តើចំប៉ីខ្មៅ ជាអ្នកណា?​ ចង់ដឹងទេ?

កាលប្រហែល៥ ឆ្នាំមុន ចំប៉ីខ្មៅ ជាមិត្ត ក្នុងហ្វេសបុក របស់ខ្ញុំដូច មិត្តៗ គ្រប់គ្នា ដែរ ហើយថែមទាំងបាន ជួប នាង ផ្ទាល់ រាល់កម្មវិធី ដែលទាក់ទង នឹងសិល្បៈផ្សេង ៗ ជាពិសេស ខោល និង ខួបសាលារចនា កាលនោះ កូននេះ ចេះចែករំលែកចំណេះដឹង ជាពិសេសផ្នែកវប្បធម៌ សិល្បៈ ខ្មែរ ដែលនាងដឹង ដល់ខ្ញុំ នាងក៏ជា អ្នកហាត់របាំ ដែលស្រឡាញ់ក្បាច់បុរាណ ខ្មែរ ។ ថ្វីត្បិត ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ នាងរាងប្លែកបន្តិច ដោយមានជម្លោះ ពាក្យសម្តី ជាមួយ មិត្តៗ មួយចំនួនមានទៅមានមក រហូត មានការ បង្ករហិង្សា ដល់នាងនៅសាធារណៈ ឈានឲ្យ មានបញ្ហា ដូចដឹងស្រាប់។ការប្រើហិង្សា ដល់អ្នកដទៃ គឺជាអំពើ ឬជារូបភាព សង្គម មិនល្អឡើយ ពុំគួរគាំទ្រទេ អ្នកគាំទ្រ មនុស្សប្រើហិង្សា ដាក់អ្នកដទៃ ជារឿងល្មើសសីលធម៌ហើយ ជាពិសេសប្រមាថជីវិតមនុស្សផងគ្នា ! ចំណែក ពាក្យសម្តី ចំប៉ីខ្មៅប្រើ រាងលើស ហើយប៉ះពាល់ ដល់ សន្តានចិត្តស្រឡាញ់ ជាតិ របស់មិត្តៗ ពិតមែន អ្វីសំខាន់ នាងក៏ក្រាបសំពះ សូមខមាលទោស និង ការយោគយល់ បើយើង ពិតជាកូនខ្មែរ ស្រលាញ់ជាតិមែន ផ្តល់ការអភ័យដល់នាង ព្រោះនាង ក៏ជាធនធាន បម្រើជាតិដល់ល្អ បើជាប់គុកច្រវាក់មែន ពេលចេញមក អនាគតនាង មុខជាពិបាក ហើយ វាអាចបង្កររឿងរ៉ាវច្រើន ទោសនាងត្រឹមតែណែនាំគឺបានហើយ យើងមិនគួរយក កាំបិតធំ ទៅ កាប់ស្រមោចតូចមួយទេ សូមពិចារណា ហើយយកលុយ ពេលវេលា កម្លាំង ទៅជួយជាតិច្រើនជាងប្រកាន់ ពាក្យនាងចំប៉ីខ្មៅនិយាយដោយកំហឹង។បើយើងខឹងពាក្យនាងនិយាយមែន តើយើងដឹងទេ មានមនុស្សខ្លះៗ ដែលបំផ្លាញជាតិខ្លួន ធ្វើទង្វើរដែល ឲ្យបរទេសមើលងាយ ទាំង សកម្មភាព ពីមួយថ្ងៃទៅមួយថ្ងៃ ក៏មាន ការបំផ្លាញ វប្បធម៌ខ្លួន ។ ម្យ៉ាង អ្នកខ្លួនឯង បាន ជួយអ្វីខ្លះ ដើម្បី គាំទ្រសិល្បៈខ្មែរ ទេ ។ សូមគិតរឿងនេះល្អជាង( បញ្ជាក់ មិនមែន គេងប្រវ័ញ្ចឱកាស ចង់ល្បី ឬតាំងខ្លួនជា មាតាចិត្តព្រះទេ តែចង់ បន្សាប បន្ធូរបន្ថយ កំហឹង មិត្តៗ ជាពិសេស មេត្តាធម៌ ដល់មនុស្សផងគ្នា ។ កុំចងកំហឹង ស្អប់ ឬប្រើហិង្សាលើ នាងអី ( 🙏🙏 សូមឲ្យនាងរួចផុតពីទុក្ខនេះ ឲ្យប៉ូលីស អធ្យាស្រ័យ នាង ត្រឹមតែណែនាំ ហើយ ឲ្យនាង បន្តសកម្មភាពល្អៗ ខាងវប្បធម៌ និងបញ្ឈប់ការ ប្រើពាក្យអសុរោះ (🙏🙏 សំខាន់អាណិត ឪពុកម្តាយនាង