លោកប្រធានាធិបតី​ ហ្វីលីពីន បានដឹកនាំកិនកំទេចចោលរថយន្តទំនើប​ ៦៨​ គ្រឿង​ និង​ ម៉ូតូទំនើប​៨​ គ្រឿង​ ដែលដកហូតបានពី​ឧក្រិដ្ឋជនគ្រឿងញៀន បើនិយាយពីតម្លៃជាង​ ៥​ លានដុល្លារ…

ប្រទេសហ្វីលីពីន៖ រថយន្តទំនើប​ ៦៨​ គ្រឿង​ និង​ ម៉ូតូទំនើប​៨​ គ្រឿង​ ដែលដកហូតបានពី​ឧក្រិដ្ឋជនគ្រឿងញៀន​ មានតម្លៃជាង​ ៥​ លានដុល្លារ​ត្រូវបានលោកប្រធានាធិបតី​ ហ្វីលីពីន​ ដឹកនាំកិនកំទេចចោលទាំងអស់​ នៅថ្ងៃទី​ ១​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ។

វាប្រហែលជាលើកដំបូងបំផុតដែលយើងបានឃើញរថយន្តទំនើបៗច្រើនគ្រឿងតម្រៀបជួរគ្នារង់ចាំ អាប៊ុល (Bulldozer) កិនពីលើដើម្បីកំទេចចោល បើយើងមើលវីដេអូយើងឃើញថា កាកំទេចចោលនេះត្រូវបានថតឡើងនៅហ្វីលីពីនដែលមានប្រធានាធិបតីហ្វីលីពីននៅឈរចាំបញ្ជាផ្ទាល់ ដើម្បីអោយប្រាកដថាវាពិតជាខ្ទេចពិតប្រាកដមែន មិនអាចយកប្រើប្រាស់កើតក្រៅពីលក់អេតចាយនោះទេ៕

ប្រភព៖ Pheng Vannak News

រន្ធត់ !! បាក់ដីនៅប្រទេសថៃ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋបីខ្នង បានបាក់ស្រុត..(សូមទស្សនាវិដេអូ)

ប្រទេសថៃ៖ កាលពីម្សិលមិញនេះ មានករណីបាក់ស្រុតដី ផ្លូវថ្នល់ និងផ្ទះ បងប្អូនប្រជាពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖១០នាទី ដែលស្ថិតនៅខេត្ត ឆៀងរ៉ា​យ ប្រទេសទេសថៃ ។

បើយោងតាមគណនេយ្យហ្វេសឈ្មោះ ( Royal Tiger ) បានសសេរថា #កើតហេតុដីបាក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុដួលរលំ 😱

“នៅថ្ងៃទី31/7/2018នេះ ខេត្តឆៀងរ៉ា​យប្រទេសថៃបានកើតហេតុដីបាក់បានទាញយកផ្ទះប្រជាជនអស់ចំនួនបីខ្នង ហេតុកើតដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាពេញមួយសប្តាហ៍ 😢😢😢ពិភពលោកដែលយើងកំពុងរស់នៅរាល់ថ្ងៃនេះជិតដល់ពេលអាវសានជីវិតហើយបើមនុស្សទាំងអស់គ្នាមិនជួយថែរក្សា” #ហេតុមិនទាន់កើតសើចហូសប្បាយ ពេលហេតុដល់កាយទឹកភ្នែកក្រាបដី😢 ៕

ប្រភព៖ Royal Tiger

សំណាងពិតជាមើលមិនឃើញមែន.! ធ្លាក់យន្តហោះនៅ ប្រទេសMexicoផ្ទុះឆេះខ្ទេច តែមិនបណ្តាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរឡើយ..(ចុចអានបន្ត)

ប្រទេសមិុចសុីកូ ៖យន្តហោះដឹកអ្នកដំណើរ ១០១នាក់ បានធ្លាក់ក្រោយពេលហោះហើរបានប្រមាណ១០គីឡូម៉ែត្រ ដោយសារតែអាកាសធាតុអាក្រក់។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ ក្នុងចំណោមអ្នកដំណើរ ទាំងអស់មាន ៨៥នាក់រងរបួស ដោយគ្រោះថ្នាក់ខាងលើ ចំណែកមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា គ្មានអ្នកស្លាប់នោះឡើយ។
ទីបញ្ជាការហោះហើរ នៅអាកាសយានដ្ឋាន Durango បានប្រកាសឲ្យដឹងថា៖ អាកាសធាតុអាក្រក់គឺជាមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង ក្នុងចំណោមអ្នករងរបួស មានមនុស្ស ២នាក់ស្ថិតនៅក្នុងសភាពធ្ងន់។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeromexico ដឹកអ្នកដំណើរ ៩៧នាក់ និងក្រុមពហុនិកា៤នាក់ បានធ្លាក់នៅវេលាម៉ោង ១៦ (ម៉ោងក្នុងតំបន់) ។យន្តហោះជួបគ្រោះថ្នាក់ជាប្រភេទ Embraer 190 ផលិតដោយក្រុមហ៊ុន Embraer របស់ប្រេស៊ីល ។ ជើងហោះហើរដែលជួបគ្រោះថ្នាក់ខាងលើធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងMexico city ។


អភិបាលរដ្ឋលោក Jose Rosas Aispuro បានឲ្យដឹង ថា តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលដែលយន្តហោះចាប់ផ្តើមហោះហើរក៏ឬស៊ូសម្លេងខ្លាំងមួយហើយធ្លាក់ចុះដីតែម្តង ។ រូបភាពបានបង្ហាញឲ្យឃើញថា យន្តហោះរងការខូចខាតយ៉ាងតំណាំ និងមានការឆាប់ឆេះទៀតផង។


លោក Alejandro Cardoza អ្នកនាំពាក្យ ក្រុមជួយសង្គ្រោះបន្ទាន់បានបញ្ជាក់ថា យន្តហោះបានចុះចតជាបន្ទាន់ពេលចាប់ផ្តើមហោះហើរ បាន ១០គីឡូម៉ែត្រប៉ុណ្ណោះ ។ លោកបន្តទៀតថា មានមនុស្ស ៨៥នាក់រងរបួស ហើយអណ្តាតភ្លើង បានពន្លិតយ៉ាងឆាប់រហ័សទើប មិនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់៕

ប្រភព៖ FB

សូមមកទស្សនាវិដេអូ ក្រោយពីបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលឲ្យមនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន…(សូមទស្សនាវិដេអូ)

(វៀងច័ន្ទ) មនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន​ ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ និងជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា តាមការបញ្ជាក់ពីអាជ្ញាធរ​នៅប្រទេសឡាវ​បានឲ្យដឹងនាថ្ងៃអង្គារ ខែនេះ ។

ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ ០៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃ​ខេត្តខាងលើ ខណៈអាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀស​មនុស្សចេញ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់​ឡើង​​ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​​ក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះ ត្រូវបានគេគ្រោង​នឹងបើកសម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​នៅ​ឡើយទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះឡើយ មុនហេតុការណ៍​ទំនប់នេះកើតឡើង៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fwww.mekongfm.saster.fm%2Fvideos%2F421746438331119%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerdragon168%2Fvideos%2F1963840880338985%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F157556041662296%2Fvideos%2F284024485682117%2F&show_text=0&width=266

ប្រភព៖ FB

ធ្វើជាមនុស្សប្រុសអី វ៉ៃធ្វើបាបមនុស្សស្រីបែបនេះនោះ មិនសមជាប្រុសទេ…

ប្រទេសថៃ៖ វាពិតជារឿងដែលគួឲ្យហួសចិត្តបើយើងមើលទៅក្នុងវិដេអូខាងលើ ខណះមានបុរសម្នាក់និងស្ត្រីម្នាក់ (មិនដឹងថាគាត់ត្រូវជាអ្វីនឹងគ្នាទេ) មានកាប្រតាយប្រតប់គ្នាយ៉ាងខ្លាំងបណ្តាលឲ្យភាគគីខាងស្រីរងកានៅបែកមុខបែកមាត់យ៉ាងដំណំ ។

តែអ្វីដែលគួរឲ្យហួយសចិត្តនោះគឺ មានបុរសជាច្រើនបានឃើញនៅសភាពបែបនេះហើយ បែរជាមិនជួយឃាតទេបែរជាខំយកតែទូរស័ព្ទមកថតទៅវិញ នេះបើយើងមើលទៅតាមវិដេអូខាងលើដែរវាជាទម្លាប់អាក្រក់មួយរបស់មនុស្សមួយចំនួន ។

ជាក់ស្តែងយើងឃើញថា នារីម្នាក់នោះមានសំណាងក្រោយពីមាននារីម្នាក់មកជួយទាន់ពេល ហើយបាននិយាយតតាំងជាមួយបុរសដែរបានវាយជាមួយនារីនោះថែមទៀតផង បើគង់តែបាននារីនោះមកទាន់មិនដឺងថាស្ត្រីរងគ្រោះទៅជាយ៉ាងណានោះទេ ៕

ប្រភព៖ FB
ដោយ៖​ សុវណ្ណ ដេត

មឈូសថ្មក្រានិត ដែលក្រុមស្រាវជ្រាវរកឃេីញកាលពីដេីមខែកក្កដានៅទីក្រុងបុរាណAlexandria ប្រទេសអេហ្ស៊ីប បានបេីកហេីយដោយរំពឹងថា…

បរទេស៖ មឈូសថ្មក្រានិតដែលក្រុមស្រាវជ្រាវរកឃេីញកាលពីដេីមខែកក្កដានៅទីក្រុងបុរាណAlexandria ប្រទេសអេហ្ស៊ីបបានបេីកហេីយ ដោយរំពឹងថានឹងបានឃេីញសាកសពស្តេចAlexander តែមិនមែននោះទេគឺក្នុងមឈូសនេះមានសាកសពបីនៅក្នុងមឈូសតែមួយ ដែលគេសន្និដ្ឋានជាអ្នកប្រយុទ្ធព្រោះការសិក្សាឃេីញសាកសពមានស្នាមរបួសដោយព្រួញ ។

ក្រុមរុករកនឹងសិក្សាបន្ថែមរកអ្នកណាជាសាកសពនេះ ដោយរំពឹងថានឹងអាចរុករកឃេីញដានបន្តទៀត ចំណែកគ្រោងឆ្អឹងនិងមឈូសត្រីវរៀបចំលេីកដាក់ដឹកយកទៅសារៈមន្ទីរជាតិដេីម្បីស្រាវជ្រាវបន្ត។

ប្រភព៖ ABC FB

ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិល នៅខេត្តKhon Kaenប្រទេសថៃ ផ្ទុះឆេះស្លាប់មនុស្សចំនួន…

ប្រទេសថៃ៖ ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលផ្ទុះឆេះស្លាប់មនុស្ស៣នាក់នៅខេត្តKhon Kaenប្រទេសថៃនៅវាលស្រែព្រឹកថ្ងៃពុធទី១៨កក្កដានេះ ឧទ្ធម្ភាគចក្រប្រភេទAS355NPបានធ្លាក់នៅម៉ោងប្រហែល9.30amស្ថិតនៅវាលស្រែហេីយបានផ្ទុះឆេះជាអណ្តាតភ្លេីងឡេីងផ្អេីលអ្នកភូមិរត់ទៅមេីលនិងរាយការណ៌ដល់សមត្ថកិច្ច ដោយមានមេប៉ូលីសស្រុក Chonnabot លោកCol Keeratikorn Amornpatpakhinនៅកន្លែងកេីតហេតុ និងក្រុមការងារធ្វេីការបាញ់ពន្លត់ភ្លេីង តែគ្មានសល់អ្វីក្រៅពីបំនែករបស់យន្តហោះ ។

នាយកព្រលានយន្តហោះ Khon KaenលោកAtthaya Lapmarkបាននិយាយថាមនុស្ស៣នាក់បានស្លាប់នៅក្នុងហេតុការណ៏នេះ មូលហេតុនៅមិនទាន់ដឹងនោះទេ ឧទ្ធម្ភាគចក្រនេះធ្វេីដំណេីរពី Saraburi ទៅកាន់ខេត្តKhon Kaen ហេីយក៏បានធ្លាក់ នៅស្រុកChonnabot៕

ប្រភព៖ ABC

លទ្ធផលជ័យជំនះរបស់បារាំងនៅ​ ​ World Cup ស្លាប់​ និង​ របួសរាប់រយនាក់​នៅប៉ារីស​…(មានវិដេអូ)

អ្នកឈ្នះ​និងអ្នកស្រលាញ់វិស័យកីឡា​ បានចេញមកអបអរសាទរស្វាគមន៍ដំណើរវិលត្រលប់មកដល់ប្រទេសវិញរបស់ក្រុមជម្រើសជាតិបារាំង​ ដែលនាំមហាកិត្តយសមកជូនជាតិ​ ។​ ឆ្លៀតឱកាសនេះពួកខិលខូចដែលទំនងជាពួកចាញ់បាល់​បានចេញមកចូលរួមអបអរសាទរដែរហើយក៏ឆ្លៀតប្រើហឹង្សារ​លួច​ ឆក់​ ប្លន់​ ទំនិញតាមហាងបង្ករជាហេតុការណ៍អាក្រក់បណ្ដាលអោយស្លាប់​ និង​ ចាប់ខ្លួនរាប់រយនាក់​ ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1727906680639470%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftrollpictures855%2Fvideos%2F302175970327307%2F&show_text=0&width=267

ប្រភព៖  Pheng Vannak News

រន្ធត់!! ក្រពើជាង៣០០ក្បាល បានត្របាក់បុរសម្នាក់គ្មានសល់ ខណៈបុរសនោះបាន…

(ឥណ្ឌូណេស៊ី) បុរសម្នាក់បានធ្លាក់ចូលក្នុងអាងក្រពើ ​បានបាត់បង់ជីវិត​ដោយសារ​ក្រពើខាំស៊ី​គ្មានសាកសព។ ប្រជាជនមួយភូមិ​ដែលពោរពេញ​ដោយភ្លើងកំហឹង បានកាប់​សម្លាប់សត្វក្រពើ​សរុបជិត ៣០០ក្បាល នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី នៅរសៀល​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការសម្លាប់សត្វ​ក្រពើដើម្បីសងសឹង​ខាងលើ ត្រូវបានធ្វើឡើង​កាលពីថ្ងៃសៅរ៍​កន្លងទៅ នៅខេត្ត ប៉ាពួរ (Papue) បន្ទាប់ពីការរៀបចំបុណ្យសព​​របស់បុរសម្នាក់ ដែលបានទទួល​មរណភាព ក្រោយពីជន​រូបនោះ​បានធ្លាក់ទៅ​ក្នុងរោងចិញ្ចឹម​ក្រពើមួយកន្លែង​នៅពេល​កំពុង​​ដើររក​មើលស្មៅឲ្យ​សត្វគោរបស់​ខ្លួនស៊ី។ ជនរងគ្រោះដែល​មានវ័យ ៤៨ឆ្នាំ ត្រូវបានក្រពើ​ត្របាក់ចំជើង ហើយចុងក្រោយត្រូវ​វាត់នឹងកន្ទុយ​បណ្តាលឲ្យដាច់​ខ្យល់ស្លាប់​តែម្តង។

សូមបញ្ជាក់ផងដែរថា បងប្អូនសាច់ញាតិ​របស់ជនរងគ្រោះ ព្រមទាំងអ្នកភូមិ​ជាមួយគ្នានា ដែលផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះទីតាំង​នៃ​កសិដ្ឋាន​ចិញ្ចឹមសត្វក្រពើ នៅក្បែរលំនៅឋាន​ប្រជាជននោះ និងមានគ្នីគ្នាខ្ទង់​រយនាក់​បានសម្រុកទៅកាន់កន្លែង​ចិញ្ចឹមក្រពើ ដោយ​កាន់​​​កាំបិត​ ដាវ និងចបជាដើម​ហើយពួកគេ​ក៏បានប្រើប្រាស់​អាវុធទាំងនោះ កាប់សម្លាប់សត្វក្រពើសរុប ២៩២ក្បាល ក្នុងនោះមានតាំងពីកូន​ក្រពើប្រវែង ១០សង់​ទីម៉ែត្រ រហូតដល់ក្រពើជំទង់​ៗប្រវែង ០២ម៉ែត្រ។ ជុំវិញទង្វើនេះ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុង​បើកការ​ស៊ើបអង្កេត៕

នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មាន Channel News Asia។

មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយពីរ​ របស់​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់​ ត្រូវ​បាន​ដក​មុខតំណែង​ភ្លាមៗ​ បន្ទាប់ពី​…

 

ឥណ្ឌូណេស៊ី៖ មេរោគសង្គមបានលេចធ្លាយពីសកម្មភាពបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីប៉ូលីសពាក់ផ្កាយ ២ ដោះស្បែកជើងវាយក្បាលស្ត្រីទន់ខ្សោយ នៅផ្សារមួយកន្លែង ទោះបីនាងខំស្រែកអង្វរឲ្យប្រណីយ៉ាងណាក៏ដោយចុះ ដែលមនុស្សជុំវិញពិភពលោកទទូចឲ្យតុលាការ ចាត់វិធានការកក្តៅចំពោះជនដែលប្រព្រឹត្តហិង្សានោះឲ្យសាកសមនឹងទង្វដ៏ថោកថាបនោះ។

លុះព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ប្រភពព័ត៌មានឥណ្ឌូណេស៊ី បានឲ្យដឹងថា «មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយពីរ​ របស់​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់​ ត្រូវ​បាន​ដក​មុខតំណែង​ភ្លាមៗ​ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ មេរោគ​បណ្ដាញសង្គម​ដែលគេ​លួចថត​រូបលោក​វាយ​ ស្ត្រី​ជា​ចោរ​​លួច​សម្ភារៈ​ក្នុងហាង​តូច​មួយ​នៅកោះបាលី​ កាលពី​ថ្ងៃទី​ ១១ កក្កដា​ ២០១៨ ហើយ​ការ​ដក​តំណែង​នេះ​ នៅ​ព្រឹកថ្ងៃសុក្រ​ ទី ១៣ កក្កដា ២០១៨។ ខណៈនេះជនបង្កកំពុង​ត្រូវ​បានឃាត់ខ្លួន​ ក្នុងការ​សួរ​ចម្លើយ​បន្ត​និងអាចប្រឈមនឹងការ​ជាប់ពន្ធនាគារ​ថែមទៀតផង​»។