
ខេត្តពោធិ៍សាត់៖ រន្ធត់បុរសម្នាក់ផឹកស្រវឹង បើកឡានធ្លាក់ចូលទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះបង្ករឡើងកាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ។

បើតាមសម្តីអ្នកដែលឃើញហេតកុការណ៍បាននិយាយថា ពីដំបូលគាត់បានឃើញរថយន្តម៉ាកកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2N8401 បើកបរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហមក្នុងទិសដៅពីលិចមកកើតបានរេចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង ស្ថិតនៅភូមិកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរស្លាប់ ។

ជនរងគ្រោះឈ្មោះ ប៉ូច សោភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មូលហេតុ មកពីស្រវឹងស្រា ហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕


(មានវិដេអូ)
ប្រភព៖FB