តស់ថ្ងៃនេះមកស្គាល់តួឯករបស់អ្នកម្តង តើគាត់ជានរណា?

តារាហុងកុង៖ លោក Jacky Cheung គឺជាកំពូលតារាចម្រៀងហុងកុងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៨០ រហូតមកដល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីរន្ទឺដដែល ។

លោក Jacky Cheung ដែលឈ្មោះភាសាចិនរបស់លោកគឺ ចាង សៀកយ៉ូវ លោកត្រូវបានគេដាក់រហស្សនាមអោយលោកជា ស្តេចចម្រៀងរបស់ ហុងកុង ហើយលោកក៏ជាអ្នកនិពន្ធបទចម្រៀងផងដែរ ។ តារារូបនេះកើតនៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦១ បច្ចុប្បន្ននេះលោកមានអាយុ ៥៧ឆ្នាំ លោកចាប់ផ្ដើមចូលសិល្បៈដំបូលទ្ធផល​រូបភាព​សម្រាប់ Jacky Cheung king of game 2002ង តាមរយៈការប្រឡងបទចម្រៀងនៅក្នុងទីក្រុង ហុងកុង នាឆ្នាំ ១៩៨៤ ដោយលោកបានទទួលជ័យលាភីលេខ ១ និងបានផ្តួលបេក្ខជនរាប់ពាន់នាក់ដើម្បីយកពានរង្វាន់ជាលើកដំបូង ។ បន្ទាប់មកលោកបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Polygram ហើយលោកក៏បានក្លាយជាតារាជួរមុខសំរាប់ក្រុមហ៊ុនមួយនេះនៅក្នុងឆ្នាំ១៩៨៧ ប៉ុន្តែទោះជាយ៉ាងណាភាពជោគជ័យរបស់លោក នៅមានកំរិតនៅឡើយ ថ្វីបើលោកបានហក់ចូលក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តមួយទៀតក៏ដោយ ។

លទ្ធផល​រូបភាព​សម្រាប់ Jacky Cheung king of game 2002

ក្រោយមក បន្ទាប់ពីការតស៊ូនិងព្យាយាម លោក ចាង សៀកយ៉ូវ បានវិលត្រលប់មករកភាពល្បីល្បាញដល់កំពូលតាមរយៈបទ (Kiss goodbye) ដែលជាអាល់ប៊ុមលក់ដាច់បំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ ហុងកុង និងនៅក្នុងឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៦ អាល់ប៊ុមរបស់លោកកូពីលក់ទូទាំងពិភពលោក ដោយបានលក់ចេញរហូតដល់ទៅជាង ២៥លានអាល់ប៊ុម ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងចំណោមតារាចម្រៀងជើងខ្លាំងរបស់ ហុងកុង ហើយកាលពីទសវត្សរ៍ ៩០ លោកក៏បានជាប់ជាសន្លឹកអាត់ទាំងបួន រឺស្តេចចម្រៀងទាំងបួនរបស់ហុងកុង ដែលមានដូចជា៖ ១ ចាង សៀកយ៉ូវ ២ លី តាវហួ ៣ លី មីង ៤ គួរ ហ្វូឈឹង ។

រូបភាពពាក់ព័ន្ធ

មានរូបរបស់លោកកាលពីមុននឹងរូបបច្ចុប្បន្ននៅខាងក្រោមនេះ បើចង់ដឹងថាតើសំឡេងរបស់លោកពិរោះយ៉ាងណានោះ មានបទចម្រៀងរបស់លោកនៅក្នុងខមមិន ។

 

ដោយ៖ (Movie star Research) សុិន ឧត្ដមផល្លា
Sin Oudom Phalla

ល្បីចុងសប្តាហ៍ ដួលម៉ូតូហើយនៅឆ្លៀត Selfie ទៀត ស៊ែរមួយ

ថ្ងៃអាទិត្យសប្តាហ៍ទី ២នៃខែទី ១នៃឆ្នាំ ២០១៨ ជាថ្ងៃដែលមនុស្សភាពច្រើនបានឈប់សំរាកពីការងារ អ្នកខ្លះបង្ហើយកិច្ចការគ្រូដាក់អោយ អ្នកមានកម្មវិធីជួបជុំ អ្នកខ្លះមានតំណើរកំសាន្តតំបន់នានា អ្នកខ្លះមានណាត់ជាមួយអ្នកពិសេស គិតគិតទៅច្រើនអនេក តែអាណិតយុវជនម្នាក់ដែលមានគ្រោះថ្នាក់ចរាចរ កាលពីយប់មិញ បែរជាទៅណាមិនរួចទៅវិញ។

អ្វីដែលជាការគួរអោយទប់សំណើរមិនបាន គឺបន្ទាប់ពីគ្រោះថ្នាក់ហើយនៅឆ្លៀតថតបង្ហោះតាម បណ្តាញ សង្គមទៀតពិតជាប្លែកៗប្រាកដមែន។ជូនពរអោយប្អូនឆាប់ជាណា !

ពិតជាចំលែកណាស់ ចូលព្រៃរាល់ថ្ងៃស្រាប់តែឃើញ . . !

អ្នកស្រុកម្នាក់ចូល គាត់តែងតែដើរចូលព្រៃ និងឡើងភ្នំ ដើម្បីកាប់អូស និងរកឪសថបុរាណ។ថ្ងៃមួួយ ពេលដែលគាត់បានចូលក្នុងព្រៃជ្រៅ គាត់បានប្រទះវត្តុចម្លែកមួួយដែលមានរាងស្រដែង នឹងផ្សិត និងដូចមេអំបៅ ប៉ន្តែវត្តុចម្លែកនោះឋិតនៅកន្លែងខ្ពស់ ។

ដោយសារតែភាពឆ្ងល់ គាត់បានសម្រេចចិត្តឡើងទៅមើល​ និងយកមកធ្វើជាឪសថបុរាណ។ប៉ន្តែចម្លែក ណាស់ វត្តុនោះមានជីវីត និងធ្វើចលនាភ្លាមទៅពេលគាត់​យកដៃទៅប៉ះវា។វត្តុមានជីវីតនេះបានធ្វើអោយគាត់កាន់តែឆ្ងល់ឡើងទៀត គាត់ក៏បានថតវាទុករូចយកទៅអោយអ្នក ជំនាញមើល។អ្នកជំនាញបានប្រាប់គាត់ថា វាមិនមែនរុក្ខជាតិ ប៉ន្តែវាសត្វខែ (moths飞蛾)។ហើយជាសត្វដែលកម្រណាស់។

ធ្លាប់ស្គាល់គាត់ទេ? តារាសម្តែងដ៏ល្បីល្បាញមួយរូបដែលអ្នកមិនធ្លាប់បានដឹងពីសមត្ថភាពពិសេសរបស់លោក

អ្នកធ្លាប់បានទស្សនារឿងគ្រូម៉ៅកម្ចាត់ខ្មោចឆៅប្រាកដជាបានស្គាល់គាត់ជាមិនខាន។ លោក N!Xua Toma ជាតារាល្បីមួយរូបនៅតំបន់អាព្រិចកំឡុងឆ្នាំ ១៩៨០។

ជាការពិត ប្រិយមិត្តបានស្គាល់រូបលោកតាមរយះរឿង The Gods Must Be Crazy ជាតួអង្គមនុស្សព្រៃ។ អ្នកនៅក្នុងតំបន់នោះភាគច្រើនបាននិយាយថាលោកជាតួអង្គល្បីបំផុតនៅក្នុងប្រទេស Namibia។ មិនតែប៉ុណ្ណោះ លោក N!Xua Toma ជាសមាជិកភាគតិចសាន ហើយលោកអាចនិយាយបានច្រើនភាសាដូចជា Jul Hoan Otjiherero Swanna បានយ៉ាងល្អ។

ប៉ុន្តែគេសួរថាលោកមានអាយុប៉ុន្មាន គឺលោកមិនឆ្លើយនោះទេ មូលហេតុខ្លួនលោកមិនដឹងថាមានអាយុប៉ុន្មានផង។ នៅមុនពេលលោកចូលសម្តែងនៅលើកដំបូងមិនទាន់មានការយល់ដឹងពីជីវភាពរស់នៅទាន់សម័យនោះទេ ហើយនៅពេលចូលធ្វើតេស្តសម្តែងនោះលោកបានស្គាល់ជនជាតិស្បែកសតែបីនាក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតលោកមិនបានដឹងពីតម្លៃរបស់ក្រដាសប្រាក់ផងដែរ ដូច្នេះហើយទើបប្រាក់ចំណូលរឿងដំបូងដែលគាត់បានសម្តែង The Gods Must Be Crazy គ្មានតម្លៃអ្វីទាំងអស់សម្រាប់គាត់ ហាក់បីដូចជាគាត់មិនទទួលបានអ្វីសោះពីការសម្តែងរឿងនេះ សូម្បីតែរបៀបរក្សាទុកប្រាក់ក៏គាត់មិនដឹងថាធ្វើយ៉ាងម៉េចដែរ។

ទោះជាយ៉ាងណា ក្រោយមកដោយសារទទួលបានការណែនាំពីក្រុមការងារសម្តែងភាពយន្តដែលធ្វើការជាមួយលោក ទើបលោកបានសម្រេចយកលុយទាំងនោះសាងសង់ផ្ទះមួយសម្រាប់គ្រួសាររបស់លោកដោយបានប្រើប្រាស់ប្រព័ន្ធទឹក ភ្លើងដូចអ្នកទីក្រុងផងដែរ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារឿង The Gods Must Be Crazy លោក N!Xua Toma ត្រូវបានគេអញ្ជើញឲ្យចូលរួមថតរឿងសម្តែងមួយចំនួនផ្សេងទៀតមានដូចជា The Gods Must Be Crazy II ដែលផលិតក្នុងឆ្នាំ ១៩៨៩

 

រឿង Kwagga Strikes Back ផលិតក្នុងឆ្នាំ ១៩៩០

 

រឿង Crazy Safari ថតក្នុងឆ្នាំ ១៩៩១

 

រឿង The Gods Must be Funny in China ឆ្នាំ ១៩៩៤។

បន្ទាប់ពីបញ្ចប់ការសម្តែងខ្សែភាពយន្ត លោកក៏បានត្រលប់មកប្រទេស Namibia វិញ ហើយចាប់ផ្តើមជីវិតជាកសិករម្តងទៀត ដោយលោកបានដាំដំណាំពោត សណ្តែក ល្ពៅ និងចិញ្ចឹមសត្វគោ ក្របីផងដែរ។ អ្វីដែលសំខាន់នោះគឺរូបលោកមិនអាចគ្រប់គ្រងរបស់លើសពី ២០ បានទេ ក៏ព្រោះតែលោកអាចរាប់លេខបានត្រឹមតែពីលេខ ១ ដល់ ២០ ប៉ុណ្ណោះ នេះបើយោងតាមសារព័ត៌មួយក្នុងប្រទេស Namibia ធ្លាប់បានចុះផ្សាយពីខ្សែជីវិតរបស់លោក។

 

ចូលមកក្នុងឆ្នាំ ២០០៣ លោកបានកើតជម្ងឺរបេង និងត្រូវលេបថ្នាំជាប្រចាំ តែជាអកុសលដោយសារតែលោកបានលេបថ្នាំលើសកម្រិត ទើបបណ្តាលឲ្យរូបលោកប្រតិកម្មថ្នាំក្នុងខណៈពេលលោកកំពុងប្រមាញ់សត្វ រួចក៏លាចាកលោកទៅ។ រឿងនឹកស្មានមិនដល់ ក្រោយពីមរណៈភាពលោក N!Xau Toma ក៏មានសិក្សាស្រាវជ្រាវមួយបង្ហាញថាលោកបានកើតក្នុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤៤ និងបានស្លាប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៣ ដូច្នេះហើយពេលនោះលោកមានអាយុប្រហែលជា ៥៨ ឬ៥៩ ឆ្នាំ។

ចំណែកសាកសពលោកត្រូវបានគេបញ្ចុះជិតផ្នូរភរិយាទី២ របស់លោកនៅថ្ងៃទី ១២ ខែឆ្នាំដដែល ដោយលោកបានបន្សល់ទុកកូនចំនួន ៦ នាក់ផងដែរ។

ដោយ រស្មី

ប្រភព ៖ Amapapa.me

ក្រែងមិនដឹង! ប្រសិនបើទៅលេងខេត្តកំពតកុំរំលងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំង ១០ កន្លែងនេះ

ខេត្តកំពត គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា។ នៅភាគខាងត្បូងមានជួរមាត់សមុទ្រប្រវែងប្រហែល ៤៥គ.ម នៅជាប់ឈូង​សមុទ្រ​ថៃ។ រាជធានីរបស់ខេត្តនេះ គឺក្រុងកំពត។ ខេត្តនេះ គឺជាខេត្តដែលមានឆ្នេរសមុទ្រធំបំផុតទីបីរបស់ប្រទេសកម្ពុជាដែលមាន​​ព្រំដែន​រួមជាមួយប្រទេសវៀតណាមភាគខាងកើត និងពង្រីកចូលទៅដល់ឈូងសមុទ្រថៃ។ ខេត្តនេះក៏មានស្ថាបត្យកម្មដ៏​ប្រណីត​​សម័យ​អាណានិគមបារាំង ការទាក់ទាញផ្នែកធម្មជាតិ និងការទាក់ទាញទេសភាពតាមស្រុកស្រែចំការបានធ្វើឲ្យខេត្តមួយនេះជាទី​ចាប់អារម្មណ៍ពីអ្នកដែលរស់នៅទីនោះផង ពីអ្នកទេសចរទាំងក្នុង និងក្រៅប្រទេសផង។

ទាំងនេះ គឺជាតំបន់ទេសចរណ៍សំខាន់ៗទាំង ១០ដែលទាក់ទាញភ្ញៀវទេសចរបំផុតនៅក្នុងខេត្ត គំពត៖

១-ភ្នំបូកគោ (Bokor Hill)

​ភ្នំបូកគោ ស្ថិតនៅទីតាំងចម្ងាយ ៤២គ.ម ពីទីក្រុងកំពត។ តំបន់នេះត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមបារំាងក្នុងឆ្នាំ ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោ គឺជាទីតាំងរមនីយដ្ឋានមួយដ៏ស្រស់ស្អាតសម្រាប់អាណានិគមជនបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាស។

ភ្នំបូកគោមានកម្ពស់ ១,០៧៥ ម និងជាតំបន់ដែលមានអាកាសធាតុល្អ និងទេសភាពដ៏ស្រស់ស្អាត។ ដើមឈើធំដែលបានចោល ម្លប់ទៅលើមាត់ទឹក និងដុំថ្មបានបង្កើតរូបរាងជារូបសត្វដែលមានការទាក់ទាញចំពោះអ្នកទេសចរបំផុត។ ពីលើកំពូលភ្នំក៏អាច​មើល​ឃើញទិដ្ឋភាពក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងមើលឃើញទឹកសមុទ្រពណ៌ខៀវដ៏ស្រស់ស្អាត។

ទេសភាពនៅភ្នំបូកគោ

២-តំបន់ទេសចរណ៍ទឹកឈូ (Teuk Chou Rapids)

កាត់តាមស្ទឹងធំៗនៅក្រុងកំពត បត់ស្តាំចុះទៅតាមផ្លូវលំដ៏ធំទូលាយមួយខ្សែ ដែលមានចម្ងាយប្រហែល ៧គ.ម អ្នកនឹងទៅដល់​កន្លែងអាថ៌កំបាំងតូចដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់បំផុតមួយនៅក្នុងខេត្តនេះ។ ដោយសំដៅលើទឹកធ្លាក់នៅក្នុងតំបន់មួយ ទឹកឈូ គឺជាកន្លែងដែលមានទឹកធ្លាក់បែបធម្មជាតិជាមួយនឹងទឹកដ៏ថ្លាពណ៌គ្រីស្តាល់ដ៏ត្រជាក់។ មានកន្លែងលក់អាហារជាច្រើន ដែល បំពេញចិត្តចំពោះអ្នកដែលទៅលេងនៅទីនោះ ដូចផ្លែឈឺគ្រប់ប្រភេទ មាន់ដុតទាំងមូល ត្រីអាំង ផ្លែចេក ដូងដុត ខ្ចប់ជាមួយស្លឹក ចេក (ជាអាហារពិសេសរបស់ខេត្តកំពត)។

តំបន់ទឹកឈូនៅកំពត

៣-ឧទ្យានបណ្តុះបណ្តាលសត្វព្រៃទឹកឈូ (Teuk Chhou Wildlife Education Park)

តំបន់ទឹកធ្លាក់រមនីយដ្ឋានទឹកឈូរបស់ខេត្តកំពតមានចម្ងាយប្រហែល ៦ ទៅ ៧ គ.ម ពីក្រុងកំពត មានឧទ្យានបណ្តុះបណ្តាល​សត្វព្រៃមួយកន្លែង​ដែលបានប្រតិបត្តិការដោយអង្គការក្រៅរដ្ឋាភិបាល។ សួនសត្វនេះពីមុនត្រូវបានគ្រប់គ្រងផ្នែកឯកជន ប៉ុន្តែដោយសារ រកឃើញពីបញ្ហានៃស្ថានភាពលំបាកនៃការថែរក្សាសត្វព្រៃ អង្គការ Footprint ក៏បានគ្រប់គ្រងវិញ។ ឧទ្យាននេះមានកម្រិតធម្យម តែទីកន្លែងធំទូលាយ និងមានសត្វរស់នៅទីតាំងផ្សេងៗគ្នា ដូច្នេះឧទ្យាននេះអាចឲ្យអ្នកទេសចរបើកឡានចូលទស្សនាបាន។ ឧទ្យាននេះក៏មានសត្វច្រើនប្រភេទដូចជា សត្វស្វា ជ្រូកព្រៃ សត្វអូទ្រីស ដំរី តោ ខ្លា ខ្លារខិន ។ល។

រូបភាពនៅសួនបណ្តុះបណ្ដាលសត្វព្រៃ

៤-ចម្ការធុរេន (Durian Plantations)

ហេតុផលដែលអ្នកនៅជាប់ដកចិត្តមិនបានពីទឹកដីខេត្តកំពត គឺចម្ការផ្លែឈើដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលត្រូវបានគេស្គាល់ថាជាផ្លែធុរេន នៅតាមតំបន់ទឹកឈូ។ ធុរេនកំពតមានឈ្មោះល្បីទូទាំងប្រទេសកម្ពុជាដោយសារតែរស់ជាតិដ៏ផ្អែមឆ្ងាញ់របស់វា។ ធុរេនកំពតមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ជាងធុរេនរបស់ថៃ។ អាចមានតម្លៃថ្លៃជាងពីរដង នៃធុរេននាំចូល។

ចម្ការទុរេននៅកំពត

៥-ព្រែកត្នោត (Prek Thnout)

ព្រែកត្នោត គឺជាតំបន់អេកូទេសចរណ៍ដែលស្ថិតនៅទីតាំងមួយផ្នែកក្នុងតំបន់ឧទ្យាជាតិបូកគោ។ ព្រែកត្នោតមានលក្ខណៈពិសេស​ជាតំបន់ដែលសំបូរជីវចំរុះ និងមានសារៈសំខាន់ជាសកល រួមទាំងមានពពួកដែលនាំឲ្យគ្រោះថ្នាក់ និងជំពូកដែលកម្រ។ តំបន់នេះ​មានចម្ងាយប្រហែល ៣២ គ.ម ខាងលិចទីក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានចម្ងាយ ៩០​ គ.ម ខាងកើតខេត្ត ព្រះសីហនុតាមបណ្តោយផ្លូវជាតលេខ៤។ តំបន់នេះត្រូវបានគ្រប់គ្រងដោយអ្នកភូមិក្នុងមូលដ្ឋានរបស់ពួកគេ និងចំណូល​​ពី​សកម្មភាពទេសចរណ៍ត្រូវបានផ្តល់ដោយផ្ទាល់ដល់សហគមន៍។

ទេសភាពនៅព្រែកត្នោត

៦-តំបន់រូងភ្នំនៅជិតកំពត (Caves Near Kampot)

រូងថ្មកំបោនៅជិតខេត្តកំពត និងជាកន្លែងការកកើតថ្មីដ៏កម្រ និងចេតិយកសាងតាមបែបព្រះពុទ្ធសាសនាជាច្រើន។ ពេលដែលអ្នកមានគម្រោងទៅទស្សនារូងភ្នំទាំងនេះ អ្នកត្រូវប្រើប្រាស់ពិលសំរាប់បំភ្លឺ និងពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ ហើយត្រូវដើរយឺតៗ។ រូងទី១ ដែលអ្នកឆ្លងកាត់នៅក្នុងតំបន់នេះ គឺជារូងនៅភ្នំឈ្នូក។ រូងមួយក្នុងចំណោមរូងទាំងអស់នេះមាន​សំណល់បាក់បែក​ជាច្រើន​មុន​សម័យអង្គរនៅក្នុងរូងថ្មកំបោរមួយនេះ។

រូងភ្នំនៅខេត្តកំពត

៧-កំពង់ត្រាច (Kampong Trach )

ទីប្រជុំជនស្រុកកំពង់ត្រាច ខេត្តកំពត​ គឺជាទីប្រជុំជនតូចមួយ ប៉ុន្តែនៅតែផ្តល់ការទាក់ទាញច្រើនចំពោះភ្ញៀវទេសចរ។ នៅទីនេះ​អ្នកនឹង​ប្រទះឃើញរូងភ្នំ និងបំពង់ផ្សេងៗជាច្រើនដែលនៅជិតភ្នំនេះ។​ កាលពីមុនមានរូងដ៏ធំមួយផងដែរនៅត្រង់ចំណុចកណ្តាល នៃជួរភ្នំដែលដំបូលរបស់វាត្រូវបានបាក់រលំ ហើយព្រៃល្បាតតូចៗដែលនៅជុំវិញនោះក៏បានដុះឡើងនៅក្នុងតំបន់នោះ។ នៅក្នុងរូង អ្នកនឹងប្រទះឃើញវត្តជាច្រើន ហើយរូងទាំងអស់នោះពិតជាមានការទាក់ទាញទេសភាពដ៏អស្ចារ្យ។ ហេតុដូច្នេះហើយ សូមកុំភ្លេច​យកពិល និងស្បែកជើងដែលល្អមួយគូរទៅជាមួយអ្នក។​

រូបភាពនៅកំពង់ត្រាច

៨-ចម្ការម្រេច (Pepper Plantations)

ខេត្តកំពត ត្រូវបានរុំព័ទ្ធជុំវិញដោយចម្ការម្រេចផងដែរ។ ចម្ការម្រេចភាគច្រើនមានការទាក់ទាញភ្ញៀវទេសចរ។ ការធ្វើដំណើរកំសាន្ត គឺជាវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការស្វែងរកថាតើ ម្រេចត្រូវបានផលិតឡើងយ៉ាងដូចម្តេច និងដើម្បីបេះយកមកផ្ទះខ្លះ ឬក៏ត្រូវ​ទិញសម្រាប់កន្លែងខ្លះទៀត។ ម្រេចដែលត្រូវបានដាំក្នុងខេត្តកំពតបានទទួលកេរ្តិ៍ឈ្មោះជាម្រេចដែលល្អបំផុតនៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទសវត្សន៍។ ប្រភពនៃរសជាតិរបស់ម្រេចនេះមានពីការផ្សំគ្នា ដីដែលមានសារជាតិរ៉ែ និងសំបូរជីជាតិជុំវិញខេត្តកំពត រួមជាមួយខ្យល់សមុទ្រ និងអាចម៍ប្រចៀវដែលប្រមូលយកបានពីក្នុងរូងភ្នំ។

ទេសភាពនៃចម្ការម្រេច

៩-ស្រែអំបិល (Salt Flats)

ស្រែអំបិល ត្រូវបានគេចាត់ទុកជាតំបន់ទាក់ទាញទេសចរណ៍មួយក្នុងចំណោមតំបន់ទាក់ទាញអ្នកទេសចរផ្សេងទៀតរបស់​ខេត្តកំពត។ ពេលដែលយើងទៅទស្សនានៅទីនោះ វាពិតជាមានការលាតសណ្ធឹងយ៉ាងធំនៃទឹកដែលមានក្លិនស្អុយ ដែលធ្វើឲ្យ​យើងមិនចង់ឃើញការផលិតអំបិលនៅតាមតំបន់នោះទេ។ ប៉ុន្តែ យើងបានដឹងហើយថា នៅពេលដែលស្រែអំបិលកំពុងស្ថិត​ក្នុង​ការផលិត វាពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការមើលទឹកសមុទ្រត្រូវបានដាក់បញ្ចូលទៅក្នុងស្រែដើម្បីធ្វើឲ្យវាស្ងួតក្លាយជាអំបិល និងត្រូវប្រមូលផលពីវាលស្រែនោះ។

ទេសភាពដ៏ស្រស់ស្អាតនៅស្រែអំបិល

១០-ការដើរទេសចរណ៍តំបន់ជនបទ (Countryside Tours)

សកម្មភាពដ៏ពេញនិយមមួយនៅខេត្តកំពត គឺការដើរកំសាន្តតាមតំបន់ជនបទពេញមួយថ្ងៃ ឬកន្លះថ្ងៃដោយម៉ូតូកង់បី។ ជនបទ​ដែលនៅជុំវិញខេត្តកំពត​ គឺមានភាពស្រស់ស្អាត និងទេសភាពតាមដងផ្លូវនៃវាលស្រែដែលមានស្រូវខៀវស្រងាត់ គឺជាទស្សនីយ​ភាព​ដ៏​អស្ចារ្យ។ ការធ្វើដំណើរកំសាន្តនេះ អាចរាប់បញ្ចូលទាំងការទៅទស្សនានៅភ្នំឈ្នូក ស្រែអំបិល ចម្ការម្រេចកំពត បឹងសម្ងាត់ ថែមទាំងអាចខេត្តកែបផងដែរ។

តំបន់ជនបទនៅកំពត

ប្រភពៈ​ JEKJAYNEWS.INFO​

ជប៉ុនគិតថាអំណាចមាន3 ក្នុងនោះមួយជាអំណាចនៃ . . . !

ប​រទេស ៖ ពិតណាស់មនុស្សគ្រប់វ័យកើតមកមិនមានអ្នកណាម្នាក់ចេះឯងនោះទេ ដូចនេះពួកគេត្រូវតែទទួលបានការសិក្សាអប់រំ គ្រប់កាលះទេសះហើយតើមាននណាម្នាក់មិនធ្លាប់ឆ្លងកាត់ការរៀនសូត្រទេ?

ទោះក្នុងស្ថានភាពណាក៏ដោយ យើងត្រូវការណាស់ការសិក្សាហើយសូម្បីជប៉ុនដែលជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនបានកំណត់ថាអំណាចក្នុងពិភពលោកមាន 3 មានដូចជា ដាវ អលង្កា និង កញ្ចក់។ ដាវ បញ្ជាក់អោយអាវុធ ដូចនេះហើយទើបមហាអំនាចពិភពលោកខិតខំចំនាយគ្រប់បែបយ៉ាងផលិតអាវុធដែលគេគ្មាន និងខ្លាំងក្លា

អលង្កា បញ្ជាក់អោយភាពស្តុកស្តម មានបាននិងរុងរឿងដែលជាការប្រមូលផ្តុំទៅដោយអំណាច កិត្តិយស និង ភាពល្បីល្បាញហេតុនេះហើយទើបគេខិតខំណាស់ដើម្បីពង្រឹងក៏ដូចជាដឹកនាំប្រទេសទៅរុងវិស័យភាវូនីយ៍កម្មនៃសេដ្ធកិច្ច។

កញ្ចក់ បញ្ជាក់អោយការសិក្សានេះឯងហើយការសិក្សាគ្មានទីបញ្ចប់នោះទេ ដូចនេះហើយទើបប្រទេសធំៗ ប្រទេសដែលជឿនលឿនគេផ្តល់អាទិភាពដល់អ្នកចេះដឹង អ្នកប្រាជ្ញ កវី បណ្ណិតខ្លាំងណាស់ ព្រោះវាជាអំណាចមួយក្នុងចំណោមអំណាចទាំងឡាយក្នុងលោក។

តស់ទស្សនាកំសាន្ត តើសំលៀកបំពាក់របស់សិស្សក្នុងប្រទេសណាដែលស្អាត និងជាការពេញចិត្តរបស់ប្រិយមិត្ត៕

ដោយ ៖ Sing Ly

1-ឯកសណ្ឋានសិស្សនៅប្រទេស ជប៉ុន

2-ឯកសណ្ឋានសិស្សនៅប្រទេស​អង់គ្លេស

3-ឯកសណ្ឋានសិស្សនៅប្រទេសគុយបា4-ឯកសណ្ឋានសិស្សនៅប្រទេសឥណ្ឌូនេស៊ី4-ឯកសណ្ឋានសិស្សនៅប្រទេសចិន6-ឯកសណ្ឋានសិស្សនៅប្រទេសហ្គាណា7-ឯកសណ្ឋានសិស្សនៅប្រទេសវៀតណាម8-ឯកសណ្ឋានសិស្សនៅប្រទេសកូរ៉េខាងត្បូង9-ឯកសណ្ឋានសិស្សនៅប្រទេសកូរ៉េខាងជើង10-ឯកសណ្ឋានសិស្សនៅប្រទេសឥណ្ឌា

11-ឯកសណ្ឋានសិស្សនៅប្រទេសអូស្ត្រាលី

12-ឯកសណ្ឋានសិស្សនៅប្រទេសស៊ីរី