មេដឹកនាំប្រជាជាតិអាស៊ានទាំង១០ អបអរជោគជ័យកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃបងប្អូនកូរ៉េ

មេដឹកនាំទាំង១០នៃប្រទេសជាសមាជិកអាស៊ាន បានអបអរជោគជ័យកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃឧបទ្វីបកូរ៉េទាំងពីរដែលទទួល បានផលជាវិជ្ជមាន ទើបតែបញ្ចប់កាលពីចុងសប្តាហ៍នេះ និងការខិតខំប្រឹងប្រែងស្តារឡើងវិញនៃកិច្ចការពារសន្តិភាពនៃបងប្អូនកូរ៉េ ទាំងពីរផងដែរ ដែលនេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក លី ស៊ាងឡុង។

ថ្លែងក្នុងសន្និសិតសារពត៍មានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបញ្ចប់ទៅ ជំនួសមុខអោយប្រមុខដឹកនាំប្រទេសទាំង
១០នៃប្រទេសដែលជាសមាជិកអាស៊ាន លោក លី ស៊ាងឡុង នាយករដ្ឋមន្រ្តីនៃប្រទេសសឹង្ហបុរីបានលើកឡើងថា ៖ សឹង្ហបុរី នៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយសំរាប់ធ្វើជាម្ចាស់ផ្ទះ ធ្វើការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង លោកKim Jung Un ជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក Donal Trump ដែលនិងចូលមកនៅពេលឆាប់ៗនេះនៅឡើយទេ ខណះបណ្តាញ សារពត៍មានជាច្រើនរាយការណ៍ថា សឹង្ហបុរីនិងក្លាយជាកន្លែងរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ដោយឡែកសំរាប់ ស្ថានភាពវិបត្តិសន្តិសុខនិងជនភៀសខ្លួននៅមីយ៉ាន់មា ក៏ដូចជាជំលោះនៅសមុទ្រចិនភាគខាងត្បូង លោក លី ក៏បានបញ្ជាក់ថា មេដឹកនាំនៃប្រជាតិអាស៊ាន បានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែនៅមិនទាន់ច្បាស់នូវលទ្ធផលសំខាន់ៗដែលនឹង

អាចសំរេចបាននោះឡើយ។ លោកក៏បានពិភាក្សាពាក់ព័ន្ធទៅនិងក្រមសីលធម៍ និងច្បាប់ដែលត្រូវអនុវត្តន៍នៅសមុទ្រចិនភាគខាង
ត្បូង គឺជាគោលដៅដោះស្រាយបញ្ហាដ៏យូរអង្វែងមួយ ដែលសមាជិករួមជំងឺនៅតំបន់អាស៊ានចង់ទាមទាមកវិញ ប៉ុន្តែមកទល់នឹង
ពេលនេះដំណោះស្រាយហាក់នៅឆ្ងាយនៅឡើយ៕

 

ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2032717900316283%2F&show_text=0&width=476

អ្នកនាំកូនក្រមុំឲ្យយកប្ដី ជួញដូរផ្លូវភេទ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ ទើបតែស្ងប់ស្ងាត់មួយរយះករណីបញ្ជូនកូនក្រមុំខ្មែរទៅអោយយកប្តីជនជាតិចិន ដោយសារការចាញ់បោកមេខ្យល់ លួងលោម ពេលនេះមានផ្ទុះករណីនេះជាថ្មីទៀតហើយ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសជនជាតិចិន០៣នាក់ និងនារីខ្មែរ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និង រំដោះនារីរងគ្រោះបាន០២នាក់។

ចំពោះករណីជួញដូរមនុស្សឆ្លងដែនថ្មីនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបានតាមរយៈ ការសហការណ៍ ផ្តល់ពត៌មានពីអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយអង្គការ AIM SWAT បានរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថថា ៖ បានឃើញសកម្មភាពមនុស្សមួយក្រុម មានគ្នា០៧នាក់ មានស្រ្តី០៣នាក់ ជាជនជាតិខ្មែរ និងបុរស ០៣នាក់ជាជនជាតិចិន និងប្រុសម្នាក់ទៀតប្រហែលជនជាតិខ្មែរ បានកំពុងពិភាក្សាគ្នា រៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍ នៅចំណុចហាងកាហ្វេឈ្មោះ ប៉ូណា ផ្លូវលេខ៥៣BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ដោយខាងអង្គការ AIM SWAT មានការសង្ស័យថាជាអំពើជួញដូរមនុស្ស ទើបស្នើសុំជំនួយមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍រំដោះជនរងគ្រោះ។

ក្រោយពេលទទួលបានរបាយការណ៍របស់អង្គការ AIM SWAT លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យបទល្មើសជួញ ដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រកឃើញមនុស្ស០៦នាក់ នៅក្នុងផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ។

តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ឈ្មោះ JI JIAXIN ជនជាតិចិន និងប្រពន្ធឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺជាមេខ្យល់ កន្លងមកអ្នកទាំងពីរធ្លាប់បាននាំនារីខ្មែរឱ្យទៅរៀបការយកប្តីចិន បានចំនួន០៣នាក់មកហើយ ១.ឈ្មោះ ស្រីថន អាយុ ២២ឆ្នាំ, ២.ឈ្មោះ យ៉ុន ចាន់នី អាយុ២០ឆ្នាំ និង៣.ឈ្មោះ អារឹម អាយុ២១ឆ្នាំ តែបច្ចុប្បន្នពុំមានដំណឹងពីពួកនាងទេ (សមត្ថកិច្ចកំពុងស្រាវជ្រាវរកដំណឹងពួកនាងទាំង០៣នាក់)។

ហើយករណីថ្មីនេះពួកគេទាំងពីរនាក់ប្តីប្រពន្ធ បានណែនាំឱ្យនារីរងគ្រោះពីរនាក់ផ្សេងទៀត ឈ្មោះ គ.ព អាយុ២៤ឆ្នាំ កំព្រាឪពុក រស់នៅខេត្តតាកែវ និង ជនរងគ្រោះឈ្មោះ ថ.រ អាយុ២៧ឆ្នាំ កំព្រាទាំងឪពុកនិងម្តាយ រស់នៅខេត្តតាកែវ ឱ្យរៀបការយកប្តីចិន ដោយសន្យាថាបានទទួលថ្លៃទឹកដោះ ម្នាក់៤,០០០ដុល្លារ។


ក្រោយមកមេខ្យល់០២នាក់ប្តីប្រពន្ធ បាននាំបុរសជនជាតិចិន០២នាក់ឈ្មោះ ZHANG LIANG អាយុ២៧ឆ្នាំ និងឈ្មោះ YAN FAN អាយុ២៨ឆ្នាំ ឲ្យមកជួបជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានធ្វើពិធីភ្ជាប់ពាក្យរវាង ឈ្មោះ ZHANG LIANG ជាមួយនារីរងគ្រោះឈ្មោះ គ.ព រួចរាល់ក្នុងថ្ងៃទី២២.០៤.២០១៨ បន្ទាប់មកនៅថ្ងៃទី២៣.០៤.២០១៨ មេខ្យល់ពីរនាក់ប្តីប្រពន្ធ និងបុរសជនជាតិចិន០២នាក់ទៀតរួមជាមួយជនរងគ្រោះទាំង០២នាក់ បាននាំគ្នាឡើងមកភ្នំពេញដើម្បីធ្វើឯកសារ ឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍។ លុះដល់យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

មនុស្សទាំង០៦នាក់ខាងលើនេះ បាននាំគ្នាចូលសម្រាកនៅផ្ទះសំណាក់ម្កុដមាស ដោយបំបែកបន្ទប់គ្នា មួយបន្ទប់មួយគូរៗ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញ និងធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមេខ្យល់ និងជនជាប់ពាក់ព័ន្ធសរុប០៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោស រីឯនារីរងគ្រោះ០២នាក់ ត្រូវបានមន្ទីរសង្គមកិច្ចនិងអង្គការAIM SWAT ប្រឹក្សាផ្តល់សេវាការងារមានប្រាក់បៀវត្សសមរម្យឲ្យ ពួកនាងនិងក្រុមគ្រួសារបានស្ម័គ្រចិត្តទទួលសេវាការងារ តាមការប្រឹក្សា និង សម្តែងការសប្បាយរីករាយនិងអរគុណដល់សមត្ថកិច្ចនិងអង្គការផងដែរ៕

 

ជិះ​រថភ្លើង​ទៅមក បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត ១១៣​គីឡូម៉ែត្រ ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​សិរីសោភ័ណ ទៅ​បាត់ដំបង មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង តំណាង​ក្រុមហ៊ុន Royal Railway ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ ជា​បណ្តោះអាសន្ន​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការ​កាត់ផ្តាច់ ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែត នៅត្រឹម​ចុងឆ្នាំ​២០១៨ ប្រវែង​៣៨៦​គីឡូម៉ែត្រ​។​

ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​មាន​ភូមិស្ថាន នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​នេះ បន្ត​សហការ ដើម្បី​ឱ្យ​គម្រោង​នេះ អាច​សម្រេចបាន​ជោគជ័យ ជា​ស្ថាពរ និង​ជួយ​ថែរក្សា​សម្បត្តិ​ដ៏​មហាសាល​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង ព្រមទាំង​ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ ក៏ដូចជា​សត្វពាហនៈ ដែល​ឆ្លងកាត់​លើ​ផ្លូវដែក ដើម្បី​ជៀស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។

រដ្ឋាភិបាលស៊ីរី ចាត់ទុកពួកបះបោរនៅភាគខាងត្បូង Damascus ជាភេរវកររដ្ឋអ៊ីស្លាម

ស៊ីរី ៖ រដ្ធមន្រ្តីបង្រួបបង្រួមជាតិ ស៊ីរី បានលុបចោលសំដីផ្សះផ្សារជាតិទាំងអស់ជាមួយពួកបះបោរនៅភាគខាងត្បូង Damascus ស្របពេលដែលប្រតិបត្តិការទំលាក់គ្រាប់បែកពីសំណាក់យោធារបស់រដ្ធាភិបាលនៅតែបន្ត។

Image result for Damascus

ក្នុងកិច្ចសំភាសន៍ជាមួយភ្នាក់ងារសារពត៍មាន RT លោក អាលី ហេបប័រ រដ្ធមន្ត្រីទទួលបន្ទុកបង្រួបបង្រួមជាតិស៊ីរី បានចាត់ទុកពួកសកម្មប្រយុទ្ធនៅភាគខាងត្បូងក្បែរទីក្រុង Damascus ជាភេរវកររដ្ឋអ៊ីស្លាម ហេតុដូចនេះរដ្ធាភិបាលស៊ីរីមិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមណាមួយជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមនោះដែរ។

Related image

រដ្ធមន្រ្តីរូបនេះបានបន្តទៀតថា ប្រតិបត្តការរបស់កងយោធាស៊ីរីនៅពេលនេះ ជាការកំណត់ជោគវាសនារបស់ពួកសកម្មប្រយុទ្ធដែលកំពុងកាន់កាប់ភាគខាងត្បូងក្បែរទីក្រុង Damascus ។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានផ្សព្វផ្សាយថា ពួកសកម្មប្រយុទ្ធដែលកំពុងកាន់កាប់ភាគខាងត្បូងក្បែរទីក្រុង Damascus បានសុំចុះចាញ់កងយោធារដ្ធភិបាលរាប់បញ្ចូលទាំងពួកកាន់កាប់ជំរុំជនភៀសខ្លួន យ៉ាកមូក តំបន់ ហាចាអាល់ស្វឺត និង តំបន់ជាច្រើនទៀតផងដែរ។

Image result for Damascus

ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកងកំលាំងសម្ព័ន្ធរដ្ធាភិបាលស៊ីរីនៅតែបន្តបំផ្ទុះគ្រាប់បែក្នុងតំបន់ទាំងនោះ។ អាលី ហេបប័រ បានចេញមុខការពារប្រតិបត្តការរបស់ខ្លួនថា គោលដៅចំបងរបស់កងកំលាំងយោធាគឺកំចាត់ពួកអីស្លាមតែប៉ុណ្ណោះ៕
Image result for Damascus

Image result for Damascus

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ 30ដេលី

 

នាយករដ្ឋមន្ត្រីអាមេនីលាលែងពីតំណែងដោយមិនចង់ឃើញបដិវត្តន៍ប្រជាជនផ្ទុះឡើង

Armenia's President Serzh Sargsyan arrives for the second day of Nato Summit in Warsaw, Poland, 9 July 2016

អាមេនី ៖ ភ្លាមៗបន្ទាប់ពីការដោះលែងមេដឹកនាំបក្សប្រឆាំង លោក Nikol Pashinyan  អោយមានសេរីភាពវិញ ស្រាប់តែលោក Serzh Sargsyan នាយករដ្ឋមន្ត្រីអាមេនីបានសំរេចចុះចេញពីតំណែងកាលពីច័ន្ទ ថ្ងៃទី ២៣ ខែមេសា ក្រោមសំពាពរបស់មហាជនយ៉ាងច្រើនលើសលប់ ដែលបាននាំគ្នាតស៊ូមតិនិងចូលរួមបាតុកម្មដែលនាំអោយមានការផ្លាស់ប្តូរនយោបាយក្នុងតំបន់អឺរ៉ុបខាងកើត ក្រោមបទចោទថា លោក Serzh Sargsyan ជាមេដឹកនាំនិយមប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន។

លោក Serzh Sargsyan បាននិយាយក្នុងសេចក្តីថ្លៃការណ៍មួយថា លោកពិតជាមានកំហុស ហើយនេះជាជំរើសល្អដែលគ្មានដំណោះស្រាយណាដែលអាចធ្វើអោយប្រទេសមានស្ថិរភាពឡើងវិញនោះទេក្រៅពីចុះចេញពីតំណែង។ ក្រុមបាតុករបាននាំគ្នាចោទលោក Serzh Sargsyan ថាបានដឹកនាំប្រទេសឆ្ពោះទៅរកអតីកាល ដោយព្យាយាមយកលំនាំតាមលោក ប្លាឌីមៀពូទីន ជាពិសេសក្រុមបាតុករជាច្រើនបានស្រែកឡើងស្រុះគ្នាថា យើងមិនអាចត្រលប់ទៅរករបបស្តានីនសារជាថ្មីម្តងទៀតបានទេ៕

Demonstration in Yerevan - 23 April

Tens of thousands of people took to the streets to protest

សូមស្តាប់ការអត្ថាធិប្បាយជាវីដេអូនៅខាងក្រោម

 

ប៉ូលីសបំបែកហ្វូងអ្នកចូលរួមកម្មវិធីសិច ក្នុងនោះមានខ្មែរផងដែរ

ប្រទេសថៃ៖ ប៉ូលិសថៃបាន​ចុះ​បំបែកហ្វូងពិធី​ជប់លៀង​សិច នៅ​សណ្ឋាគារ ឈ្មោះ Ban Tulip នៅ​តំបន់ Phra Tamnak ក្រុងប៉ាតាយ៉ា កាលពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន សកម្មភាពបង្រ្កាបជាចង្កូមនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់គ្មានរត់រួចជនណាម្នាក់នោះទេ ហើយបាន​ឃាត់​ខ្លួន​ជនបរទេសសរុប ២៥​នាក់ (ប្រុស ១១នាក់ និង​ស្ត្រី ១៤​នាក់) ក្នុងនោះរួម​មានជនជាតិ អាមេរិក កាណាដា ចិន ម៉ាឡេស៊ី សិង្ហបុរី អាល្លឺម៉ង់ ថៃ ឥណ្ឌា និង​អ៊ុយក្រែន​ និងចុងក្រោយមានជនជាតិខ្មែរផងដែរ ប៉ុន្តែមិនត្រូវបានប៉ូលីសបង្ហាញអត្ថញ្ញាណនៅឡើយទេ​។

ប៉ូលិស​បានបានអោយដឹងថា ទីតាំង​ខាងលើ​បាន​រៀបចំ​ពិធី​ជប់​លៀង​សិច​ខុស​ច្បាប់នៅក្នុងសណ្ឋាគារ​នេះ ហើយម្ចាស់​សណ្ឋាគារជា​ជនជាតិ​ចិន ឈ្មោះ Xeng-Chai Yang វ័យ៥៣​ឆ្នាំ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បើក​សណ្ឋាគារ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

គួររំលឹកផងដែរថា ទេសចរភាគច្រើនដែលទៅលេងប្រទេសថៃ គឺតែងតែស្វែងរកសេវាកម្មសិច ហើយដូចជាកម្មវិធីជប់លៀងនេះជាដើមការចុះឈ្មោះក្នុងម្នាក់ ប្រមាណ ១៥០០ បាត ប្រហែលនិង ៥០ដុល្លាអាមេរិក៕

ប្រភព ៖ Bangkok Post

ដោយ ៖ Sing ly

អាមេរិកគំរាមចំៗ ទើបកូរ៉េខាងជើងយល់ព្រមដោយគ្មានលក្ខ័ណ

នៅលើពិភពលោកយើងនេះប្រទេសដែលក្អេងក្អាងជាងគេ ហើយហ៊ានគំរាមសង្គ្រាមជាមួយអាមេរិកគឺមានតែកូរ៉េខាងជើងមួយតែប៉ុណ្ណោះ។ ប្រទេសកុម្មុយនីសមួយនេះ បានពង្រីកខ្លួនក្លាយជារដ្ធនុយក្លែអ៊ែរ ក្រោយសង្គ្រាមលោកលើកទី២។ ចាប់តាំងពីឆ្នាំ​២០១១មកប្រទេសមួយមក ប្រទេសនេះបានបាញ់សាកអាវុធនុយក្លែអ៊ែរ ៦លើករួចមកហើយ ចំណែកអាវុធអីដ្រូសែនក៏បានបាញ់ជាច្រើនលើកដែរ ចំណែកឯការបាញ់កាំជ្រួចអន្តរទ្វីបវិញ ជិត២០ដងផងដែរ។

‘Maybe things will work out, maybe not’: Trump hedges bets on N. Korea

ការបាញ់សាកល្បងអាវុធប្រល័យលោកទាំងនេះ សុទ្ធតែទទួលរងការថ្កោលទោសជាខ្លាំងរបស់សហគមន៍អន្តរជាតិ ហើយទង្វើរនេះនាំអោយឧបទ្វីបកូរ៉េក្លាយជាកន្លែងរត់ប្រណាំងសព្វាវុធរវាងរបបក្រុងព្យុងយ៉ាងដែលផ្តាច់ការនិយមជាមួយនិងក្រុងវ៉ាស៊ីនតោន។

លទ្ធផល​រូបភាព​សម្រាប់ ប្រធានាធិបតី កូរ៉េខាងជើង គីម

អ្វីដែលមានការព្រួយបារម្មណ៍ក្នុងការផ្ទុះសង្រ្គាមនុយក្លែអ៊ែរនោះ គឺដោយសារក្រុងព្យុងយ៉ាងធ្វើសកម្មភាពកងទ័ពជាញឹកញ៉ាប់តាមព្រំដែនកូរ៉េខាងជើង ដែលជាសញ្ញាណផ្ទុះសង្គ្រាមប្រឆាំងនិងរបបក្រុងសេអ៊ូលដែលមានសហរដ្ធអាមេរិកនៅពីក្រោយ។ ទង្វើរនេះដែលនាំអោយអាមេរិក បង្កើតការធ្វើសមយុទ្ធយោធាជាញឹកញ៉ាប់ មិនតែប៉ុណ្ណោះអាមេរិកថែមទាំងបានរំកិលនាវាចំបាំងធំៗ ៣គ្រឿង អមដោយនាវាពិឃាត នាវាមុជទឹក បានទៅដល់ដែនទឹកសមុទ្រកូរ៉េរួចហើយ ដោយរងចាំធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងតែប៉ុណ្ណោះ អោយតែរបបក្រុងព្យុងយ៉ាងវាយប្រហារកោះ ហ្គូម របស់អាមេរិកមុនតែប៉ុណ្ណោះ។

លទ្ធផល​រូបភាព​សម្រាប់ ប្រធានាធិបតី កូរ៉េខាងជើង គីម សកម្មភាពយោធារបស់អាមេរិក គំរាមកូរ៉េខាងជើងខ្លាំងមែនទែនក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេេះ ជាពិសេសនៅចុងឆ្នាំ ២០១៧ នៅពេលស្ថានការណ៍សង្គ្រាមជិតខិតចូលមកដល់ស្រាប់តែរបបក្រុងព្យុងយ៉ាងយល់ព្រមអោយមានការជួបកំពូលរវាងប្រធានធិបតីទាំងពីរគឺលោក គីម ជុងអ៊ុន និង លោក ម៉ូន ជេអ៊ីន ដែលជាការរំពឹងថានិងធ្វើឡើងនៅថ្ងៃទី ២៧ ខែ មេសា​ ឆ្នាំ ២០១៨ ខាងមុខនេះ។

លទ្ធផល​រូបភាព​សម្រាប់ usa milytary

មិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាងបានបើកភ្លើងខៀវ អោយប្រធាន CIA របស់អាមេរិក ជួបលោក គីម ជុងអ៊ុន ដែលជំនួបនេះបានធ្វើឡើងរួចទៅហើយ។ បន្ទាប់ពីជំនួបស្រាប់តែលោក ម៉ូន ជេអ៊ីន បានបង្ហើយកាលពីថ្ងៃទី ១៩ ខែមេសាអោយដឹងថា ៖ ជំនួបរបស់លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន និងធ្វើឡើងក្នុងចុងខែ ឧសភា ឬ ដើមខែមិថុនា ដែលកូរ៉េខាងជើងមិនបានដាក់លក្ខ័ណ្ណអ្វីនោះទែ សូម្បីដែលស្នើរអោយអាមេរិកដកកងទ័ពចេញពីកូរ៉េខាងត្បូងក៏គ្មានដែរ។

លទ្ធផល​រូបភាព​សម្រាប់ usa milytary

មិនតែប៉ុណ្ណោះលោកថារបបក្រុងព្យុងយ៉ាង ស្រាប់តែសន្យាថានិងបោះបង់ចោល និង រំលាយចោលកម្មវិធីអាវុធនុយក្លែអ៊ែរទៀតផង។ ជំហររបស់កូរ៉េខាងជើងដែលមើលទៅទន់ភ្លន់ខុសពីការរំពឹងទុកនោះ គឺពិតជាស្មានមិនខុសមែនថា សង្រ្គាមឬមិនសង្គ្រាមគឺអាស្រ័យលើរបបក្រុងព្យុងយ៉ាងខ្លួនឯងថា តើគួរបន្តផលិតអាវុធនុយក្លែអ៊ែរនេះទៀត ឬ ទំលាក់កម្មវិធីនេះចោល តែបំផុតរបបក្រុងព្យុងយ៉ាងជ្រើសរើសវិធីបញ្ជៀសសង្គ្រាម គឺជារឿងសំខាននិងជាអាយុជីវិតរបស់ជាតិ។

រូបភាពពាក់ព័ន្ធ

ទោះជាបែបនេះក្តីអ្វីដែលធ្វើអោយរបបមួយនេះទន់ជង្គង់នៅជំពោះមុខអាមេរិក គឺជាកត្តាដាក់ទណ្ឌកម្មរបស់អាមេរិកមកកាន់ប្រទេសខ្លួនកាន់តែធ្ងន់ធ្ងរ ដែលជាហេតុធ្វើអោយរបបនេះស្លាប់មុនប្រយុទ្ធនេះ ហើយការទន់ជំហររបស់របបក្រុងព្យុងយ៉ាងនេះ អាចមកពីមេដឹកនាំចិនប្រាប់ដល់កូរ៉េខាងជើង បើពុំនោះទេអាចបណ្តាលអោយក្រុងព្យុងយ៉ាង និង ក្រុងប៉េកាំង ក្លាយជាជនរងគ្រោះនៃការដាក់ទណ្ឌកម្មនេះហើយស្រួលមិនស្រួលអាមេរិកឈ្នះសង្គ្រាមទៀត ដែលជាហេតុនាំអោយក្រុងប៉េកាំងអាម៉ាស់មុខជាខ្លាំង ហើយអាចរអិលធ្លាក់ពីប្រទេសមហាអំណាចទី២ផងដែរ ទំនងដោយសារហេតុនេះហើយទើបលោក ត្រាំ បានគំរាមថា បើគ្មានលទ្ធផលដែឡទាក់ទងដល់ការរំលាយកម្មវិធីអាវុធនុយក្លែអ៊ែរទេ លោកនិងដើរចេញពីតុចចារ ហើយងាកមករកទីតាំងធ្វើសង្គ្រាមវិញម្តង។

លទ្ធផល​រូបភាព​សម្រាប់ dunal trump

នេះហើយជាការដាក់លក្ខ័ណរបស់អាមេរិកដែលធ្វើអោយរបបក្រុងព្យុងយ៉ាងទទួលស្គាល់ឥទ្ធិពលអាមេរិក ហើយក៏បង្ហាញជំហរទន់ភ្លន់ភ្លាមតែម្តង តែអ្នកជំនាញយោធារបស់អាមេរិកបានគំរាមថា របបក្រុងព្យុងយ៉ាងអាចលែងល្បែងពីរក្នុងពេលតែមួយ ពោលគឺ ទន់ភ្លន់នៅពេលខ្លួនជិតដួល និងខ្លាំងក្លានៅពេលដែលខ្លួនស៊ីឆ្អែតមានកំលាំង៕


ប្រែសំរួលដោយ ៖ Sing Ly

ប្រភព ៖ Women Radio

កូរ៉េទាំងពីរកាន់តែខិតទៅជិតការចរចារ ខណះអាមេរិកនិយាយថា

លទ្ធផល​រូបភាព​សម្រាប់ moon south korean

ពត៍មានអន្តរជាតិ ៖ កន្លងទៅប៉ុន្មានម៉ោងមុននេះ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងបញ្ឃប់ការផ្សព្វផ្សាយឃោសនា រកសំលេងឆ្នោតនៅតាមតំបន់ព្រំដែនរបស់ខ្លួននៅភាគខាងជើងដើម្បីសម្របសម្រួលជាមួយបរិយាកាសសន្តិភាពបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសកម្មវិធីនុយក្លែអ៊ែរនិងគ្រាប់កាំភ្លើងរបស់ខ្លួននៅមុនកិច្ចប្រជុំកំពូលអន្តរកូរ៉េដ៏កម្រមួយនៅសប្តាហ៍នេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសង្ឃឹមថាការសម្រេចចិត្តនេះនឹងនាំឱ្យកូរ៉េទាំងពីរបញ្ឈប់ការរិះគន់និងឃោសនាប្រឆាំងទៅវិញទៅមកហើយនឹងរួមចំណែកដល់ការបង្កើតសន្តិភាពនិងការចាប់ផ្តើមថ្មី។

លទ្ធផល​រូបភាព​សម្រាប់ south and north korea pre កាលពីថ្ងៃសៅរ៍ទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួនបានផ្អាកការធ្វើតេស្តនុយក្លេអ៊ែនិងមីស៊ីលបន្ថែមទៀតនិងលុបចោលកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួនដើម្បីផ្តោតលើការបន្តកំណើនសេដ្ឋកិច្ច។ ចំណែកលោកប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានជួបជាមួយលោកគីមជុងអ៊ុនបានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះប៉ុន្តែលោកបានសង្កត់ធ្ងន់ថាវាគឺជា “ផ្លូវដ៏វែងឆ្ងាយពីការសន្និដ្ឋាន” ហើយនឹងត្រូវមានសម្បទានច្រើនថែមទៀត ន័យនេះហាក់បញ្ជាក់ថាខ្លួននៅមានសិទ្ធគ្រប់គ្រាន់ និងក្តោបស្ថានការណ៍បានទាំងអស់ហើយ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2029401247314615%2F&show_text=0&width=317
ប្រែសំរួលដោយ ៖ Sing Ly

ប្រភព ៖ RT

យីអត់រៀង!!! ធ្លាប់ជាប់គុកពីបទឆក់កាបូបម្តងហើយ ចេញមកវិញឆក់ទៀតសមត្ថកិច្ចចាប់បានបញ្ជូនញាត់គុកវិញទៀត..(មានវិដេអូ)

ខេត្តបាត់ដំបង៖ជនសង្សយ២នាក់ធ្លាប់ជាប់គុកពីបទឆក់កាបូបតាមដងផ្លូវ ហើយទើបចេញពីគុកមកវិញ មិនព្រមរាលចាលបានប្រព្រឹត្តជិះម៉ូតូដើរឆក់ទៀត ត្រូវសមត្ថកិច្ចនគរបាលអន្តរាគមន៍បង្ការបង្រ្កាបស្នងការនគរបាលខេត្ត ចុះចាប់តាមពាក្យពាក្យបណ្តឹងជនរងគ្រោះ នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ នៅចំណុចភោជ្ជនីយដ្ឋានយីហោ៥៥៥ស្ថិតក្នុងភូមិ២០ឧសភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

លោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា បន្ទាប់បានទទួលពាក្ឲយបណ្តឹងពីជនរងគ្រោះមក កម្លាំងយើងបានចុះប្រតិបត្តិការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់រួមមាន៖

ទី១ឈ្មោះ យ៉េន ចាន់ធូ ភេទប្រុសអាយុ១៧ឆ្នាំ(ធ្លាប់ជាប់គុកពីបទឆក់កាបូបតាមដងផ្លូវ) ទីលំនៅមិនពិតប្រាកដ

ទី២ឈ្មោះ គិន ឈុនឡាយ ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម មកស្នាក់នៅបណ្តោះអាសន្ននៅផ្ទះជួលស្ថិតនៅភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង ធ្លាប់ធ្វើសកម្មភាពឆក់កាបូបលុយនិងទូរស័ព្ទបាមជាច្រើនលើកមកហើយ។

ចំណែកជនសង្ស័យទាំង២នាក់មន្រ្តីការិយាល័យបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តនៅរសៀលថ្ងៃទី២១ខែមេសានេះ ដើម្បីចាត់ការតាមច្បាប់។

 

( សូមទស្សនាវិដេអូ )

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F427326110742962%2Fvideos%2F1165577346917831%2F&show_text=0&width=560

ប្រភព៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

រថភ្លើងបុកជាមួយរថយន្ត១គ្រឿង សំណាងល្អ មិនបង្កដល់អាយុជីវិត…( មានវិដេអូ )

ខេត្តបន្ទាយមានជ័យ៖​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថភ្លើងមួយគ្រឿងបានបើកបុកចំរថយន្ត១គ្រឿងអូសប្រហែលជាង៣០ម៉ែត្រ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសម្តីអ្នកនៅក្បែរនោះប្រាប់ថា៖ នៅ​ទី​លើផ្លូវដែក​និង​ផ្លូវលំ​បំបែក​​ផ្លូវជាតិ​លេខ​៥ ម្តុំ​ឃ្លាំង​ស្តុក​កៅស៊ូ​ចាក់​ថ្នល់​និង​សួនច្បារ​ប៉ោយប៉ែត​មានជ័យ​នោះ ស្រាប់តែមានសំលឡេងរថភ្លើងបើកលឺដូចរាល់ដង លុះមួយសន្ទុះក្រោយមក ក៍ស្រាប់តែមានកាភ្ញាក់ផ្អើលថាបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក​នី​សាន់​១​បាំង​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២L ៨៧២៧ បាន​រងគ្រោះ​និង​បើកបរ​ដោយ​ឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ​។​

ហើយអ្នកបើកបរ​រថយន្ត​បាន​រងរបួស​ធ្ងន់ធ្ងរ ក៍​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ផងដែរ។​

( សូមទស្សនាវិដេអូខាងក្រោម )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007127627172%2Fvideos%2F2077449105835990%2F&show_text=0&width=267

ប្រភព៖ ឡៃលី ប៉ោយប៉ែត