
ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារTK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ម៉ាកMK ពណ៌ ស សរុប លុយ និងគ្រឿងអលង្កា ជិត ១ម៉ឺន ដុល្លារ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៤ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស្រេង ហេងពី ហៅ ពី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវីស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ឆ្នាំផលិត២០១៩លេខតួ-លេខម៉ាស៊ីន ៨១២៥០៨០ ពាក់ស្លាកលេខ ភ្នំពេញ១HA-១៩៣៩ និងមួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក C&N ចាប់យកពី ឈ្មោះ ស្រេង ហេងពី ហៅ ពី ។

ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន៖ ទូរសព្ទ័ដៃម៉ាក NOKIA ចំនួន ០១ និងខ្សែកាសទូរសព្ទ័ ចំនួន ០១ បន្តោងរូបព្រះ រាងស្លឹកពោធិ ធ្វើពីលោហធាតុ ពណ៌លឿងស្លេក ចំនួន ០១ ,កូនកាបូបដៃតូចមានរូបកូនដំរី ពណ៌ ឈាមជ្រូក ចំនួន ០១ ប្រាក់ដុល្លារ ចំនួន៣,០០០ ដុល្លារអាមេរិកខ្សែកធ្វើពីលោហធាតុ ពណ៌លឿងស្លេក មួយខ្សែមានបន្តោងចំនួន ០២ គឺ ១ បន្តោងតូចរាងបេះដូងធ្វើពីលោហធាតុ ពណ៌លឿងស្លេក និង ២បន្តោងដាំត្បូង ពណ៌សធំចំកណ្តាលនិងមានត្បូងតូចៗជុំវិញចំនួន ១២គ្រាប់ ចិញ្ជៀនផ្លាកទីន មានដាំត្បូងពណ៌ស ចំនួន ០៣គ្រាប់ ខ្សែដៃធ្វើពីលោហធាតុ ពណ៌ ស មានដាំត្បូង ពណ៌ស ចំនួន ៣១គ្រាប់ ។

ជនរងគ្រោះឈ្មោះ ចាង គឹមណៃ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ លក់គ្រឿងសំអាង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

(មានវិដេអូ)
ប្រភព៖ FB