រថយន្ដស៊េរីទំនើបមួយគ្រឿងបើកបុកចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១២នឹង៤០នាទីថ្ងៃត្រង់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

សេះក្រហម Ferrari F12 តំលៃ រាប់សែនដុល្លារ ហោះទៅបុកដើមត្នោតរបងផ្ទះឧបនាយករដ្ឋមន្ត្រី ទើបនឹងឡើងថ្មី ទាំងកណ្តាលថ្ងៃត្រង់
រថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតំលៃខ្ទង់សែនដុល្លារ គឺ Ferrari F12 ពណ៌ក្រហមឆ្អិនឆ្អៅ បានជ្រុលហោះទៅបុកដើមត្នោតរបងផ្ទះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបនឹងឡើងដំណែងជាឧបនាយករដ្ឋមន្ត្រីថ្មីៗនេះ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ជាង១២ថ្ងៃត្រង់ នៅចំនុចផ្លូវ 598 សង្កាត់ទួកសង្កែ២ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងពីទំហំខូចខាត រថយន្តនៅឡើយទេ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្ករបួសស្នាមដល់អ្នកណាឡើយ គ្រាន់តេបង្កការភ្ញាក់ផ្អើលខ្លាំង ជាមួយរថយន្តតំលៃថ្លៃកប់ពពកមួយគ្រឿងនេះ៕
ប្រភព៖ FB