ប្លែកៗពីនេះៗ ៖ នាងខ្ញុំត្រូវបង្ហូរទឹកភ្នែក ហើយពត់ពែនដងខ្លួនតាមលំញ័រនៃម៉ូទ័រសាក់រូប យូរៗម្តងជាងសាក់បានហៅនាងខ្ញុំអោយអង្គុយអោយត្រង់ នៅអោយស្ងៀម,,, និយាយតាមត្រង់វាឈឺ វាស្រៀវ តែដោយសារចង់ស្អាត និងស្រលាញ់រូបសាក់នៅលើដងខ្លួនទើបព្រមទ្រាំឈឺទៅ, , , !








ប្លែកៗពីនេះៗ ៖ នាងខ្ញុំត្រូវបង្ហូរទឹកភ្នែក ហើយពត់ពែនដងខ្លួនតាមលំញ័រនៃម៉ូទ័រសាក់រូប យូរៗម្តងជាងសាក់បានហៅនាងខ្ញុំអោយអង្គុយអោយត្រង់ នៅអោយស្ងៀម,,, និយាយតាមត្រង់វាឈឺ វាស្រៀវ តែដោយសារចង់ស្អាត និងស្រលាញ់រូបសាក់នៅលើដងខ្លួនទើបព្រមទ្រាំឈឺទៅ, , , !








ប្រទេសថៃ ៖ មានរឿងគួរអោយអស់សំណើចមួយបានកើតឡើងនៅប្រទេសថៃ ក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ហើយក៏ជារឿងដែលគេនិយាយពីមាត់មួយទៅមាត់មួយផងដែរ។ កាលដើមឡើយផ្លូវមួយខ្សែរក្នុងភូមិប្រមាណ ២០គីឡូម៉ែត្ររងការខូចខាត ដាច់ជង្ហុក ដក់ទឹកពាសវាល ជាហេតុនាំអោយអ្នកភូមិ មានការលំបាកក្នុងការដឹកជញ្ជូនកសិផលជាពន់ពេក រហូតដល់មានការស្នើរជាច្រើនដងទៅកាន់គណភូមិ ប៉ន្តែមិនមានការជួសជុលនោះទេ។

នៅពេលនោះហើយដែលនារីដ៏ស្រស់ស្អាតម្នាក់ គឺនាង Palmy បានសំដែងការរីះគន់ដោយ ចោមពុង ងូតទឹក នៅទីទឹកថ្លុក ហើយថតបង្ហោះក្នុងបណ្តាញសង្គម រហូតដល់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ល្បីរន្ទឺទូទាំងប្រទេសថៃ។ អ្វីដែលជាការទទួលបាននោះ ក្រោយពីមានរូបថតបង្ហោះយ៉ាងសុះសាយនោះ ធ្វើអោយអាជ្ញាធរខ្លាចបាក់មុខ ហើយចាក់ដីបំពេញថ្លុកយ៉ាងតក់ក្រហល់ផងដែរ ហើយធ្វើរួចរាល់តែក្នុងរយះពេល ៣ថ្ងៃតែប៉ុណ្ណោះ៕









រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ កម្មវិធីមង្គលសេរីនៃអាពាហ៍ពិពាហ៍មង្គលរបស់ការប្អូនស្រីពៅ របស់តារាជើងចាស់ អ្នកនាង ចនច័ន្ទ លក្ខិណា ប្រធានសមាគមន៍សិល្បះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ តារាប្រុសស្រីពីធីករពិធីការនី ឈានមុខជាច្រើនដួង ក្នុងនោះផងដែរ ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ ក៏មានវត្តមាននៅពិធីនោះដូចគ្នាដែរ។ស្របពេល ឃើញកម្រមានឱកាសជួបជុំគ្នាល្អបែបនេះ លោក ក៏បានបង្កើតជាវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព ញុំាម្ជូរជាមួយ (ផ្លែតាឡឹងតឹង) របស់តារាទាំងនោះ។
តែអ្វីដែលជាលក្ខ័ណនោះគឺញាុំហើយហាមធ្វើមុខជូរ តស់ទស្សនាដោយរីករាយទាំងអស់គ្នា៕ (វីដេអូនៅចុងបង្អស់នៃរូបភាព)





តារា
ដោយ ៖ Sing Ly
ប៉ៃលិន ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានរឿងហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើងដោយសត្វឆ្កែចិញ្ចឹមមួយក្បាលបានខំម្ចាស់ខ្លួនឯងរងរបួសយ៉ាងដំណំ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុខាងលើបាននិយាយថា ៖ ឆ្កែនេះគាត់បានចិញ្ចឹមជាតាំងពីតូចមកម្លេះ ហើយមិនដែលខាំនរណាម្នាក់នោះទេ វាមានរូបរាង្គនិងសោភ័យភាពគួរអោយស្រលាញ់ ហើយពេលម្ចាស់ចេញដើរទៅណា តែងតែដើរតាមជារៀងរហូត ។ តែមុនពេលកើតហេតុ ស្រ្តីរងគ្រោះដើរចេញពីផ្ទះ បម្រុងនឹងទៅផ្សារទិញម្ហូប ពេលនោះប្តីរបស់គាត់បានទាញទ្វាររបងបិទ ដើម្បីកុំឱ្យឆ្កែមួយក្បាលនោះទៅតាមប្រពន្ធរបស់ខ្លួនដូចសព្វមួយ ដង ស្រាប់តែបិទទៅគាបសត្វឆ្កែនោះជាប់ លុះវារើបម្រះរួច ក៏ស្ទុះទៅខាំស្រ្តីជាប្រពន្ធ ដោយមុតជាច្រើនចង្កូម ។ ពេលនោះប្តីខំប្រឹងចូលទៅបេះយ៉ាងណាក៏មិនចេញ ហើយបានប្រជាពលរដ្ឋរស់នៅ ក្នុងភូមិឃើញសភាពបែបនេះ ក៏នាំគ្នាចូលទៅវាយបំបែករហូតដល់ងាប់តែម្តង ។

យោងតាមប្រភពពីអ្នកជំនាញសត្វសុនខបានអោយដឹងថា ឆ្កែប្រភេទនេះឈ្មោះថា Pitbull ជាប្រភេទឆ្កែដែលកាចសាហាវខ្លាំងក្លា កាលណាវាខាំហើយមិនលែងនោះទេ ឆ្កែប្រភេទនេះមានតែប៉ូលីសទេដែលចិញ្ចឹម ព្រោះងាយស្រួលបញ្ជារអោយចាប់ជនល្មើស។ ស្រី្តរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផង ដើម្បីព្យាបាល និងចាក់ថ្នាំបង្កាជំងឺឆ្កែឆ្កួតផងដែរ៕
ឆ្កែចិញ្ចឹមដែលខាំម្ចាស់

អំបូរឆ្កែ Pitbull ដែលកាចសាហាវបំផុត និង កប្បីជៀសវៀងអោយបាន



ដោយ ៖ Sing Ly
ជាការពិតណាស់សត្វពស់គឺជាសត្វមានពិសមួយប្រភេទខុសពីសត្វមានពិសដទៃទៀតដូច្នេះហើយត្រូវមានកាប្រុងប្រយ័ត្តទាំងអស់គ្នាបើទោះបីជាវាដាច់ក្បាលចេញពីខ្លួនហើយក្តីនៅក្នុងរយះពេលមួួយម៉ោងវាក៍អាចសំលាប់មនុស្សបានដូចនេះអ្នកពិសោធជនជាតិចិនម្នាក់បានកាត់ក្បាលពស់វែកចេញពីខ្លូនទោះបីវាដាច់ក្បាលចេញពីខ្លូនពិតមែនក៍វានៅមានចលនាអាចហាមាត់ខាំរបស់ផ្សេងៗដែលយើងយកទៅប៉ះវាឬយកទៅរុកមាត់វា។

ជាទូទៅអ្នកដឹងហើយថាសត្វពស់វែកគឺជាសត្វអសិរពិសដែលប្រជាជនទូទាំងពិភពបានស្គាល់ហើយបានដឹងពីសត្វនេះកាណាមនុស្សដែលត្រូវវាចឹកឬខាំហើយបើមិនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យទាន់ពេលវេលាទេនោះនឹងត្រូវបាត់បង់អាយុជីវិតជាក់ជាពុំខានដូច្នេះគួរយើងត្រូវប្រុងប្រយ័ត្តទាំងអស់គ្នាកាលណាឃើញវាហើយយើងគួរតែគេចចេញឲ្យឆ្ងាយជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ចំណាំ៖ នៅពេលណាដែលមានពស់ចឹកយើងត្រូវយកក្រណាត់ទៅរុំលើមុខរបួសដើម្បីឃាត់ពិសតាមឈាម និងត្រូវនាំជនរងគ្រោះទៅកាន់មន្ទីពេទ្យឲ្យបានលឿនបំផុតដែលយើងអាចធ្វើទៅបាន។




ប្រភព៖ Facebook
កាលពីពេលកន្លងទៅថ្មីៗនេះមានការបង្ហាញគំរោងជាផ្លូវការមួយដែលជាគំរោង UFO-2.0 សំរាប់រចនាប្រភេទផ្ទះបណ្តែតទឹក ដោយមានលក្ខណះជាថាសហោះ។

បើសង្កេតមើលតាមប្លង់ដែលត្រូវបានផ្តល់ជូន យើងឃើញថា UFO-2.0 មានរាងជាផ្ទះទូក ហ៊ុំព័ទ្ធជុំវិញទៅដោយទីធ្លារាងជាថាស ដែលបានផលិតពីជាសរសៃរកាបោននិងសរសៃអំបោះ ហើយយាន ឬ ផ្ទះប្រភេទនេះត្រូវបានដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយសំភារះផ្សេងៗអាចតំណើរការបានដោយរលូន។ ផ្ទះដែលអាចចល័តបាននេះវាមានទំហំ អង្កត់ផ្ចិត 12.5 ម (41 ហ្វីត) ទៅ 20 ម៉ែត្រ (65 ហ្វីត) ។ វាមានបីជាន់ ជាមួយនឹងតំបន់កំពូលដែលជាបន្ទប់កាពីទែន សំរួលដល់ការត្រួតពិនិត្យ អាងទឹកក្តៅមួយបន្ទប់កណ្តាលមួយ ដែលមានផ្ទះបាយ និងបន្ទប់ទឹកមួយ និងបន្ទប់ដេកលិស្ថិតនៅបាតនៃផ្ទះយាន្តនេះមួយ និងម៉ាស៊ីនភ្លោះ 80 សេះរបស់វាឥឡូវអាចប្រើបាន 16 គីឡូម៉ែត្រ / ម៉ោង (10 ម៉ាយ / ម៉ោង)

បើតាមប្រភពពី Jet Capsule បានអោយដឹងថា បញ្ហានៃគំរោងការណ៍នេះត្រូវបានរាំងខ្ទប់អំពីថវិការបំរុង តែពួកយើងកំពុងព្យាយាមរៀបចំយុទ្ធនាការដើម្បីបំពេញសេចក្តីខ្វះខាតនេះផងដែរ៕ (វីដេអូនៅខាងក្រោមនៃរូបភាព)
ប្រែសំរួលដោយ ៖ Sing Ly
ប្រភព ៖ Jet Capsule








សូមទស្សនាវីដេអូ
ប្រទេសហ្វីលីពីន ៖ នេះចាត់ទុកជាប្រពៃណីដ៏ចំលែកមួយក្នុងតំបន់ Tibiao នៃខេត្ត Antique របស់ប្រទេសហ្វីលីពីន គឺការងូតទឹកក្តៅរបស់ Kawa ពោលមិនមែនជាការដាំទឹកអោយពុះ សំរាប់ងូតនោះទេគឺប្រើវិធីបញ្ឆោតធ្វើបែបអាងងូតទឹកក្តៅទៅវិញទេ។

អ្នកស្រុកតំបន់នោះមានជំនឿថា ពួកគេនិងទទួលបានភាពរីករាយ ជ្រះស្រឡះ នៅពេលដែលពួកគេប្រើវិធីបញ្ឆោតអារម្មណ៍ប្រភេទនេះ ពោលគឺអាងងូតទឹកក្តៅនោះនៅក្បែរភ្លើងដែលកំពុងដុតកំដៅ ដោយអាចអោយមនុស្សចេញជាតិពុលពីក្នុងខ្លួន និងបែកញើសច្រើនធ្វើអោយចរន្តឈាមដើរស្រួលផងដែរ៕



ដោយ ៖ Sing Ly
ការកំសាន្ត ៖ សូមបំបាត់កង្វល់ ហើយទស្សនារូបភាពប្លែកៗទាំងអស់គ្នា ទាំងនេះកើតចេញពីភាពរីករាយនិងថត ហើយវាក៏ផ្តល់ភាពរីករាយដល់អ្នកមើលផងដែរ ចុះអ្នកវិញមានរូបភាពដែលគិតថាល្អជាងនេះទេ?


























តៃវ៉ាន់ ៖ គិលានុបដ្ឋាយិកាមានជំនាញវិជ្ជាជីវៈម្នាក់អាយុ ២៣ ឆ្នាំ មកពីតៃវ៉ាន់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថត Selfies ដ៏សែនសិចស៊ីរបស់នាង បានកំពុងរីករាលលើអនឡាញ ដែលមានអ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instagram ។ នាង Carina Linn បានចាប់ផ្តើមល្បីល្បាញសម្រាប់ការចែករំលែករូបថតដ៏សិចស៊ីស្ទើរតែពុំគួរឲ្យជឿទាំងនេះ នៅលើបណ្តាញសង្គម ។ ប៉ុន្តែ ជាគួរសោកស្តាយសម្រាប់នាង ដែលពុំបានមាននរណាម្នាក់ពេញចិត្តនឹងទង្វើបែបនេះរបស់នាងឡើយ ។
ថ្មីៗនេះទំព័រ China Daily បានថតបង្ហោះនូវរូបភាពដោយប្រើដ្រូន នៅផ្លូវមួយខ្សែរប្រវែង ២៣០០ ម៉ែត្រ នៅតំបន់ Yellow River Stone Forest in Jingtai county, Gansu province, NW China



