មកស្តាប់សម្តីលោកពូសន្តិសុខវ័យចំណាស់ម្នាក់ ដែលត្រូវក្រុមចោរប្លន់ធនាគារភ្ជង់កាំភ្លើងស្រស់ៗ គាត់ប្រាប់ថា…. (មានវីដេអូ)

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ មានក្រុមចោរប្លន់មួយក្រុមមានគ្នាចំនួន៤ទៅ៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បាននាំគ្នាសម្រុកចូលធ្វើសកម្មភាពប្លន់ធនាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្លន់យកប្រាក់អស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក គេចខ្លួនទៅបាត់ដោយសុវត្តិភាព។

យ៉ាងណាមិញនៅថ្ងៃនេះដែរបទសម្ភាសន៍ផ្ទាល់ ទៅកាន់លោកពូសន្តិសុខម្នាក់ ដែលយាមកាមនៅធនាគារកើតហេតុនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញមនុស្សមួយក្រុមស្រាប់តែសម្រុកចូលធនាគារដោយពេលនោះគាត់បាននិយាយថា ឲ្យដោះមួកចេញ ក៏ស្រាប់តែក្រុមចោរនោះ ដកកាំភ្លើងភ្ជង់គាត់ឲ្យដើរចូលក្នុងធនាគារកុំឲ្យស្រែក។

លោកពូសន្តិសុខបាននិយាយបន្តទៀតថា គាត់ពិតជាមានការភ័យខ្លាច ក៏ព្រោះតែពុំដែលឃើញមានក្រុមចោរប្លន់ និងភ្ជង់កាំភ្លើងបែបនេះពីមុនមក។

គួរបញ្ជាក់ផងដែលថា សាខានៅធនាគារកើតហេតុបានបិទទ្វារ ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកជនដៃដល់យកមកផ្តន្ទាទោស ខណៈដែលពុំទាន់រកអត្តសញ្ញាណក្រុមចោរនោះឃើញនៅឡើយទេ៕

តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F422691538254816%2Fvideos%2F238738116825198%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007140166565%2Fvideos%2F2162148734033111%2F&show_text=0&width=560

ប្រភពវិដេអូ៖ បក្សីចាំក្រុង