
ខេត្តសៀមរាប៖ នៅវេលាម៉ោង ០១៖៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីសមត្ថកិច្ចចំណុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ពីសំណាក់លេាកឧត្តមសេនីយ៏ទេា ទិត្យ ណារ៉ុង

ស្នងការនគរបាលខេត្ត និងលេាកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស បានចុះបង្ក្រាបករណីចាត់ចែង និងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេ វី (ខារ៉ាអូខេពីរ៉ាមីតចាស់) ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការនេះ ដោយមានការចូលរួមសម្របសំរួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប និងលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង កំលាំងសមត្ថកិច្ចនគរបាល បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ស្រី០៥នាក់ និងឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន ១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបាននាំខ្លួនមកធ្វើការសាកសួរបន្តទៅតាមនីតិវិធី ។









(មានវិដេអូ)
ប្រភព៖ FB