
កាលពីពេលថ្មីៗនេះ មន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានជួយសង្គ្រោះក្មេងតូចក្នុងគ្រួសារក្រីក្រម្នាក់ ដែលបានលេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ ហើយស្លាក់ប្រសិនបើមិនមានការជួយសង្គ្រោះពីគ្រូពេទ្យទេ ក្មេងប្រុសរូបនេះនឹងស្លាប់មិនខាន ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phany Sreng បានឱ្យដឹងថា ថ្ងៃនេះគ្រូពេទ្យនៅផ្នែក ORL នៃមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានជួយសង្រ្គោះជីវិតក្មេងប្រុសអាយុ១០ខែម្នាក់ដែលក្រីក្រណាស់ លេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ ។ បើមកមិនទាន់ពេលទេក្មេងនឹងស្លាប់ហើយ ។ អ្នកម្តាយគ្រប់រូបគប្បីប្រយ័ត្នផងណា !!!» ។

ជាមួយគ្នានេះដែរ ក្រៅតែអំពីការយកចិត្តសង្គ្រោះដោយយកចិត្តទុកដាក់ហើយនោះ ក្រុមគ្រួពេទ្យមិនបានយកប្រាក់ពីម្ដាយក្មេងរងគ្រោះឡើយ ដោយសារតែជីវភាពគាត់ក្រីក្រី ហើយថែមទាំងផ្ដល់ជាថ្នាំសង្កូវបន្ថែមទៀតផងដែរ ដែលសកម្មភាពនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកដែលនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក ៕




(មានវិដេអូ)
ប្រភព៖ FB