ក្មេងគង្វាលគោ រើស​គ្រាប់​អឹម​៧៩​មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​បីនាក់នៅ​ស្រុក​ភ្នំស្រួច

កំពង់ស្ពឺ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលាម៉ោង​៣ៈ៣០​នាទី​រសៀល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨នេះចំណុច​បរិវេណ​បន្ទាយ​កងទ័ព​(ACO)​ស្ថិតក្នុង​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច ​​។​

តាម​ប្រភពមន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា ​ក្មេងរងគ្រោះ​ទាំង​បួន​នាក់​មានឈ្មោះ៖ ​១.ឈ្មោះ​ងោ​ល តាំង​ហេង អាយុ​១០​ឆ្នាំ​(​ស្លាប់​)​។​ ២,​ឈ្មោះ សូន រ័ត្ន អាយុ​១២​ឆ្នាំ( របួសធ្ងន់) ៣.​ឈ្មោះ​យ៉ែម ស្វិត អាយុ​៩​ឆ្នាំ​( របួសធ្ងន់)​ ៤.​ឈ្មោះ យ៉ែម ខ្មៅ អាយុ​៦​ឆ្នាំ​( របួសធ្ងន់)។​ ក្មេង​ទាំង​បួន​នាក់​រស់នៅ​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​​ស្រុក​ភ្នំស្រួច ​​។

មុនពេល​កើតហេតុ​ក្មេងឃ្វាលគោ​ទាំង​បួន​នាក់​បាន​រើស​បាន​គ្រាប់បែក​ប្រភេទ​M៧៩​យកទៅ​ដំ​លេង​រួច​ក៏​ផ្ទះ​ឡើង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​និង​​រងរបួស​ធ្ងន់​។​


ក្រោយពី​កើតហេតុ​ក្មេង​រងរបួស​ទាំងបី​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​សព​ក្មេងរងគ្រោះ​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រភព៖ FB