រន្ធត់ណាស់.! ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅថៃ ក្នុងនោះមានពលករ​ខ្មែរ៣នាក់ផងដែរបានរងរបួសធ្ងន់…

ប្រទេសថៃ៖ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ពលករ​ខ្មែរ៣នាក់ បាន​រងរបួស ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ស្រុក​បាង​ខ្លាវ ប្រទេស​ថៃ ត្រង់ចំណុច​ផ្លូវជាតិ៣០៤-មហា​សា​ខាម ស្ថិតនៅ​ក្នុងភូមិ៥ ឃុំ​ថា​ថង​ឡាំង​វ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត Mazda bt-50 pro ពីរ​បាំង​មួយគ្រឿង បើក​បុក​ដើមឈើ​ក្បែរ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន០៣នាក់ រងរបួស​ធ្ងន់ និង​តៃកុង​ជនជាតិ​ថៃ​ម្នាក់​ស្លាប់ នៅ​កន្លែងកើតហេតុ។


ពលករ​ខ្មែរ​រងគ្រោះ​ទាំង៣នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាង​ខ្លាវ​ខេត្ត​ឆាក់​ឈើ​ង​សៅ៕

ប្រភព៖ FB

ផ្ទុះហើយ សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក លើទំនិញចិន ក្នុងសប្តាហ៍នេះ

(អន្តរជាតិ) សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធ២៥ភាគរយ លើទំនិញចិន ក្នុងទំហំទឹកប្រាក់១៦ពាន់លានដុល្លារ នាថ្ងៃព្រហស្បត្តិ៍នេះ ហើយគេរំពឹងថា ចិន នឹងសងសឹកវិញភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធ២៥ភាគរយដូចគ្នា លើទំនិញអាមេរិក ក្នុងទំហំទឹកប្រាក់តែមួយ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែបោះជំហានឆ្ពោះទៅរកការប្រកាសដំឡើងតម្លៃពន្ធ២០០ពាន់លានដុល្លារបន្ថែមទៀត លើទំនិញចិន ក្នុងសប្តាហ៍នេះ ស្របពេលដែលក្រុមមន្រ្តីមកពីប្រទេសទាំងពីរ កំពុងចរចាគ្នាលើបញ្ហាពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីងតោន។

វាគឺជាជុំទី២ហើយ នៃការប្រកាសដំឡើងតម្លៃពន្ធ ដោយប្រទេសទាំង២ ក្នុងឆ្នាំនេះ។ តម្លៃទំនិញសរុប៥០ពាន់លានដុល្លារ របស់ភាគីនិមួយៗ នឹងត្រូវដំឡើងពន្ធដូចៗគ្នា គិតត្រឹមថ្ងៃព្រហស្បត្តិ៍ស្អែកនេះ។

ការដំឡើងតម្លៃពន្ធថ្មីនេះ នឹងប៉ះពាល់ដល់ផលិតផលទំនិញចិន២៧៩មុខ ដែលរួមទាំងផលិតផលគីមី ទោចក្រយានយន្ត ឧបករណ៍ស្ទង់ល្បឿន និងអង់តែន។ ចិន នឹងសងសឹកវិញ មកលើទំនិញអាមេរិក ដែលរួមមានទាំងសារធាតុគីមី និងប្រេងម៉ាស៊ូត។

រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមដំណើរការដំឡើងតម្លៃពន្ធនេះ កាលពីខែមីនា ដោយមានគោលដៅឲ្យចិន ផ្លាស់ប្តូរទង្វើរបស់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេលួចទ្រព្យសម្បត្តិបញ្ញា។ ទោះបីជាយ៉ាងណាក៏ដោយ ចិន បានឆ្លើយតបភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធដូចគ្នា។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងឧស្សាហកម្មជាង៨០ បានធ្វើសក្ខីកម្មកាលពីខែកក្កដា នៅមុខការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើការដំឡើងតម្លៃពន្ធ២៥ភាគរយ នៃតម្លៃទំនិញ១៦ពាន់លានដុល្លារ៕

បាញ់ប្រហារ​ទៀតហើយក្នុង​រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ខណៈសិស្សសាលា​កំពុងទស្សនា​ការប្រកួតកីឡា​បាល់ទាត់

(ផ្លូរីដា)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា សិស្សសាលាពីរនាក់​បានរងរបួសនៅក្នុង​ហេតុការណ៍បាញ់​ប្រហារមួយ ដែលបាន​កើតឡើង​នៅអំឡុងពេលការប្រកួតកីឡា​បាល់ទាត់ នៅឯវិទ្យាល័យ​មួយកន្លែងនៅក្នុង​រដ្ឋផ្លូរីដា នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅភាគខាងត្បូង​អាមេរិក)។ នេះបើតាម​ការចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​អាមេរិក ហេតុការណ៍ផ្ទុះអាវុធខាង​លើបានកើតឡើង នៅអំឡុងពេល​ការប្រកួតកីឡាបាល់ទាត់រវាងវិទ្យាល័យ ផាមប៊ីចសេនត្រា (Palm Beach Centra) និងវិទ្យាល័យ​ឌីវ៉ាយឺ (Dwyer High School)។
គួរបញ្ជាក់​តាមសម្តីមន្ត្រី​ប៉ូលិសក្នុងតំបន់ទៀតថា ការបាញ់ប្រហារនេះ​បានផ្ទុះឡើង ក្រោយក្មេងសិស្ស​សាលាមួយក្រុមវាយ​តប់គ្នា។ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹង​ពីស្ថានភាពរបស់សិស្ស​សាលា ដែលបានរងរបួសទាំងពីរ​នាក់នៅ​ឡើយទេ ខណៈពួក​គេកំពុងទទួល​ការព្យាបាលនៅ​មន្ទីរពេទ្យ៕

 

ចុមមិនធម្មតាមែន! ប្រជាជនតួកគីទាំងអស់ ឈប់ប្រើប្រាស់ទូរស័ព្ទដៃ iPhones ជំនួសដោយ Samsung

(អ៊ីស្ដង់ប៊ូល) ថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់សមាជិកគណបក្សកាន់អំណាចរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក អឺដូហ្កាន់ ក៏បាន អំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់លក់ប្រាក់ដុល្លារ និងអឺរ៉ូបចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«ប្រជាជនតួកគីទាំងអស់គួរតែឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិកអាមេរិក…ពោលគឺបើពួកគេមានទូរស័ព្ទដៃ IPhones នោះយើងគួរតែប្រើទូរសព្ទដៃ Samsung ជំនួសវិញ ឬក៏អាចប្រើប្រាស់​ទូរស័ព្ទដៃរបស់ក្រុមហ៊ុនតួកគី Vestel ក៏បាន»។

ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថាប្រទេសតួកគី នឹងឈប់ប្រើប្រាស់ផលិតផលអេឡិច ត្រូនិករបស់សហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុតួកគី រង្គោះរង្គើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងតួកគី បានផ្ទុះឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បដិសេធដោះលែងអាចារ្យគ្រឹស្ដ អាមេរិកម្នាក់ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីអាមេរិក ក៏បានព្រមានដែរថានឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាតួកគី មិនដោះលែងអាចារ្យគ្រឹស្ដ Andrew Brunson ទេនោះ៕

ពិតជាសោកស្តាយខ្លាំងណាស់ ការបាក់រលំស្ពានអ៊ីតាលី: អ្នកស្លាប់ចំនួន 22 នាក់

ស្ពាន Morandi បានដួលរលំនៅម៉ោងប្រហែល 11 និង 30 នាទីព្រឹក ម៉ោងក្នុងស្រុក (0930 GMT) កំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងយ៉ាងហោចណាស់មានមនុស្ស 22 នាក់ត្រូវបានគេអះអាងថា បានស្លាប់ បន្ទាប់ពីផ្នែកមួយ នៃស្ពាននេះ បានដួលរលំ កាលពីថ្ងៃអង្គារនៅលើកំពង់ផែ Genoa ភាគខាងជើងប្រទេសអ៊ីតាលី ។ Reuters បានរាយការណ៍ដោយដកស្រង់មន្ត្រីដឹកជញ្ជូនមួយ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរថយន្តជាច្រើន ត្រូវបានជាប់នៅក្នុងគំនរបាក់បែក។ ផ្នែកមួយនៃស្ពានដែលដួលរលំនៅផ្លូវហាយវេ A10 នៅ Genoa ប្រទេសអ៊ីតាលី។ ទូរទស្សន៍អ៊ីតាលីបានបង្ហាញរូបភាព នៃស្ពានដែលបាក់រលំ ដែលត្រូវបានសាងសង់នៅលើផ្លូវលេខ A10 ចំនួនផ្លូវហាយវេ នៅទសវត្សរ៍ឆ្នាំ 1960 ។

ការរៀបចំរចនាសម្ព័ន្ធឡើងវិញ លើស្ពាននេះត្រូវបានអនុវត្តនៅឆ្នាំ 2016 ។ ក្រុមហ៊ុន Autotrade របស់ប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងធ្វើការ ដើម្បីពង្រឹងរចនាសម្ព័ន្ធផ្លូវដែក របស់ស្ពាននេះ។

រដ្ឋមន្រ្តីដឹកជញ្ជូន Danilo Toninelli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គាត់កំពុងតែតាមដានដោយភ័យខ្លាច នូវអ្វីដែលហាក់ដូចជា សោកនាដកម្មដ៏ធំសម្បើមមួយ៕

 

 

 

 

 

 

 

 

 

 

 

ជនបរទេស លេងទឹកសុខៗតែស្រាប់ភ្លៀងខ្លាំងបណ្តាលបាក់ទំនប់ទឹកនៅតំបន់លេងកំសាន្តមួយ ហើយកំលាំងទឹកបុកគួចប៉ើងមនុស្សគួរអោយរន្ធត់

ប្រទេសថៃ៖ សប្បាយក្លាយជាទុក្ខ ភ្ញៀវទេសចរណ៍អន្តរជាតិ ព្រមទាំងភ្ញៀវជាតិដែលទៅលេងកំសាន្តនៅរម្មនីយដ្ឋានមួយក្នុងប្រទេសថៃ បានកំពុងតែនាំគ្នាភ័យស្លន់ស្លោ ខណះកំពុងតែងូតទឹកលឹងសុខៗ ស្រាប់តែទឹកនោះបានជនឡើងយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ហើយថែមទាំងទឺកហូរនាំយកមនុស្ស ដែលកំពុងតែលេងទឹកនោះទៅតាមទឹកហូរនោះថែមទៀតផង ។

បើយោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ “កូន ខ្លាតូច” បានសសេរថា ៖ ប្រទេសថៃ៖ ជនបរទេស លេងទឹកសុខៗតែស្រាប់ភ្លៀងខ្លាំងបណ្តាលបាក់ទំនប់ទឹកនៅតំបន់លេងកំសាន្តមួយ ហើយកំលាំងទឹកបុកគួចប៉ើងមនុស្សគួរអោយរន្ធត់ មិនដឹងស្លាប់រឺរស់ទេ សង្ឃឹមថាពួកគេនឹងគេចផុតពីសេចក្តីស្លាប់ទៅ ៕

ប្រភព៖ កូន ខ្លាតូច

ពិតជាអស្ចារ្យមែន!!! អង្គការណាសាបង្ហោះយាន Solar Probe ទៅជិតព្រះអាទិត្យ

(អន្តរជាតិ) យាន​អវកាស​ Parker Sola Probe ​មាន​ទំហំ​ប៉ុន​រថយន្ត​តូចមួយ​ដែល​មាន​ទំងន់​ជាង​៦០០គីឡូក្រាម​ហើយ​នឹង​មាន​អាច​ហោះ​រហូតដល់ល្បឿន​ជិត​៧សែន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ជាល្បឿន​លឿនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​យាន​អវកាស។ បើប្រៀប​ធៀប​ល្បឿន​គឺ​យាន​នេះ​អាច​ហោះហើរ​ពីទីក្រុង​ហ្វីឡាដែលហ្វីយ៉ា​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​តែ​ក្នុង​រយៈ​ពេល​មួយ​វិនាទីប៉ុណ្ណោះ។

កាំជ្រួច​ Delta IV ដែល​មាន​ផ្ទុក​ Parker Solar Probeត្រូវ​បាន​បង្ហោះ​ចេញ​ពី​បន្ទាយ​អាកាស​ Kennedy Space កាលពី​ថ្ងៃទី១២ សីហា ២០១៨។កាំជ្រួច​ Delta IV ដែល​មាន​ផ្ទុក​ Parker Solar Probe ​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​បន្ទាយ​អាកាស​ Kennedy Space បេសកកម្ម​ជាប្រវត្តិសាស្រ្តរបស់​អង្គការ​ណាសាឆ្ពោះទៅ​ព្រះអាទិត្យ​បានចាប់ផ្តើមហើយ។​យានអវកាសParker Solar Probe ​បាន​ចាប់ផ្តើម​ហោះចេញ​ពី​ក្រុង​Cape Canaveral ​ក្នុង​រដ្ឋផ្លរីដា​នៅ​ព្រឹកថ្ងៃអាទិត្យ​នេះ។​

ការហោះហើរ​នៃ​យាន​នេះ​កាត់តាម​បរិមណ្ឌល​នៃ​ព្រះអាទិត្យ​នឹង​ធ្វើ​ឱ្យ​គេ​សង្កេតមើលដឹង​ពី​ល្បឿន​ខ្យល់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​លោក​បណ្ឌិត Eugene Parker ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​រូបវិទ្យា​បាន​ប៉ាន់ស្មាន​កាលពីឆ្នាំ​១៩៥៨​ថា​ពិតជាមានខ្យល់បក់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ​

គោល​បំណងនៃ​យាននេះ​គឺ​ឆ្ពោះទៅ​បរិមណ្ឌលនៃព្រះអាទិត្យ​ដោយ​ធ្វើ​ដំណើរ​ឱ្យ​កៀក​នឹង​ព្រះអាទិត្យ​ជាង​យានអវកាស​ដទៃទៀត​ក្នុង​ពេល​កន្លង​មក។

អង្គការ​ណាសាមាន​បំណង​បញ្ជូន​យាន​អវកាស​ស្ទង់មើល​ទៅ​បរិមណ្ឌល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ជាយូរ​មកហើយ​ប៉ុន្តែ​មិន​មាន​បច្ចេកវិទ្យា​គ្រប់​គ្រាន់​ដើម្បី​ការ​ពារ​យាន​ពីកម្តៅព្រះអាទិត្យ។

លោក​Adams Szabo ​ប្រធាន​បេសកកម្ម​នេះ​បញ្ជាក់​ថា​លោក​មាន​ក្តី​រំភើប​ដែល​អាច​បញ្ជូន​យាន​អវកាស​នេះ​ទៅ​បរិមណ្ឌល​ព្រះ អាទិត្យ​ពីព្រោះ​វា​ជា​កន្លែង​ចុងក្រោយ​ដែល​អ្នក​វិទ្យាសាស្រ្តមិន​ទាន់​បាន​ស្រាវជ្រាវ៕ប្រភពVOA

ទឹកជំនន់វាយប្រហាររដ្ឋមួយរបស់ ប្រទេសឥណ្ឌា អ្នកស្លាប់ បានកើនឡើងចំនួន៣៤នាក់…

ប្រទេសឥណ្ឌា៖ សារព័ត៌មានអូស្ត្រាលី ABC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ថា ក្រុមមន្រ្តីបាន ថ្លែងឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ជាងពាក់កណ្តាល នៃស្រុកចំនួន១៤ នៅរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា ត្រូវបានប្រកាសអាសន្ន ឈានដល់កម្រិតខ្ពស់ ខណៈដែលចំនួនអ្នកស្លាប់ ដោយសារគ្រោះ ទឹកជំនន់នៅរដ្ឋភាគខាងត្បូងមួយនេះ បានកើនឡើងដល់៣៤នាក់ហើយ ។

ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង និងមានគ្រោះ បាក់ដីកើតឡើងនៅក្នុងរដូវវស្សានេះ គិតចាប់ពីខែមិថុនា ដល់កញ្ញា ប្រទេសឥណ្ឌា បានបំផ្លាញដីកសិកម្ម និងបង្ខំឲ្យពលរដ្ឋរាប់រយនាក់ ជម្លៀសខ្លួនចេញពីរដ្ឋខាងលើនេះ ។

ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយប្រចាំរដ្ឋកេរ៉ាឡា បាននិយាយថា ដំណាំលើផ្ទៃដីកសិកម្មចំនួនជាង១.០៣១ហិកតា បានរងការខូចខាត និងមនុស្ស៣១.០០០នាក់ ត្រូវបានបង្ខំឲ្យបោះទីជម្រកជាបណ្តោះអាសន្ន នៅជំរំជួយសង្រ្គោះ៕

ប្រភព៖​FB

ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឲ្យរន្ធត់មួយនៅប្រទេសអ៊ីតាលី បង្ករដោយរថយន្តដឹកសាំងបានបើកទៅបុកជាមួយរថយន្តសន្តោងឡាន បណ្តាលឲ្យផ្ទុះឆេះ..(មានវិដេអូ)

ប្រទេសអ៊ីតាលី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឲ្យរន្ធត់មួយនៅប្រទេសអ៊ីតាលី បង្ករដោយរថយន្តដឹកសាំងបានបើកទៅបុកជាមួយរថយន្តសន្តោងឡាន បណ្តាលឲ្យផ្ទុះឆេះមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្ករឲ្យមានកាភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ នៅវេលាម៉ោង១៦៖០១នាទី ត្រូវថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ។

បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានក្រុមមន្ត្រីសង្គ្រោះបន្ទាន់ និងក្រុមអ្នកពន្លត់អគ្គីភ័យបានទៅដល់ ហើយបាននិយាយថា កាផ្ទុះដ៍ធំមួយនេះស្ថិតនៅរដ្ឋធានីស្បៀង ប្រទេសអ៊ីតាលី បង្ករឲ្យមនុស្សពីរនាក់បានស្លាប់ និង៧០នាក់ទៀតរងរបួស និងបណ្តាលឲ្យស្ពានមួយបានដួលរលំភ្លាមៗខណះដែលក្រុមរុករក និងក្រុមជួយសង្គ្រោះបានស្វែងរកអ្នកដែលបានកប់ក្រោមកម្ទេចថ្មស្ពាននោះ ។ មានមនុស្សជាច្រើនបានជម្លៀសចេញពីតំបន់នោះ ដោយសារតែមានផ្សែងខ្មៅអាប់ក្រាស់ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FChannelNewsAsia%2Fvideos%2F10155783089727934%2F&show_text=0&width=560

ប្រធានាធិបតីវេណេស៊ុយអេឡា រងការប៉ងធ្វើឃាតដោយ​ឧបករណ៍ដ្រូនបំពាក់គ្រឿង​ផ្ទុះ នៅ​ក្នុង​ពីធី​ដង្ហែរ​​​ក្បួន​​​ព្យុហ​​យាត្រា​​​យោធា…(មានវិដេអូ)

ការ៉ាកាស់៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង​វាយ​ប្រហារ​ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ​រដ្ឋ​ធានីការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។


យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ថា ការប៉ុនប៉ងលើអាយុជីវិត​របស់​លោក​ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ​ជ័យឡើយ ហើយ​លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន​កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ​ជា​បន្ទាន់​ខណៈ​​កងទ័ពមួយចំនួន​​ ត្រូវគេរាយការណ៍ថាបានរងរបួស។​


​មានការអះអាងមួយចំនួនបានអះអាងថា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិស​ការពារក្នុងតំបន់ បាន​បាញ់​ទម្លាក់​​ឧបករណ៍ដ្រូន​មួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែល​​មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមាន​ទាំង​លោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះ លោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើ​ក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយ​ខ្នង​​​។


គួរជម្រាបថា បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយ​អេឡា កំពុងតែ​ថ្លែងសុន្ទរកថាសុខៗ ស្រាប់តែ​លោក​និង​មន្រ្តីឯទៀត​ដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេល​ដែល​អ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fthadepo9%2Fvideos%2F700129967001106%2F&show_text=0&width=560

ប្រភព៖ FB