សមត្ថកិច្ច ចាប់ផ្តើមរិតបណ្តឹងច្បាប់ ចំពោះជនជាតិចិនដែលប្រព្រិត្តខុសច្បាប់ក្នុងប្រទេសកម្ពុជា
ជាក់ស្តែងសមត្ថកិច្ចប៉ូលីសខេត្តព្រះសីហនុបានស្រាវជ្រាវ នឹង ឆ្មក់ចូលខារ៉ាអូខេចិន ទាំងកណ្តាលអធ្រាត ឃាត់ខ្លួនមនុស្ស ៦២នាក់ និងថ្នាំញៀនមួយចំនួន

ខេត្ត ព្រះសីហនុ៖ កាលពីវេលាម៉ោង ០០ៈ១៥នាទី យប់ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥ នាក់។



ក្នុងនោះរួមមានម្ចាស់អាជីវកម្ម ០១នាក់ មេការ ០១ នាក់ អ្នកជួញដូរចំនួន ០១នាក់ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបនេះចំនួន ៥៩ នាក់។



ជាលទ្ធផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងមានដូចខាងក្រោម៖ ម្សៅក្រាមពណ៍សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ០១ កញ្ចប់ ធំ បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ ថ្នាំញៀនកេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ។



ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់៕

ប្រភព៖ FB