិញ​ទៅមក​បែបនេះ​ ។ ក្នុងនោះ​ដែរ​ អ្នក​នាង​ ស្រី​ អូន​ ក៏មាន​ពាក្យ​ផ្តាំផ្ញើទៅ​កាន់​មហាជន​ដែរថា៖«កុំសុីចាប់ឆាយ​ កុំភ្លេចជូនអាំងប៉ាវ​ បុគ្គលិកសុីនទ្រីផង ព្រោះបេីមិនមានពួកគាត់​ ចូលឆ្នាំចិននេះ​ មិនដឹងសំរាមគច្រេីនយ៉ាងណាទេ។ យេីងកំពុងជួបជុំ​ យ៉ាងសប្បាយ សុីផឹកចែកអាំងប៉ាវ​ ចំនែកពួកគាត់​ កំពុងដេីរប្រមូលសំរាម គិតទៅគួរអោយអាណិតគាត់ទេ?​ លេីកទឹកចិត្តគាត់ទាំងអស់គ្នាផងបងប្អូន»។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004775269297%2Fvideos%2F1222771367892027%2F&show_text=0&width=267