ភ្នំពេញ៖ យុវជនម្នាក់ដែលបានអះអាងថា ជាអ្នកខោកក្បាលបុគ្គល ហេង យិន ត្រូវបានការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីសួរនាំ ពេលនេះច្បាស់ហេីយ សមត្ថកិច្ចបានបញ្ជាក់ថា យុវជននេះ មិនមែនជាអ្នកខោកក្បាលបុគ្គល ហេង យិន ហៅចំប៉ីខ្មៅទេ គឺជាអ្នកក្លាហានក្លែងកក្លាយ ។យុវជននេះសមត្ថកិច្ចនាំខ្លួនមកកាន់អធិការខណ្ឌដូនពេញកាលពីវេលាម៉ោង ៥ល្ងាច ទី០៦ ខែកុម្ភះ ឆ្នាំ២០១៩ នៅផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា យុវជនម្នាក់នេះមានឈ្មោះផាន់ សំរុង ភេទប្រុសអាយុ ២១ឆ្នាំ បុខរបរក្រុមហ៊ុនឯកជន (ដឹកជញ្ជូនម្ហូប) ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ផ្ទះគ្មានលេខ បានបង្ហោះអាខោនហ្វេសបុករបស់ខ្លួនឯងថាខ្លួនបានវាយបុរសភេទទីបី ឈ្មោះយិន ហេង នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១០យប់ នៅត្រង់ចំនុច២៤០ កែង១៩ ដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែតាមចម្លើយសារភាពរបស់ ឈ្មោះ យិន ហេង (ចំប៉ីខ្មៅ) នឹងតាមការចង្អុលបង្ហាញរូបថតបានអោយដឹងថាខ្លួនពុំដែលស្គាល់ឈ្មោះ ផាន់ សំរុង នោះទេ ។ ចំណែកសមត្ថកិច្ចយើងក៏បានយករូបថតរបស់ឈ្មោះ យិន ហេង មកបង្ហាញ ក៏យុវជននេះក៏មិនដែលស្គាល់ឈ្មោះ យិន ហេង ដែរ ដោយប្រាប់ថារឿងដែលកើតហេតុមិនមែននៅកន្លែងនោះទេ គឺកន្លែងកើតហេតុនៅ ត្រង់ចំនុច មុខមន្ទីពេទ្យរ៉ូយ៉ាល់រតនៈ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចុងក្រោយឈ្មោះ ផាន់ សំរុង និង ឈ្មោះ យិង ហេង មិនដែលស្គាល់គ្នាពីមុនមកទេ ហើយក៏មិនបានវាយ ឈ្មោះ យិន ហេង (ចំប៉ីខ្មៅ) ។ដូច្នេះយុវជនដែលចង់ល្បីល្បាញនិងអះអាងថាខ្លួនជាអ្នកខោកក្បាលបុគ្គល យិន ហេង ហៅចំប៉ីខ្មៅ នោះ គឺមិនមែនជាអ្នកខោកក្បាលបុគ្គល យិន ហេង ទេ ពោល គឺជា អ្នកក្លាហានក្លែងក្លាយតែប៉ុណ្ណោះ ។ទោះយ៉ាងណាក្តី យុវជនជាអ្នកក្លាហានក្លែងក្លាយនេះកំពុងស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ចជំនាញនៅឡេីយ ៕



