បុរសម្នាក់ជិះ​ម៉ូតូ​ម៉ាកNex ល្បឿន​លឿនរអិលដួលអូសប្រហែលជាង១០ម៉ែត្រ បែកផ្កាភ្លើង ផ្ទុះឆេះម៉ូតូខ្ទេច ចំណែកមនុស្សរងរបួសសន្លប់

ភ្នំពេញ៖ ករណី​នេះ​ភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង១២និង០១នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​មុខ​សាលារៀន​ចាក់អង្រែ​ក្រោម តាមផ្លូវ​ជាតិ​លេខ២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖
មុនពេល​កើតហេតុ មាន​ម៉ូតូម៉ាក Nex មួយគ្រឿង ពណ៌​ស (មិន​ចាំ​ស្លាក​លេខ) បើកបរ​ដោយ​យុវជន​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង ខណៈដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ពេក ស្រាប់តែ​រអិលដួល​ដោយ​ខ្លួនឯង អូស​ជាង១០ម៉ែត្រ បែក​ផ្កាភ្លើង​ឆាបឆេះ​ឡើង​តែម្ដង ចំណែកឯ​យុវជន​ដែលជា​អ្នកបើកប​ម៉ូតូ បាន​សន្លប់​ស្ដូកស្ដឹង​ផងដែរ ។

ក្រោយកើតហេតុ​កម្លាំង​ប៉ូលិស​ដែល​កំពុង​ល្បាត​បានមក​ដល់​​នាំគ្នា​ចុះមក​បាច់​ទឹកភ្លៀង​ដែល​ដក់​នៅក្បែរនោះ ដើម្បី​ជួយ​ពន្លត់ ចំណែកឯ​យុវជន​ដែលជា​អ្នកបើកប​ម៉ូតូ ដែល​សន្លប់​នោះ បាន​ងើប​ដឹងខ្លួន​ហើយ ដោយ​គ្រាន់តែ​រងរបួសរ​លោត​ដៃរ​លោត​ជើង​ប៉ុណ្ណោះ។

យុវជន​រងគ្រោះ​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​ឲ្យ​មក​ដឹក​យកទៅ​គ្លីនិក​ឯកជន ដើម្បី​លាង​របួស និង​ម៉ូតូ​យកទៅ​ជាមួយគ្នា​ផងដែរ៕

ប្រភព៖ FB