សម្តេចតេជោ : ជំរុញឲ្យអតីតអនុប្រធានក្រុមហ៊ុនG.E ជួយក្រុមយុវជនវ័យក្មេងមានគំនិតកាន់តែទូលំទូលាយ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍនៅខាងមុខ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងជំនួបនោះ លោក John G Rice បានថ្លែងថា កន្លងមក លោកបាន​ធ្វើ​កិច្ច​ការជាច្រើនពាក់ព័ន្ធ នឹងវិស័យថាមពលនៅកម្ពុជា ហើយក្រៅពីនោះលោកក៏បា​នធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការ​ផ្តល់សម្ភារៈ បរិក្ខារពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំជួយ​ដល់កុមារតូចនៅកម្ពុជាជាដើម។ លោកបានសំដែងនូវក្តីរីករាយ ដែលបានមកជួបជាមួយសម្តេច និងបានធ្វើជាទីប្រឹក្សា​រាជ​រដ្ឋា​ភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

 សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះបំណងដ៏ល្អ របស់លោក លោក John G Rice ដែលបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិក មកបណ្តុះបណ្តាលនៅកម្ពុជា។​ សម្តេចបានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរពេទ្យកាល់ម៉ែតនោះទេ ដែលត្រូវការ​បច្ចេក​វិទ្យា​ទំនើប, មន្ទីរ​ពេទ្យផ្សេងៗទៀតក៏ត្រូវការ បច្ចេកវិទ្យានេះដែរ។

 លោក John G Rice បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យទាំងអស់ ។ សម្តេចក៏បានណែនាំឱ្យលោក John G Rice ធ្វើ​ការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានលោក បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ​ និងមានសមាជិក​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជាច្រើនទៀតដូចជា​ លោក ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកកន្លងមក ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់លោក John G Rice ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេស​លើភាព​ជាសហគ្រិនវ័យក្មេង ដូច្នេះ សម្តេចសូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេងទាំងអស់នោះ ដែលមានជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់​តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕

 

អនុប្រធានទី១រដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជានិងបារាំង

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Procacia សមាជិកាព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវព្រឹទ្ធសមាជិក ត្រូវអញ្ជើញមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលាហ្រ្វង់កូហ្វូនី ដែលនឹងត្រូវរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី១៧និង១៨ ខែឧសភា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ​ ឯកឧត្តម យូ ហុកគ្រី បានថ្លែងអំណរគុណដល់សភាប្រទេសបារាំង ដែលបានជួយគាំទ្រដល់កម្ពុជា ពិសេសសភាកម្ពុជារៀងរហូតមក ទាំងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងការពង្រឹងសមត្ថភាពដល់សមាជិកសមាជិការដ្ឋសភា។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា សភាកម្ពុជា ពិសេសឯកឧត្តមផ្ទាល់ សូមគាំទ្រនិងជំរុញការប្រើប្រាស់ភាសាបារាំង នៅក្នុងកិច្ចការសភា។

ឯកឧត្តមអនុប្រធានទី១ បានលើកឡើងពីការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាគឺមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម យូ ហុកគ្រី បានស្នើសុំសភាប្រទេសបារាំងបន្តគាំទ្រ ដល់សភាកម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងាររដ្ឋបាល និងបច្ចេកទេសរបស់សភាឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានសភាកម្ពុជា (អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា) ក្រោមកិច្ចសហការរៀបចំដោយ ក្រុម សភា ជាតិ កម្ពុជា នៃសភានិយាយ ភាសាបារាំង និងកម្មវិធីណូរីយ៉ា(Noria-APF) នឹងរៀបចំសិក្ខាសាលាសភា ស្តីពី ហ្រ្វង់កូហ្វូនី ភាសាបារាំង និងការងារសភារយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ពិសេសក្នុងវិស័យសភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា លំហរនៃប្រទេសនិយាយ ភាសាបារាំងកាលា-នុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN) ភាសាបារាំង មធ្យោបាយការងារសភា ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សិក្ខាសាលានេះ នឹងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិ វិទ្យាស្ថាន បារាំង នៅ កម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន បច្ចេក វិទ្យា កម្ពុជា ទីភ្នាក់ ឧត្តម សិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី(OIF) និង មន្រ្តី អគ្គ លេខា ធិ-ការដ្ឋានព្រឹទ្ធសភានិងរដ្ឋសភា ដែលធ្លាប់ សិក្សាភាសាបារាំង ក្នុង គម្រោង ជំនួយ របស់ កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និង ទទួល យកចំណេះដឹងថ្មីៗ ពី គ្នា ទៅវិញទៅមក។

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលានេះ នៅព្រឹកថ្ងៃទី១៧ ឧសភា។ ចំណែកលោកជំទាវ Catherine Procacia នឹងអញ្ជើញចូលរួមជាវាគ្មិនសំខាន់នៅក្នុងសិក្ខាសាលាដ៏កម្រនេះ៕

គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ

កណ្តាល៖ គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ ។ ករណីដ៏រន្ធត់នេះ កើតហេតុថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង១រំលងអធ្រាត្រ នៅចំណុចភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ Continue reading “គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ”

អ៊ីស្រាអែល​ ប្រកាស​ថា ការបាញ់​​សម្លាប់​ជនជាតិ​​ប៉ាឡេស្ទីន ​គឺជា​សិទ្ធិ…

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨នាក់ (តួលេខថ្មីរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច) ដោយទាហានអ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សាគឺជាការការពារខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសនីមួយៗមានសិទ្ធិការពារព្រំដែនរបស់ខ្លួន»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា «ក្រុមអង្គការភេរវករហាម៉ាស់ បានប្រកាសពីបំណងរបស់ពួកគេ ក្នុងការបំផ្លាញអ៊ីស្រាអែល និង បញ្ជូនសមាជិករបស់ពួកគេរាប់ពាន់នាក់ មកបង្កចលាចលនៅតាមតំបន់ព្រំដែន ដើម្បីសម្រេចវត្ថុបំណងនេះ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យភាព និងប្រជាជនរបស់យើង»។

ក៏ប៉ុន្តែជុំវិញអំពើហិង្សានេះដែរ អាជ្ញាធរប៉ាឡេស្ទីនចាត់ទុកថា វាគឺជាការសម្លាប់រង្គាល រីឯអង្គការសហប្រជាជាតិហៅថា ជាការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ខណៈប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចំាប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកត្រឡប់មកស្រុកវិញ ក៏ដូចជាថ្កោលទោសផងដែរថា ទង្វើរបស់ ទាហានអ៊ីស្រាអែលជាបទប្រល័យពូសាសន៍ក្នុងនាមជារដ្ឋភេរវករ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ ទាហានអ៊ីស្រាអែលត្រូវបានគេរាយការណ៍បានបាញ់សម្លាប់បាតុករប៉ាឡេស្ទីន ៥៥នាក់ និងនាំឲ្យរបួសជិត ៣,០០០នាក់ទៀត នៅអំឡុងពេលពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ា នៅឯតំបន់ព្រំដែនហ្កាហ្សា ដើម្បីជំទាស់ទៅនឹងការបើកស្ថានទូតអាមេរិកថ្មី នៅក្នុងទីក្រុងហ្សេរុយសាឡឹម៕

ស្លាប់និងរបួសរាប់ពាន់នាក់ ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនកាលពីម្សិលមិញ

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ មានការប៉ះទង្គិចគ្នាមួយរបស់ជនស៊ីវិលប៉ាឡេស្ទីននិងកងទ័ពអ៊ីស្រាអែលបណ្តាយអោយយ៉ាង​ហោច​ណាស់ ជនជាតិ​ប៉ាឡេស្ទីន ៥៨​នាក់​បាន​ស្លាប់ និង​ជាង ២៧០០​នាក់​បាន​រង​របួស ដោយសារ​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​បាញ់រះ​គ្រាប់​កាំភ្លើង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់បែក​ភ្លើង ដាក់​លើ​ក្រុម​អ្នក​តវ៉ា ដែល​បាន​ប្រមូលផ្ដុំ​ជាច្រើន​ទីតាំង កាលពិ​ថ្ងៃ​ទី១៤ ខែ​ឧសភា ២០១៨ ម្សិលមិញ។

ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​ជនជាតិ​ប៉ាឡេស្ទីន គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​បើក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង Jerusalem កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ដែល​ក្នុង​នោះ ក៏​មាន​គណៈប្រតិភូ​ដែល​មក​ពី​ក្រុង​វ៉ាស៊ីនតោន មក​ចូលរួម​ផង​ដែរ។
សូម​បញ្ជាក់​ថា ចាប់តាំង​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ២០១៨ កង​កម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ១០៧​នាក់ និង​ធ្វើ​ឲ្យ​របួស​ចំនួន​ប្រមាណ ១២០០០​នាក់៕

ជនសង្ស័យជាចោលួចរថយន្តពីរនាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

(ខេត្តកណ្តាល) នៅព្រឹក ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:៤0នាទី កម្លាំងអន្តរាគមន៍ អធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្វាយអន្ទរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចរង្វង់មូលស្វាយអន្ទរ សង្ស័យពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចរថយន្ត)ពីចំណុចផ្លូវជាតិលេខ ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


តាមការអោយដឹងពីអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ រថយន្តម៉ាក Toyota Tacoma ពណ៌ ស្ករ ឆ្នាំផលិត ១៩៩៦ ស្លាកពិត ភ្នំពេញ 2D: 0879 ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យធ្វើការផ្លាស់ប្តូរស្លាកលេខ ទៅស្លាកលេខ កំពង់ឆ្នាំង 2A:1030 ។ស្លាកលេខពិត ភ្នំពេញ 2D 0879 ដែលមានម្ចាស់ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិ តាកុច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ១- ឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំ កាណាឌីយ៉ា មុខរបរ (មិនពិតប្រាកដ)២. រ៉ា ប៊ុនរឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង ០២នាក់ បាននាំខ្លួនមកអធិការរដ្ឋានដើម្បីសាកសួរ ដោះស្រាយតាមផ្លូវច្បាប់ ៕

នាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ដែលបានបង្ហោះខ្លឹមសារខំមិន ជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ លើបណ្តាញសង្គមហ្វេសប៊ុក បានឃាត់ខ្លួនយកមកសាកសួរ

កំពង់ធំ៖ លោកឃាង ណាវី ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ដែលបានបង្ហោះខ្លឹមសារខំមិន ជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តមសីហមុនី នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនយកមកសាកសួរ។

លោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានថ្លែងថា ក្រោមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ លោកបានដឹកនាំកម្លាំង សហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនលោក ឃាង ណាវី អាយុ៥០ឆ្នាំ ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយសារប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។លោកវរសេនីយ៍ត្រី បានបន្តថា នាយកសាលាបឋមសិក្សាព្រៃតាហ៊ូ បានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលបានប្រើគណនីឈ្មោះ គ្រូប្រពន្ធស ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការ តាមនីតិវិធីច្បាប់។

បើយោងតាមការខំមិនក្នុងគណនីហ្វេសប៊ុកគ្រូ ប្រពន្ធសរ មានខ្លឹមសារថា ” ស្តេចចោលម្សៀត ហ៊ានរំលាយបក្ស ក្បត់ឆន្ទៈរាស្រ្តជាង៣លាននាក់ ដើម្បីបម្រើយូន ចិន រួមគ្នារំលាយទឹកដីខ្មែរ …។ ពូជនរោត្តម ជាជនក្បត់ជាតិ មានសីហនុ …រណឫទ្ធិ សីហមុនី…”។ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល។


ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕

សម្តេចតេជោ: កូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព

ការពិតណាស់ ដែលកូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព។ ពេលកូនក្មួយធំដឹងក្តីហើយមិនបានឃើញពីអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ពីមុនដូចជាសង្រ្គាម និងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ គឺកូនក្មួយមួយចំនួនមិនជឿឡើយ។ កម្ពុជាទម្រាំបានដូចសព្វថ្ងៃគឺយើងបានខិតខំខ្លាំងណាស់ ក្នុងនោះក៏មានចំណែកនៃការចូលរួមរបស់ជីតានិងជីដូនរបស់ក្មួយៗផងដែរ។

ពិតណាស់ក្មួយៗ ប្រទេសយើងកាលពីជាង៤០ឆ្នាំមុនគឺលំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗគឺជាសាក្សីរស់ស្រាប់។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពលរដ្ឋត្រូវបានបង្ខំអោយធ្វើការជាងសត្វធាតុទៅទៀត គ្មានផ្ទះរស់នៅ គ្មានអាហារញាំគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋគឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។ មានពលរដ្ឋជាង៣លាននាក់ត្រូវបានស្លាប់តែក្នុងរវាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

 ពេលដែលពូបានដឹកនាំកងកម្លាំងវាយរំដោះប្រទេសពេលចូលដល់ទីក្រុងភ្នំពេញនាឆ្នាំ ១៩៧៩ ពេលនោះទីក្រុងភ្នំពេញយើងមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយទីក្រុងទាំងមូលត្រូវបានបោះបង់ចោលគ្មានមនុស្សរស់នៅក្លាយជាចំការចេក ដែលគួរអោយអាណោចអធម្មបំផុត។ យើងមិនចង់អោយស្រមោលអតីតកាលវិលត្រឡប់មកវិញឡើយ។

 ពូបានរួមរស់នៅជាមួយបងប្អូនជនរួមជាតិគ្រប់រស់ជាតិលំបាកស្រណុក ហើយពូនៅតែបន្តនៅជាមួយបងប្អូនកូនក្មួយគ្រប់កាលៈទេសៈដើម្បីថែរក្សាការពារសន្តិភាពអោយនៅគង់វង្សយូរអង្វែង។ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សូមជនរួមជាតិ និងក្មួយៗបោះឆ្នោតអោយគណបក្សប្រជាជន នោះប្រទេសជាតិយើងកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀតជាក់ជាមិនខាន។

ដកស្រង់ផេចសម្តេចតេជោ

 

រន្ធត់ចិត្ត ខឹងប្តីមានស្រី នាំកូនតូចអាយុ៣ឆ្នាំមកប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋជួយទាន់ពេល

(កណ្ដាល) ៖ កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅលើស្ពានសំរោងសង្កាត់-ក្រុង តាខ្មៅ ខេត្តកណ្តាល មានករណីប៉ុនប៉ងធ្វើអត្ថឃាតមួយបានកើតឡើង ខណះដែលមានស្រ្តីវ័យក្មេងម្នាក់បានស្រែកទ្រហោរយំនិងបាននាំកូនតូចមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រែកសំរោង ដោយសារឈឺចិត្តនឹងប្ដីមានស្រីថ្មី តែត្រូវអ្នកធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចនៅទីនោះជួយទាន់ ។

ប្រភពព័ត៌មានពីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រី្តវ័យក្មេង ម្នាក់ឈ្មោះថា រី ស្រី តា អាយុ២៤ ឆ្នាំ ទីលំនៅ នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានដឹកដៃកូនស្រីអាយុ៣ឆ្នាំ ដើរសំដៅទៅលើស្ពានសំរោង ដោយយំ ផង ជូតទឹកភ្នែកផង ។
ពេលទៅដល់លលើស្ពាន ស្រី្តរូបនេះស្រែកយំកាន់តែខ្លាំង និងបានរៀបរាប់ពីសកម្មភាពប្តីក្បត់ចិត្តទៅមានស្រីថ្មីធ្វើឲ្យនាងឈឺចិត្ត ក៍សម្រេចចិត្តនាំកូនមកលោតទឹកសម្លាប់ខ្លួនដើម្បីស្លាប់ចោលប្តីអប្រិយ៍ ។ លុះពេលឃើញដូច្នេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ច មកឃាត់បានទាល់ពេលវេលា យកទៅណែនាំអប់រំ នៅប៉ុស្តិ៍តាខ្មៅ និងបានទាក់ទងខាងក្រុមគ្រួសាររបស់គាត់មកទទួលយកនាងទៅផ្ទះវិញ កុំឲ្យគិតខ្លីបែបនេះទៀត។

ពាក់ព័ន្ធទៅនឹងហេតុការណ៍ដ៏គួរអោយសង្វេកនេះដែរ ប្រជាពលរដ្ធនិងសាធារណះមតិជាច្រើនបានលើកឡើងថា ៖ ទៅផ្តេកផ្តួលលើវាធ្វើស្អីអាប្រុសអប្រិយ៍ ទុរយសបែបនោះ បើមិនស្រលាញ់ជីវិតខ្លួនឯងគួរតែអាណិតកូនតូចម្នាក់នេះផង ខណះម្តាយប៉ុនប៉ងសំលាប់ហើយនៅតែអោបម្តាយស្អិតបេះមិនចេញដដែល៕ Sing ly

 

ក្នុង​វីដេអូ​នេះដែរ សូមពិចារណាទាំងអស់គ្នាតេីវាជា​កំហុស​អ្នកណា…?

ប្រទេសថៃ៖ ជាកំហុសអ្នកណា បើកាបើកបរមិនចេះយល់នឹងអធ្យាស្រ័យគ្នាបែបនេះ ?
បើយើងមើលតាមវិដេអូ យើងឃើញហើយថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងនៅប្រទេសថៃ ដោយប៉លិសថៃព្យាយាមរត់ទៅឃាត់យុវជនពីនាក់ដោយបើកបរបញ្រ្ចាស់ផ្លូវ ហើយភ្លាមៗនោះយុវជនពីនាក់នោះមិនបានឈប់ទេ ថែមទាំងបើកបុកប៉ូលិសនោះបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយយុវជនពីនាក់នោះក៍ដួលសន្លប់ទាំងពីនាក់ផងដែរ ។
ក្នុងករណីគ្រោះថ្នាក់នេះដែរ យើងពុំអាចបញ្ជាក់បានថា អាចគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណានោះឡើយ ៕

(តោះកំឲ្យរងចាំយូសូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabaytoday168%2Fvideos%2F2090495734312880%2F&show_text=0&width=560

ប្រភព៖ Sabay today