ជនជាប់ចោទទាំងពីរនាក់ដែលរំលោភសម្លាប់ក្មេងស្រីនៅក្រុងបាវិត តុលាការខេត្តស្វាយរៀងសម្រេចកាត់ទោស…(ចុចអានបន្ត)

ខេត្តស្វាយរៀង៖ ជនជាប់ចោទទាំងពីរនាក់ ដែលរំលោភសម្លាប់ក្មេងស្រីនៅក្រុងបាវិតតុលាការខេត្តស្វាយរៀងសម្រេចកាត់ទោសអស់មួយជីវិត​ និងត្រូវសងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ​ ៦​ ម៊ឺនដុល្លារ​ ។

ការសម្រេចនេះធ្វើឡើង នាល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរៈ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់សុីបាវិត២នាក់បាន រំលោភសម្លាប់នារីបុគ្គលិកកាសុីណូជាភ្ញៀវជាង១ឆ្នាំមុនត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់។

រយះពេលពេញ០១ថ្ងៃនៃការសួរដេញ​ដោល​ក្នុងអង្គសវនាការ រហូត​ម៉ោង១៦.៣០នាទីសាលក្រមត្រូវបាន​ប្រកាសដោយប្រធានក្រុមប្រឹក្សាជំនុំជំរះសម្រេចផ្តន្ទាទោសលើជនជាប់ចោទទាំង២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិតនិងរួមគ្នាសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦ម៊ឺនដូល្លា(បើកផ្លូវអោយប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់​)​ ។

ជនជាប់ចោទទាំងពីរ​ មានឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ដកហូតរថយន្ត ១ គ្រឿង ម្នាក់ទៀត ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែលបានរំលោភសំលាប់

ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកកែងស្រែត្រូវបានពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភព៖ FB