ភ្នំពេញ៖សំរាប់ថ្ងៃនេះព័ត៌មាន មួយនេះ ពិតក្តៅគគុកណាស់ ហើយមហាជនជាច្រើន បានដឹងរួចហើយ អំពីរឿង ម្នាក់ឈ្មោះ ហេង យិន បានផុស វីឌីអូរជេបុរស៣នាក់ខោកក្បាល រួចដៀលដល់ខ្មែរទំាងអស់ ធ្វើអោយមហាជន ផ្ទុះប្រតិកម្មយ៉ាងខ្លំាងរ ។ បន្ទាប់ពីជេរប្រមាថជាសារធាណ:លេីប្រព័ន្ធបណ្តាញសង្គមហ្វេសបុក សមត្ថកិច្ចជំនាញ បានចុះទៅឃាត់ខ្លួន ឈ្មោះ ហេង យិន ហៅចំប៉ីខ្មៅ នៅក្នុងហាងកាហ្វេមួយក្បែរមាត់ទន្លេ ផ្លូវ១៨៤ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៩ ដេីម្បីយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការទៅតាមផ្លូវច្បាប់ ៕ យ៉ាងណាមិញនាព្រឹកនេះផងដែរដែល លោកអធិការខ័ណ្ឌបញ្ចាក់ថា ក្រោយពីបានសាកសួរ បន្ថែម និងប្រមូលឯកសារនោះ បុគ្គលឈ្មោះ ហេង យិន ហៅចំបុីខ្មៅ នឹងត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នារសៀលម៉ោង 2 ថ្ងៃនេះ នៅឯសាលាដំបូងរាជធានីផងដែរ ។





