សង្សយ័ស្រវឹង យុវតី​រូប​ស្រស់ស្អាត​ម្នាក់បើក​រថយន្ត Mazda ​ល្បឿនលឿនរេ​ចង្កូត​ទៅបុក​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១២រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

រថយន្ត Mazda ស៊េរី​ទំនើប​មួយគ្រឿង បើកបរ​ដោយ​យុវតី​រូប​ស្រស់ស្អាត​ម្នាក់ ទំនង​ស្រវឹង​ផង ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង។

ដោយ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅមុខ​ប្រហែល២០ម៉ែត្រ​ទៀត ទើប​ឈប់​ទៅមុខ​លែងរួច បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ និង​ទ្រូងផ្លូវ​បាន​ខ្ទាត​បាក់​អស់១កង់ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ឡើយ។

នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Mazda ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-7173 បើកបរ​ដោយ​យុវតី​រូប​ស្រស់ស្អាត​ម្នាក់ មើលទៅ​ទំនង​ស្រវឹងស្រា​ផង បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។

លុះ​មកដល់​ចំណុចកើតហេតុ មិនដឹងថា អ្នកបើកបរ​រវល់​ធ្វើ​អ្វី​នោះទេ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ថ្ម​កណ្ដាល​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្តដំណើរ​ទៅមុខ​ប្រហែល២០ម៉ែត្រ​ទៀត ទើប​ឈប់ ព្រោះ​បើក​ទៅមុខ​លែងរួច។

ចំណែក​ទ្រូងផ្លូវ​បាន​ខ្ទាត​ចេញពី​ផ្លូវ​បាក់​អស់​ចំនួន១កង់ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នារី​រូប​ស្រស់​ខាងលើ​រងរបួស​អ្វី​ឡើយ។ យុវតី​រូប​ស្រស់ ដែលជា​អ្នកបើករថយន្ត​បង្ក​បាន​ប្រមូល​សុ​ម្ភា​រៈ និង​របស់​មានតម្លៃ​ទុក​ក្នុង​កាបូប រួច​ប្រញាប់ប្រញាល់​ចុះ​ពី​រថយន្ត រួច​ហៅ​រ៉ឺម៉ក​កង់​បី​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ៕

ប្រភព៖ FB