ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង២០នាទី ទាបភ្លឺ ចូល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមជនសង្ស័យដែលបានលួចយករថយន្ត Camary បាឡែនរបស់តារាចំរៀង Rap MC Bull ជិះគេចខ្លួន។

តែម្ចាស់រថយន្តដេញតាមរហូត រកឃើញនៅម្ដុំដីឡូមួយកន្លែង នៅក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកកាម៉ារី បាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-3664 មកឈប់ចាំយកប្អូននៅមុខបុរីចំការដូងខណ្ឌដង្កោ។

តារាចម្រៀងបន្តថាគាត់បានចូលទៅអង្គុយញាំអីបានមួយសន្ទុះ ប្អូនស្រីរបស់គាត់ក៏បានមកដល់។ប្អូនសួរគាត់ថា បង ឡាននៅណា? ស្រាប់តែ ភ្ញាក់ព្រើត ទើបគាត់ប្រញាប់ដកទូរស័ព្ទមកមើលឃើញ លោតសញ្ញា GPS ប្រាប់មកពីសកម្មភាពរថយន្តរបស់គាត់ បានធ្វើដំណើរចេញទៅ។

រថយន្តដែលត្រូវគេលួចយកទៅនោះ ត្រូវបានម្ចាស់រថយន្ត គឺតារាចម្រៀងរ៉េប MC Bull សហការជាមួយសមត្ថកិច្ចនគរបាល បានស្វែងរកតាមប្រព័ន្ធGPS ឃើញវិញហើយ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់នៅឡើយទេ៕

ប្រភព៖ FB