ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយយុវតីវ័យក្មេង ម្នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធមន៍ ខណៈជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត រួចដួលក៏ត្រូវរ៉ឺម៉កកង់បី កិនចំក្បាលស្លាប់ភ្លាមមួយរំពេច ក្រោយមករ៉ឺម៉កបានព្យាយាមបើកគេចខ្លួនបាត់ ដោយគ្មានអ្នកបើកតាមជួយឃាត់។

ហេតុការណ៍ដ៏រន្ធត់នេះ នៅវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី ០៨ កញ្ញា ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស មុខក្រុមហ៊ុនហុងដា ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

យុវតីរងគ្រោះ ឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ ។

ជិះម៉ូតូម៉ាក ហុងដារស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយរ៉ឺម៉កកងបី តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប៉ះម៉ូតូដៃជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលអោយដួលស្របគ្នានោះ ក៏មានរ៉ឺម៉កកង់បីមកដល់ កិនចំក្បាលបែកឈាម ស្លាប់មួយរំពេចតែម្តង ក្រោយបង្កររួច ម៉ូតូរ៉ឺម៉កមិន បានឈប់នោះទេ បន្ថែមល្បឿនរត់បាត់ តែសោតស្តាយបំផុត គឺគ្មាន នរណាម្នាក់ហ៊ានដេញជួយឃាត់រ៉ឺម៉កកង់បី នោះ មកទទួលខុសត្រូវ ៕








