
(កណ្ដាល)៖ គិតមកដល់រសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨នេះ សពបុរសម្នាក់ដែលបាន រអិលជើងធ្លាក់ទៅកន្លែងជ្រៅ លង់ស្លាប់ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា នៅចំណុចពាមតាយូស លើផ្លូវ 7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នោះ រកឃើញហើយ ដោយចំណាយជួលគេរាវរកអស់ជាង៦០០$ទើបឃើញ។

ជនរងគ្រោះឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតូ ជនរងគ្រោះនិងមិត្តភក្តិ ជាច្រើននាក់ទៀត បានទៅលេងទឹកដែលហូរកាត់ផ្លូវចំណុចពាមតាយួស ចំណុចខាងលិចក្រុមហ៊ុន 7NG ។

ពេលនោះជនរងគ្រោះ បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញនៅឡើយទេ៕

ប្រភព៖ FB