
(កណ្តាល)៖ នំកញ្ចប់ក្លែងក្លាយជាច្រើន ដែលបង្ក្រាបបានពីក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រកព្រំដែន ក្នុងស្រុកកោះធំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ជាពិសេសនំទាំងនេះ សម្រាប់ក្មេងៗបរិភោគ និងជាប្រភេទនំកញ្ចប់ មីកញ្ចប់ និងចាហួយទឹកជាដើម ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញ។

មុនដំបូងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលតាមព្រំដែន បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកនំយ៉ាងពេញព្រៀបពីវៀតណាមមកស្តុកនៅស្រុកកោះធំ។

នគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅឆែកឆេរនៅតីតាំងស្តុកនំក្លែងក្លាយទាំងនេះ ដោយរកឃើញនំជាច្រើនផ្សេងទៀត និងបន្តចាប់រថយន្ត២គ្រឿងទៀត។

នំក្លែងក្លាយទាំងនេះពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗ រហូតអាចធ្វើឲ្យស្លាប់ទៀតផង។ ជាមួយគ្នានេះ នគរបាល សូមអំពាវនាវដល់ក្រុមឈ្មួញទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ការនាំចូលប្រភេទនំក្លែងក្លាយទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បរិភោគយ៉ាងខ្លាំង និងព្រមានចាត់វិធានការតាមច្បាប់ចំពោះជនដែលនៅតែរឹងទទឹង៕

(មានវិដេអូ)
ប្រភព៖ FB