(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះនគរបាលប៉ុស្តិ៍ចោមចៅ២ បានធ្វើការចាប់វាយខ្នោះឪពុកចុងចិត្តអប្រិយម្នាក់ដែលបានយកដំបងទីបជ័រ វាយធ្វើបាបកូនអាយុ៥ឆ្នាំបណ្ដាលឲ្យរងរបួសពេញខ្លួន យកមកប៉ុស្តិ៍ដើម្បីចាត់ការតាមផ្លូវច្បាប់ ការចាប់ឃាត់ខ្លួននេះធ្វើឡើង

នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ។
ឪពុកចុងនោះឈ្មោះ យឹម សំណាង អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។

អំពើហិង្សាដែលឪពុកចុងវាយទៅលើកុមាររងគ្រោះខាងលើនេះ គឺមិនមែនតែមួយលើកនេះទេគឺមានចំនួន ៣លើករួចមកហើយ រួមទាំងលើកនេះ ដែលប្ដីចុងរបស់នាងបានវាយដំទៅលើកូនរបស់ខ្លួន ដោយប្រើប្រាស់បំពង់ទីបជ័រ វាយម្ដងៗធ្វើឲ្យកូនរបស់ខ្លួនរបួសពេញខ្លួនសា្នកស្នាមរាប់ខែ ទើបធ្វើឲ្យនាងទប់អារម្មណ៍មិនបាននិង ដាច់ចិត្តប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនតែម្តងដើម្បីឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ៕ប្រភពFB

