រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌប៉ុស្តិ៍រដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនជាក់ស្តែង ខណៈពួកគេធ្វើសកម្ម ភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោបានអោយដឹងថាដោយមានការណែនាំពីលោកអធិការខណ្ឌ រូបលោក បានដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ។

លោក តុន តូនី បានបន្ដថា ខណៈកំពុងល្បាត ស្រាប់តែ ប្រទះឃើញជនសង្ស័យប្រុសស្រី៤នាក់ ជិះម៉ូតូពីរគ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ ភ្លាមៗនោះ កម្លាំងក៏ឡោព័ទ្ធត្រង់ទីតាំងកើតហេតុ ឃាត់ក្រុមជនសង្ស័យបាន យកមកស្នាក់ការប៉ុស្តិដង្កោដើម្បីធ្វើការសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ត្រូវបាន បញ្ជូនមកឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕








ប្រភព៖ FB