លោកឧញ៉ា ហ៊ុន ជា ចាប់ចំបុីខ្មៅបាន និងបានសួរ ៣សំនួរ យ៉ាងចាក់ដោត ទៅកាន់ចំបុីខ្មៅថា….(មានវីដេអូ)

ប្រិយមិត្ត​ និង​មហាជន​នៅក្នុងបណ្ដាញ សង្គម ហ្វេស ប៊ុកប្រាកដ ជាបាន​ជ្រាប​រួចមកហេីយ​ ចំពោះ​រឿងរ៉ាវ​ នាងខ្ទើយចំបុីខ្មៅ​ ធ្វើការជេ​រប្រមាថ​ តិះដៀល​ មេីលងាយ​ ដល់ជាតិសាសន៏ខ្មែរទាំងមូលតែម្ដង ដោយខ្ទើយរូបនេះ បានប្រើប្រាស់​ពាក្យសម្ដី​មិនសមរម្យជាច្រើន​ ហើយអ្វីដែលមិនអាចលើកលែងទោសបានទៀតនោះ ខ្ទើយរូបនេះ បានដាក់​ទម្លាយ​ឲ្យ​ប្រជាជាតិ​ និងទឹកដីខ្មែរ​បាត់បង់ និងរលាយទៀតផង។ចំពោះ​ពាក្យសម្ដី ដែលបានជេរប្រមាថមកលើជាតិសាសន៏ ខ្មែរនេះ ក៏បានធ្វើអោយ បុគ្គលមានមុខមាត់ក្នុងសង្គម រួមទាំងមហាជន ទូទាំង​ប្រទេស​ មានការ​ផ្ទុះប្រតិកម្ម​យ៉ាងខ្លាំង និង​បានដាក់ពាក្យបណ្ដឹង រហូតដល់ លោក ឧកញ្ញា ហ៊ុន ជា លូកដៃក្នុងរឿងនេះ ហើយក៏បានឃាត់ខ្លួន ខ្ទើយរូបនេះទាំងយប់តែម្ដង។

ចំពោះការឃាត់ខ្លួនខ្ទើយរូបនេះដែរ ដោយមានការចូលរួមសហការពី សមត្ថកិច្ចក្នុងមូលដ្ឋានផ្ទាល់ ក្នុងខណៈពេលនោះដែរ លោក ឧកញ្ញា ហ៊ុន ជាក៏បានសាកសួរសំនួរ ៣ចំនុចហើយ លោក ឧកញ្ញាក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ក្នុងថា៖” ខ្ញុំនិយាយក្នុងនាមជា ជនជាតិខ្មែរមួយទាំងមូល មិនមែនអាងឈ្មោះ អាងអំនាច ឬបុណ្យស័ក អ្វីទេគឺសួរក្នុងនាម ជាកូនខ្មែរថា សំនួរ”១ អូនឯងជាសញ្ចាតិអ្វី? ២ តើថ្ងៃអូនឯងមាន បញ្ហាឃើញមុខច្បាស់អត់? អូនឯងដឹងគាត់សញ្ចាតិអីអត់? ៣ ហេតុអ្វីអូនឯងប្រមាថជាតិសាសន៌ខ្លួនឯង? ក្នុងគោលបំណងអ្វី? ហើយចំលើយគឺជារបស់ប្អូន ប្អូនដឹងច្បាស់ហើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីខ្ទើយរូបនេះ បានជេរប្រមាថជាសារធាណ:មកលើជាតិសាសន៏ខ្មែរ បានមួយថ្ងៃរួចមក នៅ​លេី បណ្តាញ សង្គម ហ្វេស ប៊ុក សមត្ថកិច្ចជំនាញ​ ក៏បានចុះទៅឃាត់ខ្លួន​ខ្ទើយរូបនេះភ្លាមៗ ដែលឈ្មោះ ហេង យិន ហៅចំប៉ីខ្មៅ ត្រូវបានឃាត់ខ្លួន នៅក្នុងហាង កាហ្វេមួយកន្លែង ក្បែរមាត់ទន្លេ តាមបណ្ដោយ ផ្លូវ១៨៤ នៅយប់ម្សិលមិញនេះ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៩ ដេីម្បីយកមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការទៅតាមផ្លូវច្បាប់ ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F2258247081090454%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F620969341671670%2F&show_text=0&width=560