កុងតឺន័រ ១៧ បានធ្លាក់ចូលក្នុងសមុទ្រ នៅក្នុងខេត្ត Trang ប្រទេសថៃ ដោយសារតែ…(ចុចអានបន្ត)

(ប្រទេសថៃ) នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី១១ ខែកក្តដា មានកប៉ាល់​ដឹកទំនិញ ​១​គ្រឿងដោយផ្ទុកកុងតឺរន័រជាច្រើន ត្រូវបាន​វាយប្រហារ​ដោយ​រលក​ដ៏​ធំៗ បណ្តាល​ឲ្យ​កុងតឺន័រ ទាំងអស់ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ នៅក្នុង​ខេត្ត Trang ប្រទេស​ថៃ ។​

កប៉ាល់នោះឈ្មោះ NP Lovegistics 2 បាន​បញ្ជូន​សញ្ញា​ជំនួយ​សង្គ្រោះបន្ទាន់​មួយ ក្រោយពី​មាន​រលក​ធំៗ​វាយប្រហារ និង​បណ្តាល​ឲ្យ​កប៉ាល់​ត្រូវ​រសាត់​នៅក្នុង​សមុទ្រ នៃ​ភាគ​ខាងលិច​កោះ Koh Lao Liang ក្នុងស្រុក Kantang ក្នុង​ខេត្ត Trang ។​ ប៉ូលីស​ជើង​ទឹក បន្ទាប់មក បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​នាវា ដើម្បី​នាំយក​វា​ចូល​ចត​នៅ​កំពង់ផែ ស្ថិតក្នុង Tambon Na Klua នៃ​ស្រុក Kantang ដើម្បី​រង់ចាំ​ប្រតិបត្តិ​ការសង្គ្រោះ​ស្រង់​យក​កុងតឺន័រ​ទាំងអស់នោះ​ពី​ក្នុង​ទឹក ។

ប៉ូលីស​ជើង​ទឹក Trang បា​នប​ញ្ចូ​ន​នាវា​ល្បាត ដើម្បី​សង្គ្រោះ​កប៉ាល់​ដឹកទំនិញ​នោះ បន្ទាប់ពី​បានដឹង​ពី​ហេតុការណ៍​នោះ​នៅ​ថ្ងៃត្រង់ ។

សូមបញ្ជាកដែរថា ប៉ូលីសនៅច្រកព្រំដែន​ខេត្ត Trang នៃប្រទេសថៃ និយាយថា គ្មាន​នរណាម្នាក់​នៅ​លើក​ប៉ាល់​នោះ ទទួលរង​របួស ឬ ស្លាប់ នៅក្នុង​ហេតុការណ៍​នោះ​ទេ ៕

ដំណឹងល្អ! ពេលនេះក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​..

ថៃ៖ តាមរយៈវីដេអូខ្លីដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយហាក់បានធ្វើឲ្យប្រជាជនទូទាំង​ពិភពលោកពិសេស ប្រ​ជា​ជនខ្មែរយើងបានបង្ហាញការសាទរខ្លាំង ដោយពួកគេហាក់មាន ភាពរឹងមាំឡើងវិញ ពិសេសនោះ​ពួកគេ​បាន​បង្ហាញពីភាពសប្បាយរីករាយផ្ញើជូនចំពោះ ក្រុម ក៏ដូចជាអ្នកទាំងអស់គ្នាដែលបារម្មណ៍ពីសុខទុក្ខពួកគេ។

ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា «វីដេអូក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​។​ ពួកគេ​ទាំង​អស់​គ្នា​​រឹង​មាំ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​បាន​ជាប់​ក្នុង​រូង​ភ្នំ​អស់​រ​យៈ​​ពេល​10ថ្ងៃ​កន្លង​មក​។ ពួកគេកំពុងត្រូវ​បាន​តាម​ដានសុខភាពយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យទោះខណៈ​ពេលនេះពួកគេ​មាន​កាយ​សម្បទា​រឹងមាំក៏ដោយ»។

ស្របពេលរូបភាព និងវីដេអូ សកម្មភាពរបស់ក្មេងៗ និងគ្រូបង្វឹកនៅក្នុងមន្ទីរពេទ្យនេះបាន​ចែក​ចាយលើ​បណ្តា​ញ​​សង្គមនោះ ក្រៅពីភាពរីករាយ និងសាទរ បណ្តាអ្នកលេងបណ្តាញ​សង្គមគ្រប់គ្នាក៏បានជូនពរឲ្យពួកគេឆាប់​មាន​សុខភាពរឹងមាំដូចដើម ពិសេសនោះលោកគ្រូ​បង្វឹកដែលគ្មានសាច់ញាតិក៏ត្រូវបានទទួលការលើកទឹក​ចិត្ត​ខ្ពស់​ពីសំណាក់មហាជន៕

ប្រភព៖ FB

មិនធម្មតា ផលិតកម្មផ្សេងៗ កំពុងប្រុងខ្លួន នឹងគ្រោងផលិតជាសាច់រឿង នៃរឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ទៅជាខ្សែភាពយន្ត

រឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ដែលបានវង្វេងចូលទៅក្នុងរូងភ្នំថាំហ្លួង និងត្រូវជួយសង្គ្រោះមកវិញ បានទាញយកចំណាប់អារម្មណ៍ពីមនុស្សលើពិភពលោក។ ដោយសារហេតុនេះ ខណៈនេះ លោក Machael Scott និង លោក Adam smith ដៃគូផលិតភាពយន្តដ៏ល្បីរបស់ហូលីវូដមួយគឺ Pure Flix បានព្រមព្រៀងគ្នា រៀបចំសាច់រឿងទាំងនេះផលិតទៅជាភាពយន្តមួយ។

លោក Scott ជាអាមេរិក មានភរិយាសញ្ជាតិថៃ តែងត្រលប់មកថៃរាល់ ៣ខែម្តង ក្នុងមួយឆ្នាំ បានឲ្យដឹងថា លោក និងក្រុមការងារ ចាប់ផ្តើមធ្វើការចុះសាកសួរ និងសម្ភាសន៍ផ្ទាល់ចំពោះហេតុការណ៍នៅក្នុងរូងភ្នំ ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះ សាច់ញាតិរបស់ក្មេងៗ ជាពិសេសគឺជនជាតិអង់គ្លេស ២ រូប បានរកក្មេងៗ ឃើញតែម្ដង។ លោកបានបញ្ជាក់ថា រឿងរ៉ាវអាថ៌កំបាំងនេះ បូករួមជាមួយនឹងភាពជាវីរបុរសរបស់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ នឹងដិតដាមជាប់អារម្មណ៍របស់មហាជន។ ខណៈនេះលោក និងក្រុមការងារ កំពុងញាប់ដៃញាប់ជើងខ្លាំង ដោយលោកបានបញ្ជាក់ថា លោកត្រូវសម្រុកធ្វើឲ្យបានមុនគេ ស្របពេលដែលផលិតកម្មភាពយន្តធំៗ ជាច្រើនក៏កំពុងដណ្តើមឱកាសផលិតរឿងនេះផងដែរ។

ជាមួយគ្នានេះ លោកក៏សង្ឃឹមថា ខ្សែភាពយន្តថ្មីមួយនេះនឹងទទួលបានជោគជ័យខ្ពស់រកចំណូលឲ្យក្រុមហ៊ុន ច្រើនបំផុត ដោយកន្លងទៅភាពយន្តដែលល្បីជាងគេរបស់លោក «God’s Not Dead» ឆ្នាំ ២០១៤ រកចំណូលបានដល់ទៅ ៧០លានដុល្លារ។ គួរបញ្ជាក់ផងដែរ សាច់រឿងរបស់ក្មេងៗ ទាំង ១៣ រូប នឹងត្រូវសម្រុកផលិតជាភាពយន្ត និងត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩នេះផងដែរ៕

Update ៖ ពេលនេះចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅជប៉ុន កើនដល់១៤១នាក់

(តូក្យូ) មនុស្សជាច្រើនកំពុងតែបាត់ខ្លួន ហើយភ្លៀងបានបញ្ចប់ទៅវិញនៅថ្ងៃចន្ទ ដែលញុំាងឲ្យក្រុមអ្នកជួយសង្គ្រោះអាចមានលទ្ធភាពទៅដល់កន្លែង ដែលត្រូវកាត់ផ្តាច់ដោយគ្រោះទឹកជំនន់ និងទីតាំងនៃការបាក់រំលំបំបែកអគារដែលបានកប់មនុស្សជាច្រើននាក់ ប្រឈមនឹងសេចក្តីស្លាប់នៅតំបន់ជាច្រើន ។

ទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះថា តួលេខនៃអ្នកស្លាប់ដោយសារគ្រោះទឹកជំននន់ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់់១៤១នាក់ហើយ រួមផ្សំនឹងគ្រោះបាក់ដីកើតឡើងផងដែរ គិតត្រឹមថ្ងៃអង្គារនេះ ។

ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរនេះកើតឡើង បានបង្ខំឲ្យលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ចចំនួន៤ ហើយរំពឹងថា គាត់នឹងធ្វើដំណើរទៅកាន់តំបន់រងការវាយប្រហារដោយគ្រោះធម្មជាតិនៅចុងសប្តាហ៍នេះ៕

ដោយ៖ សុខ ជា

ក្រោយជាប់នៅក្នុងរូងភ្នំនោះ គ្រូបង្វឹកវ័យក្មេងបានសរសេរសំបុត្រទៅឱ្យម្តាយមីងនិងជីដូនរបស់គាត់ថា…(ចុចអានបន្ត)

ថៃ៖ ជាការពិតណាស់ក្រោយខ្លួន និងកូនសិស្ស១២ ត្រូវបានជាប់ក្នុងរូងភ្នំថាំហ្លួងមកលោកគ្រូបង្វឹកវ័យក្មេងអាយុ​២៥​ឆ្នាំ ឈ្មោះ Akkapol Chanthawong តែងតែបន្ទោសខ្លួនឯងថាខ្លួនជាអ្នកខុសដែលនាំក្មេងៗទៅជាប់ក្នុង​រូង​ភ្នំ។តែយ៉ាងណាមិញឲពុកម្ដាយរបស់ក្មេងក៏មិនបានស្ដីបន្ទោសលោកគ្រូអ្វីនោះដែរ ជាពិសេសនោះពួកគាត់ថែមទាំងអគុណលោកដែលបានមើលថែកូនៗរបស់ពួកគេបានយ៉ាងល្អ។

ដោយឡែកយើងងាកទៅស្ដាប់ប្រវត្តិដ៏ជូរចត់របស់គ្រូបង្វឹករូបនេះវិញម្ដែងដែលមានការរៀបរាប់ពីលោកស្រី Amporn Sriwichai ដែលជាអ្នកមីងរបស់ បានរៀបរាប់ឲ្យដឹងថា«ក្មួយជាមនុស្សល្អ ហើយមិនចង់ឲ្យគេគ្រប់គ្នា យល់ថាក្មេងប្រុសទាំងនោះត្រូវជាប់ក្នុងរូងភ្នំ ចាត់ទុកលោកគ្រូជាមនុស្សអាក្រក់នោះឡើយ»។អ្នកមីងរូបនោះក៏រៀបរាប់បន្តទៀតថា«លោកគ្រូជាក្មេងកំព្រាតាំងពីអាយុ 10 ឆ្នាំម​ក​ម៉្លេះ ហើយគាត់បានជួបប្រទះ “ការលំបាកជាច្រើនក្នុងជីវិតខ្លាំងណាស់”»។ ខណៈពេលដែលជាប់នៅក្នុងរូងភ្នំនោះ គ្រូបង្វឹកវ័យក្មេងបានសរសេរសំបុត្រទៅឱ្យម្តាយមីងនិងជីដូនរបស់គាត់ដែលបានចិញ្ចឹមគាត់ ព្រោះលោកគ្រូម្នាក់នេះមិនចង់បានអ្វីក្រៅពីការផ្តល់ទានហើយចេះជួយអ្នកដទៃឡើយ។

ចំនួនអ្នកស្លាប់កើនឡើង ជិត១០០នាក់ ដោយសារគ្រោះទឹកជំនន់ នៅជប៉ុន

តាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨ថា មនុស្ស ជាច្រើន នាក់បានបាត់បង់ជីវិត និង២លាននាក់បានភៀស ខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីភ្លៀងបាន ធ្លាក់ចុះពាសពេញតំបន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបានបង្កឲ្យមានគ្រោះទឹក ជំនន់ដ៏អាក្រក់បំផុត និងបង្កឲ្យស្លាប់មនុស្ស ដោយសារតែមានហេតុការណ៍បាក់ដី ។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន៨៥នាក់បានស្លាប់ និង៦នាក់ទៀត ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ ហើយយ៉់ាងហោចណាស់ មនុស្ស៥៨នាក់បានបាត់ខ្លួន ។ សារព័ត៌មានជប៉ុន NHK បានផ្សាយដូច្នេះ ។

លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃអាទិត្យថា “ភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងកំណត់ ត្រានៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសជប៉ុន ដែលបានបង្កឲ្យទឹក ទន្លេបានកើនឡើងប្រៀបច្រាំង និងបង្កឲ្យកើតមានគ្រោះទឹកជំនន់ និងនៅតំបន់ខ្លួះមាន បាក់ដីកើតឡើង” ៕

ដោយ៖ សុខ ជា

គ្រោះ​ធម្មជាតិទឹកជំនន់នៅ​ជប៉ុន​បាន​ឆក់យកជីវិតមនុស្សកើនឡើងដល់ ២៧នាក់និង ៥០​នាក់កំពុង​បាត់​ខ្លួន​

TOKYO ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​កាន់​តែ​រីករាល​ដាល​ខ្លាំង​នៅ​តាម​តំបន់​នៃ​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​។ ដែល​បាន​បណ្ដាល​អោយ​មនុស្ស​ ២៧​ នាក់​បាន​ស្លាប់​និង​ជាង​ ៥០​ នាក់​បាន​បាត់​ខ្លួន​ក្នុង​ការ​រអិល​បាក់​ដី​និង​ទឹក​ជំនន់​បាន​បំផ្លាញ​ផ្ទះ​សម្បែង​និង​បាន​បំផ្លាញ​រថយន្ត​ជា​ច្រើន។

សមាជិក​ប្រ​មាណ​ ៤៨០០០​ នាក់​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ ប៉ូលីស​ និង​ អ្នក​ពន្លត់​អគ្គីភ័យ​ត្រូវ​បាន​បញ្ចូន​ទៅ​កន្លែង​រង​គ្រោះ​ដើម្បី​ស្វែង​រក​អ្នក​ដែល​ជាប់​នៅ​ទី​ទួល​សុវត្ថិ​ភាព​ អ្នក​រង​របួស​ឫ​ស្លាប់។​ អាជ្ញាធរ​បាន​និយាយ​ថា​មនុស្ស​ ១០​ នាក់​ត្រូវ​បាន​គេអះអាង​ថា​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hiroshima ហើយ​មនុស្ស​ដែល​ក្រៅ​ពី​នោះ​ត្រូវ​បាន​ស្លាប់​នៅ​ Osaka, Shiga, Hyogo, Okayama, និង​ខេត្ត​ Ehime។​

លោក​ Yoshihide Suga បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​បង្កើត​អង្គភាព​ទំនាក់​ទំនង​មួយ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​វិបត្តិ​នៃ​ការិយា​ល័យ​របស់​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ប្រមូល​ព័ត៍មាន។​ លោក​បាន​បន្ថែម​ថា​សំណើ​ជួយ​សង្រ្គោះ​ជាង​ ១០០ ត្រូវ​បាន​ទទួល​រហូត​មក​ដល់​ពេល​នេះ។​ ចាប់​តាំង​ពី​ព្យុះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ ទី​ភ្នាក់ងារឧតុនិយម​ជប៉ុន​​បាន​ព្យាការណ៍​ពី​ចំនួន​ទឺក​ភ្លៀង​រហូត​ដល់​ថ្ងៃ​អាទិត្យ​ដោយ​ព្រមាន​អំពី​ទឹក​ជំនន់​ ការ​បាក់​ដី​ និង​រន្ទះ​បាញ់។​

ប្រែសម្រួល​ ៖ RathDy

នុងរង្វង់១ ឬ ២ថ្ងៃ ក្មេងទាំង១២នាក់ និងគ្រូម្នាក់ នឹងបានត្រឡប់ទៅផ្ទះ និងជួបឪពុកម្តាយហើយ ខណះ…

ប្រទាសថៃ៖ ដែកខួង​ជាង១០០កំពុង «​បុក​ទម្លុះ​» ភ្នំ ​ខ្លះ​​ចូលដល់​ជម្រៅជាង ៤០០ ម៉ែត្រ​ហើយ​ ដោយ​ទំនង​​«ទៅដល់»​ក្មេង​ទាំង១២ និងគ្រូម្នាក់ដែលជាប់នៅក្នុងរូងភ្នំ។ ប្រធាន​ក្រុម​បេសកកម្ម​សង្គ្រោះ និយាយនៅថ្ងៃសៅរ៍នេះថា ​ដែកខួង​ជាង ១០០ កំពុង​ត្រូវបាន​ខួង​ចូលទៅក្នុង​ផ្នែក​ភ្នំ​ហើយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅដល់​ក្រុម​ក្មេងៗ​បាល់ទាត់​ថៃ​ទាំង​គ្រូ​និង​សិស្ស​១៣​នាក់ ដែល​កំពុង​ជាប់គាំង​នៅ​រូង​ដ៏​ស្មុ​គ្រ​ស្មាញ​ខាងក្រោម ។ គាត់ក៏បានបញ្ជាក់ថា «ការទាញយក» ពួកគេ ប្រហែលអាចធ្វើទៅបានក្នុងរង្វង់ «១ថ្ងៃ ឬ ២ថ្ងៃ» ។​

កិច្ច​ខំប្រឹង​ប្រែ​​សង្គ្រោះ​ដែល​ពុំ​ធ្លាប់មាន​ពីមុន​មកនេះ កំពុង​ព្យាយាម​បង្កើត​នូវ​វិធី​ថ្មីៗ ដើម្បី​ទាញយក​ក្មេងៗ​រងគ្រោះ​ទាំងនោះ​ចេញ​តាម​ផ្នែក​ខាងលើ ប្រសិនបើ​នៅតាម​បន្ទប់ៗ​ក្រោម​ដី​នៅតែ​ជន់​លិច ហើយ​វា​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រឈម​គ្រោះថ្នាក់​បំផុត ក្នុងការ​ជម្លៀស​ពួកគេ​តាមរយៈ​ផ្លូវ​ឆ្លងកាត់​លិច​ទឹក ។

​លោក Narongsak Osottanakorn បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ដែកខួង​ខ្លះ គឺមាន​ជម្រៅ​រហូតដល់ ៤០០ ម៉ែត្រ​… ប៉ុន្តែ ពួកគេ​នៅតែ​ពុំ​អាច​ស្វែងរក​ទីតាំង​របស់​ក្មេងៗ​ទាំងនោះ​នៅឡើយ​» ។ លោក​បន្ថែមថា​៖ «​បេសកកម្ម​នេះ​ខ្វះ​បច្ចេកវិទ្យា ក្នុង​ការកំណត់​ទីកន្លែង​ដែល​ពួកគេ​កំពុងស្នាក់នៅ ។ យើង​បាន​ប៉ាន់​ស្មានថា (​ពួក​) គឺ​ស្ថិតនៅក្រោម​នេះ ៦០០ ម៉ែត្រ ប៉ុន្តែ យើង​មិនដឹង​គោលដៅ​ច្បាស់​ទេ​» ។​

​ឆ្លើយ​ទៅនឹង​សំណួរ​ថា ទាក់ទង​នឹង​ការធ្លាក់ចុះ​កម្រិត​អុកស៊ីហ្សែន​ក្នុង​រូង គាត់​និយាយថា ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​បង្កើត​ខ្សែ​មួយ ដើម្បី​បូម​យក​ខ្យល់អាកាស ហើយក៏​បាន​ដក​កម្មករ​ដែល​មិន​សំខាន់ ចេញពី​ក្នុង​រូង ៣ -​ទីកន្លែង​មូលដ្ឋាន​ស​ង្រោះ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​នៅក្នុង​រូង ៕

ចំនួន​អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍​លិច​​ទូក​នៅ​ថៃ​បាន​កើន​​ឡើង​​ដល់​ ៤២ នាក់​ និង​ ១៤ នាក់​ផ្សេង​ទៀត​នៅ​បន្ត​បាត់​ខ្លួន​

​​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤២ នាក់​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ស្លាប់ ​និង ១៤ នាក់​ទៀត​នៅ​បន្ត​​បាត់​ខ្លួន​​មិន​ទាន់​រក​ឃើញ​ បន្ទាប់​ពីទូក​ពីរ​បាន​លិច​នៅ​ក្នុង​ព្យុះ​មួយ​នៅ​ភាគ​ខាង​ត្បូង​កោះ​ភូកេត​ប្រទេស​ថៃ។ នេះ​បើ​តាម​សម្ដី​លើក​ឡើង​របស់​មន្ត្រី​ថៃ​ដែល​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សៅរ៍​។​ អភិបាល​ខេត្ត​​ភូកេត​លោក Norraphat Plodthong បាន​ប្រាប់​ភ្នាក់​ងារ​ពត៌មាន​ស៊ី​នហួរ(Xinhua)​របស់​ចិន​ថា​អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សាកសព​ចំនួន ៥ នាក់​នៅ​ក្នុង​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ដែល​បាន​លិច​ទៅ​​​ក្នុង​ទឹក​នៅ​រយៈ​កម្ពស់​​ ៣០ ទៅ ៤០ ម៉ែត្រ​​ ​ហើយ​ពួក​គេ​រួម​ជា​មួយ​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​របស់​ចិន​ពីរ​នាក់​បាន​រក​ឃើញ​​សាក​​សព​បី​នាក់​បន្ថែម​​ទៀត​នៅ​ក្នុង​ទូក​ដដែល​កាល​ពីរ​សៀល​ថ្ងៃ​សៅរ៍។

ហើយ​​ក្រោយ​មក​អភិបាល​​​ខេត្ត​​ភូកេត​​​​​​បាន​​​បញ្ជាក់​​ថា​តាម​ពិត​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​សាកសព​​ដល់​ទៅ​ ៩ នាក់​ឯណោះ​ ​ប៉ុន្តែ​វា​​មាន​ការ​ពិបាក​ក្នុង​ការ​​យក​សាក​សព​ទី​ ៩ ចេញ​មក​ក្រៅ​។ ចំណែក​លោក​ឧត្តមសេនិយ៍ Charoenphol Koomrasee មេ​បញ្ជា​ការ​រង​នៃ​កងនាវាចរទី ៣ នៃ​កងនាវាចរភូ​មិន្ទ​ថៃ​បាន​និយាយ​ថា​​អ្នក​មុជ​ទឹក​អាជីព​ចំនួន ១៧ នាក់​មកពី​ក្រុម​ជួយ​សង្គ្រោះ​​របស់​ចិន​​​បាន​ជីកកកាយបំណែក​នៃ​ទូក​ “Phoenix” និង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៖ “បន្ទាប់​ពីសម្អាតកម្ទេចកម្ទីបាក់​បែក​ដើម្បី​ធានា​ឲ្យ​បាន​ថា​គ្មាន​នរ​ណាម្នាក់​ជាប់​នៅ​ខាង​ក្នុង​​… យើង​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​រុក​រក​នៅ​ក្រោម​​ផ្ទៃ​ទឹក​​វិញ​ម្ដង​។” មេ​បញ្ជា​ការ​រង​​រូប​នេះ​បាន​បន្ថែម​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​​ទាំង​យប់​ទាំង​ថ្ងៃ​​​​ក្នុង​ដំណើរ​​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​​ ខណៈ​ដែល​​ពួក​គេ​បាន​ប្រើ​ប្រាស់​​ឧទ្ធម្ភាគ​ចក្រ​ចំនួន​​ ៣ គ្រឿង​ នាវា​​ ៨ គ្រឿង​ និង​អ្នក​សង្គ្រោះ​​​ប្រមាណ​ជា​ ៨០០ នាក់​រួម​ទាំង​អ្នក​មុជ​ទឹក​សម្រាប់​​យុទ្ធនាការ​ស្វែងរក ២៤ ម៉ោង។

គួរ​​បញ្ជាក់​ផង​ដែរ​ថា​ទូក​​ចំនួន​ ២​ ​គ្រឿង​​ដែល​ដឹក​អ្នក​ទេសចរ​ជាង ១៣០ នាក់​​ និង​ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ចិន​នោះ​​ត្រូវ​​បាន​ព្យុះ​​វាយ​ពន្លិច​​​​នៅ​​តំបន់​​រមណីយដ្ឋាន​​មួយ​នៃ​​ភាគ​ខាង​ត្បូង​​កោះ​​ភូកេត​ប្រទេស​ថៃ​កាល​ពីរ​សៀល​ថ្ងៃ​ព្រហស្បតិ៍។ ជនរង​គ្រោះ​ទាំង​អស់​​គឺ​សុទ្ធ​តែ​ជិះ​នៅ​​លើ​​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ខណៈ​ពេល​ដែល​មនុស្ស ៤២ នាក់​​ផ្សេង​ទៀត​​នៅ​លើទូក “Serenata” ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​មាន​សុវត្ថិភាព។ អភិបាល​ខេត្ត​ភូកេត លោក​ Norraphat បាន​និយាយ​ថា​រដ្ឋាភិបាល​ថៃ​បាន​បង្កើត​កន្លែង​ផ្តល់​​សេវា​កម្ម​នៅ​ព្រលាន​យន្តហោះ​ភូកេត​ដើម្បី​ជួយ​សាច់​ញាតិ​របស់​ជនរង​គ្រោះ​ដែល​មក​កាន់​ភូកេត​ ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​រង​របួស​រដ្ឋាភិបាល​ថៃ​នឹង​​ទទួល​រ៉ាប់​រង​រាល់​ការ​ចំណាយ​លើ​​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​អស់​របស់​ពួក​គេ។ ចំណែក​សាច់​ញាតិ​របស់​ភ្ញៀវ​ទេសចរ​ដែល​បាន​ស្លាប់​​​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១.៤ លានបាត ដែល​ស្មើ​នឹង​ ៤២,២០០ ដុល្លា​​​​​ ខណៈ​ដែល​សំណង​​គឺ​អាស្រ័យ​​តាម​ការ​ធានា​រ៉ាប់​រង​របស់​​​ទូក​ និង​​​ច្បាប់​​​នៃ​ប្រទេស​ថៃ។

ប្រែ​សម្រួល​ ៖ ភក្ដី

នាវិកថៃបានរកឃើញសាកពមនុស្ស១៧នាក់បន្ថែមទៀត នៅលើផ្ទៃសមុទ្រភូកេត ក្នុងករណីលិចទូកទេសចរណ៍នៅខេត្តភូកេត ខណៈ៣៩នាក់ កំពុងបន្តបាត់ខ្លួន

(បាងកក) នាវិកថៃបានរកឃើញសាកពមនុស្ស១៧នាក់បន្ថែមទៀត នៅលើផ្ទៃសមុទ្រភូកេត ក្នុងករណីលិចទូកទេសចរណ៍នៅខេត្តភូកេត ខណៈ៣៩នាក់ កំពុងបន្តបាត់ខ្លួន។

ខណះមកទល់ពេលនេះ​​ក្រុមនាវិកថៃបានរកឃើញសាកពមនុស្ស១៧នាក់បន្ថែមទៀត នៅលើផ្ទៃសមុទ្រភូកេត ដែលប្រការនេះ​ធ្វើ​ឲ្យចំនួនមនុស្សបាត់បង់ជីវិតសរុបកើនដល់១៨នាក់ នៅក្នុងគ្រោះថ្នាក់លិចទូកទេសចរណ៍ ដោយសារព្យុះ កាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

បើតាមប្រភពព័ត៌មានខាងលើ ក្រុមនាវិកនៅលើនាវាចម្បាំងថៃ HTMS Long Lom បានរកឃើញសាកសពមនុស្ស១២នាក់ នៅក្បែរ​​ទីតាំងដែលទូកទេសចរណ៍ឈ្មោះថា ហ្វីនិច (Phoenix) បានក្រឡាប់លិច ក្រោយពីត្រូវរលកធំៗបោកបក់ នៅតាមផ្លូវធ្វើដំណើរ​ត្រឡប់​ពី​កោះរ៉ាឆា (Racha) មកកាន់ Phuket វិញ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ សម្រាប់សាកសព០៥នាក់ទៀត ត្រូវបានស្រង់យកចេញ​ពី​​ក្នុងសមុទ្រមកវិញនៅក្បែរកោះម៉ៃថន (Mai Thon) ដែលនៅចម្ងាយប្រហែលពីរគីឡូម៉ែត្រភាគខាងកើតកន្លែងទូក Phoenix លិច។

គួរជម្រាបថា ទូកទេសចរណ៍ Phoenix មានដឹកមនុស្សសរុប១០៥នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ចិន៩៣នាក់ ព្រមទាំង១២នាក់​ទៀតជាក្រុមអ្នកធ្វើការនៅលើទូក និងមគ្គុទេសក៍ទេសចរណ៍ម្នាក់។ នៅក្រោយពេលលិច សាកសពរបស់បុរសជនជាតិចិនម្នាក់ត្រូវ​បាន​​គេ​រកឃើញកាលពីយប់ថ្ងៃព្រហស្បតិ៍។ មកទល់ពេលនេះ មនុស្ស៤៨នាក់ ក្នុងនោះមានភ្ញៀវទេសចរ៣៦នាក់ និង​មគ្គុទេសក៏​ទេស​ចរណ៍​​ព្រម​ទាំងក្រុមការងារទូកទាំង១២នាក់ ត្រូវបានជួយសង្រ្គោះ ខណៈដែលមនុស្ស៣៩នាក់ទៀត កំពុងបន្តបាត់ខ្លួន៕