នោះស្លាប់ទៀតហើយ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ…

ស្រុកព្រៃនប់៖​ នៅវេលាម៉ោង០៥និង៣០ នាទីព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤​ចន្លោះគីឡូ២០៨ និង២០៩ជិតរង្វង់មូលរាមស្ថិតក្នុងឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តបែនដឹកដី០១គ្រឿងដែល បែកកង់ហើយកំពុងចតឈប់ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់បណ្តាលអោយភាគីខាងម៉ូតចំនួន២នាក់ស្លាប់នៅនឹងកន្លែង ។រីឯរថយន្តពណ៌ខៀវនេះពាក់ស្លាកលេខព្រះសីហនុ៣A ៣២៥៩ (អ្នកបើកបរគេចបាត់ ) ។


ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះរួមមាន ទី១ ឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ៦៣ឆ្នាំ ជាអ្នកបើកបរ(ត្រូវជាប្តី) និងទី២ ឈ្មោះ ឃុត លួន ភេទស្រីអាយុ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ(ជាប្រពន្ធ) ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត។


បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកនៅនគរបាល ស្រុក៕

ប្រភព៖ Huy Bunleng

 

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន🙏🏻👍ការដឹកពីរ河南មកដល់广州មានរយះពេល10ថ្ងៃនិង7ថ្ងៃពី广州មកភ្នំពេញនិងពីភ្នំពេញមកបន្ទាយមានជ័យមានរយះពេល២ថ្ងៃ រាល់ការលើកដាក់ត្រូវប្រើឡានស្ទូច ទោះលំបាកយ៉ាងណាខ្ញុំត្រូវតែធ្វើអោយបាននិងអោយទាន់ថ្ងៃសង្ក្រានមានជ័យដែលជាស្រុគំណើតខ្ញុំ( ១នាទីបាញ់ចេញទឹក១២០លីត្រ) ៕

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fro.zet.31%2Fvideos%2F493586611057324%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460921514332%2F&show_text=0&width=269

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460898181001%2F&show_text=0&width=267

ប្រភព៖​ FB

ទាំងព្រលឹម!!!សោកនាកម្មរថយន្តក្រុងបើកធ្លាក់ស្ពានស្លាប់២នាក់នៅកន្លែង និងរបួសជាច្រើនអ្នក….( អានបន្ត )

សៀមរាប៖ កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៃក្រុមហ៊ុន”ស៊ុនអូខុង” ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍គឺបើកធ្លាក់ពីលើស្ពានបេតុងដោយខ្លួនឯង។

សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន “ស៊ុនអូខុង” ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣D ៥២៨០ បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់និងរបួស។

បើតាមប្រភពដដែលបន្តថាករណីនេះ បណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។

សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕

 

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

 

រថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ …..

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាងរថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បាន​ចុះ​មកជួយ​អន្តរាគមន៍ និង​សម្រួល​ចរាចរណ៍​ផងដែរ ។ រថយន្ត​ដែល​រង​ការខូចខាត​ខាងលើ ម៉ាក​តូយ៉ូតា​អាល់​ហ្វា​ត (​ TOYOTA Alphad ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ-2AR 1568 ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​ម្ចាស់​រថយន្ត​មិនបាន​ទាមទារ​អោយ​ខាង​ភាគី​ម្ចាស់​គោ សង​សំណង​ឬ​ជួសជុល​រថយន្ត​ឡើយ តែ​បាន​សំណូមពរ​ដល់​ម្ចាស់​គោ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តំបន់​នោះ​មេត្តា យកចិត្តទុកដាក់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​គោ​ដែល​ខ្លួន​បាន​ចិញ្ចឹម ដើម្បី​កុំអោយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ​ទែ​ផ្សេងទៀត ៕

 

ប្រភព៖ FB

 

បុរសម្នាក់អង្គុយស្លាប់នៅក្នុងហាងកាហ្វេមួយកន្លែងបន្ទាប់ពីហូបបាយមួយប្រអប់ រួចបានផឹកកាហ្វេអស់១កែវ…(​ ចុចអានបន្ត​ )

ខេត្តកណ្តាល៖ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបុរសម្នាក់អង្គុយស្លាប់ នៅក្នុងហាងកាហ្វេមួយកន្លែង យីហោ   (ហេងសំណាង ) បន្ទាប់ពីបុរសរូបនោះ ហូបបាយមួយប្រអប់ រួចបានផឹកកាហ្វេអស់១កែវ ។

បើយោងតាមសម្តី ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថា៖ កាលពីវេលាម៉ោង២រសៀល ជនរងគ្រោះបានចូលមកហាងកាហ្វេរបស់គាត់ ដោយបានទិញបាយ១ប្រអប់ពីខាងក្រៅ យកមកអង្គុយហូបនៅក្នុងហាង នៅលើតុដែលគាត់អង្គុយ។

បន្ទាប់ពីហូបបាយរួច គាត់ក៏បានហៅកាហ្វេ១កែវ យកមកហូបបណ្តើរ រួចអង្គុយមើលវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែល៩យប់ ថ្ងៃដដែល គាត់ក៏បានរៀបចំតុកៅអី ដើម្បីបិទទ្វារហាង តែចម្លែកព្រោះឃើញបុរសរងគ្រោះ ដេកលក់នៅលើកៅអី បន្ទាប់ពីឃើញជនរងគ្រោះ ដេកលក់នៅលើកៅអី ដែលគាត់អង្គុយតាំងពីថ្ងៃនោះ ម្ចាស់ហាងក៏បានដើរទៅដាស់ជនរងគ្រោះ តែគាត់មិនព្រមភ្ញាក់សោះ ទើបហៅគ្នាមកជួយដាស់ នៅតែមិនព្រមភ្ញាក់ទៀត ក៏មានការសង្ស័យ បានរត់ទៅប្តឹងប៉ូលិស ឲ្យចុះមកពិនិត្យមើល ហើយស្រាប់តែប៉ូលិសបានប្រាប់ថា បុរសខាងលើបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បាននាំគ្នា ឆែកមើលកាម៉េរ៉ាសុវត្ថិភាព ក៏បានឃើញជនរងគ្រោះមានកាយវិការ ហាក់ដូចជាត្រដខ្យល់ ហើយបានដាច់ខ្យល់ស្លាប់ តាំងពីម៉ោង៣និង៩នាទី មកម្ល៉េះ ។

បុរសដែលស្លាប់នោះ មានឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាគ្រូបង្រៀនសាលា បឋមសិក្សា ហ.ស ស្ពងវែង នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមសមត្ថកិច្ចនគរបាលជំនាញ និងផ្នែកពិនិត្យវិភាគកោសល្យវិច្ច័យ នៅកន្លែងកើតហេតុ ព្រមទាំងលោកគ្រូពេទ្យផងដែរនោះ បានសន្និដ្ឋានថា នៅលើដងខ្លួនសាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយគាត់ពិតជាបានស្លាប់ ដោយសារតែគាំងបេះដូង ពិតប្រាកដមែន។

ហើយសាកសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយសារបាត់លុយ២០មុឺនរៀល ប្រពន្ធទាញបំពង់ទីបវាយទៅលើប្តី រីឯប្តីក៍ទាញបានចានបាយរូចគប់ទៅលើប្រពន្ធបណ្តាលឲ្យបែកក្បាលរយះហូរឈាមស្រោចពេញខ្លួន

មួយករណីទៀតហើយ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្ម ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល តែម្សិលមិញនេះមានករណីឈ្លោះប្រកែកគ្នាដោយសារបាត់លុយ២០មុឺនរៀល

ខេត្តកំពង់ស្ពឺ៖ កាលពីយបម្សិលមិញនេះ ត្រូវថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨​ មានករណីហិង្សាបានកើតឡើង ស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុក ស្រុកថ្ពង ខេត្តកំពងស្ពឺ ។

ប្រភពពីអ្នករស់នៅក្បែរនោះបានឲ្យដឹងថា៖ តំបូងឡើយមានករណីបាត់លុយ២០មុឺនរៀល ពេលនោះក៍កើតជារឿងហើយបានឈ្លោះប្រកែកគ្នារហូតដល់ប្រពន្ធខឹងទាញបំពង់ទីបវាយទៅលើប្តី ហើយប្តីក៍ទាញបានចានបាយរូចគប់ទៅលើប្រពន្ធបណ្តាលឲ្យបែកក្បាលរយះហូរឈាមស្រោចពេញខ្លួន ។

ភ្លាមៗនោះកូនរបស់ស្ត្រីសងគ្រោះបានដឹកម្តាយបញ្ជូនទោះកាន់មន្ទីពេទ្យឧដុង្គ ខេត្តកំពង់ស្ពឺ ។

បុរសជាប្តីមានឈ្មោះ ចិន​​ វិន អាយុ៤៥ឆ្នាំ

រីឯប្រពន្ធឈ្មោះ កែលសុខ អាយុ៤២ឆ្នាំ ។

 

ក្រោយមកបុរសជាប្តីត្រូវបាននគបាលឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕

 

 

ឪ​ពុង​ចុង​ចាប់រំ​លោភ​កូនស្រី​ ពេល​ប្រពន្ធ​តាមទាន់​បែក​ការណ៍​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​….

ខេត្តរតនគិរី ៖ កាលពីថ្ងៃ​សុក្រ​ ទី០​៦ ខែមេសា ឆ្នាំ​២០១៨​ ម្សិលមិញនេះ​ មានករណីឪពុកចុង​ចាប់រំលោភ​កូនដើមដែលជា​អនីតិជន​ស្ថិត​ក្នុង​ចម្ការ​ម្រេច​ក្បែរ គុម្ព​ចេក នៅ​ក្នុងភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនៈគិរី​ ។

បើតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា៖ គាត់​មានការ​សង្ស័យ​ថា ត្រូវជា​ប្តី​របស់​ខ្លួន​នោះ បានរំ​លោភ​កូនស្រី​ជា​ច្រើន​លើក​មក​ហើយ​ទើប​គាត់​លួច​តាមដាន​ក៏​ទៅ​ទាន់​ឃើញ​ប្តី​របស់​ខ្លួន​កំពុង​រំលោភ​កូនស្រី​នៅ​ក្បែរ​គុម្ព​ចេក​ក្នុង​ចម្ការ​នោះ​តែ​ម្តង​។

ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច​ក៍បានរត់គេច​ខ្លួន​បាត់​ភ្លាម​ៗ នៅ​ល្ងាច​កើតហេតុ​នោះ​តែ​ម្តង​។

ជនសង្ស័យ​ឈ្មោះ នួន សាំង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​ឪពុកចុង​) មាន​ទីកន្លែង​កំណើត​ភូមិ​ផ្សារ​ដំបង ឃុំ​ដើម​ដូង ស្រុក​ទូក​មាស ខេត្តកំពត មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ

រីឯក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​ឈ្មោះ ស​-​ច​-​ន អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ (​ ត្រូវជា​កូនដើម ​)​។

បន្ទាប់មក​គាត់​នាំ​កូនស្រី​មក​ប្តឹង​សមត្ថកិច្ច​នៅ​អធិការដ្ឋាន​ស្រុក​បរ​កែវ ដើម្បី​តាម​រក​ចាប់ខ្លួន​បុរស​ជា​ល្មើស​ត្រូវជា​ប្តី និង​ត្រូវជា​ឪពុកចុង​នោះ​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។

ហើយ​កម្លាំង​ជំនាញ​ស្រុក​ក៏​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បីចាត់ការ​តាម​នីតិវិធី​៕

អគ្គីភ័យឆាបឆេះនៅខាង​មុខ​សណ្ឋាគារ Holiday Villa នៅ ខេត្តព្រះសីហនុ….

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាប្រហែលម៉ោង២៣៖២៥នាទី មានអគ្គីភ័យឆាបឆេះនៅខាង​មុខ​សណ្ឋាគារ Holiday Villa ( ហូលី​ដេរ​វីឡា ) នៅបណ្តោយផ្លូវ​៥០២ ស្ថិត​ក្នុង​ក្រុម​១៥ ភូមិ៤​សង្កាត់​៤ ខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា ខណះ​ពេល​ដែលទី​តាំង​សណ្ឋាគារមានការដាច់​ភ្លើង​ ហើយ​បុគ្គលិក​ក៍បានទៅ​បញ្ឆេះ​ម៉ាស៊ីនភ្លើងតែដោយសារការបញ្ឆេះម៉ាសុីនភ្លើងនោះយូរៗពេកធ្វើពេកទើប​ធ្វើ​ម៉ាស៊ីនភ្លើ​ក្តៅក៍​ផ្ទុះ​ឆេះ​តែ​ម្តងទៅ ។

​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុបាន​ឲ្យដថា អគ្គីភ័យ​ឆាបឆេះនេះ​បណ្ដាល​អោ​យ​ខូចខា​តមានដូចជា​៖
ទី១ ខូច​ខាត​ម៉ាសុីន​ភ្លើង​ចំនួន ០១​គ្រឿង ទាំង​ស្រុ​ង
ទី២​ ខូច​ខាត​ទូរ ATM ធនាគារANZ ចំនួន ០១​គ្រឿ​ង​ទាំង​ស្រុង
ទី៣ ខូច​ខាត​រថយន្ត​ចំនួន ០៣​គ្រឿងទាំង​ស្រុង

-​រថយន្ត​ម៉ាក Tuntdra (ធុនត្រា) ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ខេមរះ​ភូមិន្ទ 09 2-5​6​44 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ)

-​រថយន្ត​ម៉ាក(លុច្ស​សុិស) Lexes RX 33​0 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​2AF​-492​3 ម្ចាស់​ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន​កាត​ទូរស័ព្ទ QB មាន​ទី​លំ​នៅ ភូមិ​ព្រែក​តាពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ

-រថយន្តម៉ាក Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-​54​02 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញណ) ។
ខូច​ខាត​ផ្នែក​ខាង​មុខ​សណ្ឋាគារមួយ​ចំនួន មិន​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ ។​

 

ករណីនេះសមត្ថកិច្ចចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ជួយសង្គ្រោះពន្លត់ បាន រលត់ ១០០% នៅវេលាម៉ោង ០០:២០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃ៧មេសា២០១៨៕

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F2109596745942908%2F&show_text=0&width=560

ប្រភព៖​ Huy Bunleng

 

ហួសចិត្ត!!! សិស្សស្ទាវចាប់រំលោភអ្នកគ្រូក្រមុំរហូតបានសំរេច….( ចុចអានបន្ត )

ខេត្តកំពត៖ ​កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែមេ​សា ឆ្នាំ២០១៨ មានករណី ស្ត្រី​រង​គ្រោះ​ម្នាក់​ជា​គ្រូ​បង្រៀន​​នៅ​សាលា​ចិន​បាន​មក​ដាក់​ពាក្យ​ប្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​ថា មាន​សិស្ស​ម្នាក់​បាន​ចាប់​​រំលោភគាត់ ខណៈ​ពេល​នាំ​គ្នាទៅ​ដើរ​លេង ដែលស្ថិត​នៅ​ចំណុច​ជើងភ្នំ​កំពង់ត្រាច ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ហើយស្ត្រី​រង​គ្រោះ​ខាងលើនោះមានអាយុ​ ២៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខ​របរ​គ្រូបង្រៀន ចំណែកឯ​ក្មេង​ប្រុស​សង្ស័យនេះ​ឈ្មោះ ទឹម លី​ធាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ E រៀន​នៅ​សាលា​ចិន​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។

បើយោង​តាមសំដី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រហែល​៥​ជាង​ពេល​ល្ងាច ជនសង្ស័យ​បាន​បបួល​រូប​គាត់​ទៅ​ដើរ​លេង រួច​រូប​គាត់ និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ​តែ​២​នាក់​ទៅ​ដល់​កែប ក្រោយ​ពេល​ជិះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​នេះ​បាន​ចាប់រំលោភ​រូប​គាត់​រហូត​បានសម្រេច ក្រោយមក​ជនសង្ស័យ​ក៏​ដឹក​គាត់​មក​ដល់​សាលា​ចិន​វិញ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្តង​។

លុះដល់​ព្រឹកឡើងថ្ងៃ​ទី​៦ ខែមេសា​ ឆ្នាំ២០១៨ នេះគាត់​ក៏​មក​ដាក់​ពាក្យបណ្តឹង​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​​ហើយ ​លោក​អធិ​ការ​ស្រុក​កំពង់ត្រាច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​មែន ។

ក្រោយ​ពី​ជនសង្ស័យ​សារភាព​ហើយ លោក​អធិការ​ស្រុក​កំពង់ត្រាច នឹង​កសាង​សំណុំរឿង​ចាត់ការ​តាមនិតិ​វិធីច្បាប់ ។

ប្រភព៖ ផែននគរបាលព្រហ្មទណ្ឌខេត្តកំពត

 

បុរស និងស្ត្រីពីរនាក់ជាជនជាតិចិន បានបើកបររថយន្តបុកគេហើយមិនព្រមដោះស្រាយ បែរជាលោតឡើងលើរតំបូលរថយន្ត បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរនោះផងដែរ…( មានវិដេអូ )

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើង ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរនោះ ដោយបុរស និងស្ត្រីពីរនាក់ជាជនជាតិចិន បានបើកបររថយន្តបុកគេហើយមិនព្រមដោះស្រាយ បែរជាលោតឡើងលើរតំបូលរថយន្តថែមទាំងស្រែកអ្នកដែលនៅជុំវិញឲ្យថយចេញឆ្ងាយថែមទៀតផង ។

ដោយឃើញនិងទង្វើរបែបនេះស្រ្តីម្នាក់ជាជនជាតិចិនដូចគ្នាបានទៅលួងលោមបរសនោះឲ្យចុះមកក្រោមវិញ និងបានទាញដៃបុរសជនជាតិចិននោះឲ្យចូលទៅក្នុងឡាន​ កុំឲ្យមានហិង្សាថែមទៀត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ឬ​ឯ​តៃកុង​រថយន្ត​រួម​នឹង​រថយន្ត​បង្ក​រថែម​ទាំង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

សូមទស្សានាវិដេអូ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fra.dy.900%2Fvideos%2F1672688306180423%2F&show_text=0&width=560

ប្រភព៖ FB