(ព្រះសីហនុ)៖ ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយក្រោយពីឃាត់ខ្លួនរួច ជនសង្ស័យទាំង១៨នាក់នោះ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។

កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកប្រតិបត្តិការព័ទ្ធឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលេខ៨១០ ក្រុម៤៦ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពីស៊ើបអង្កេតដឹងថា ពួកគេបានឆ្លងដែនខុសច្បាប់មកដល់កម្ពុជា ហើយសម្ងំលាក់ខ្លួននៅខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយមានការសហកាជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕



ប្រភព៖ FB