ចាប់ឃាត់ខ្លួន​ជនជាតិចិន៤នាក់ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ធ្វើ​ទារុណកម្ម ជនរងគ្រោះជាជន​ជាតិចិន​ដូចគ្នា នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ ក​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនជាតិ៤នាក់ ពាក់​ពន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម បង្កឡើង​ដោយ​ជន​ជាតិចិន​ដូចគ្នា ដែល​ហេតុការណ៍​បានកើត​ឡើង​នៅ​បន្ទាប់​លេខ៤០៦ ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស ស្ថិតនៅ​ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យ ១-ឈ្មោះ WU TAOTAO ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E៤៧១១០៧៨៣ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ ។

២-ឈ្មោះ WU XIONG BO ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះ​សី ហ​នុ ។

៣-ឈ្មោះ WU XUXIANG ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ E៨៩៦៨៤៣២៧ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ ។

៤-ឈ្មោះ REN JIHU ភេទ​ប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E៤៥៣៧០៣៤៨ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះសីហនុ ។

វត្ថុតាង​ចាប់យក​មាន​ពិល​ឆក់​ចំនួន ២គ្រឿង រថយន្ត១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2A.៥០១០ ។

ចំណែក​ជន​រង គ្រោះ​មាន​គ្នា២ នាក់ ម្នាក់​ឈ្មោះ CHEN TI ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេ​ខៈ ED៦៦៨០៨៤២ ស្នាក់នៅ​ស​ណ្គា​រ​ដើមត្នោត ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ រងរបួស​បែក​មាត់ ស្នាម​ដាច់​រលាត់​ខ្នង និង គ្រិច​ឆ្អឹងខ្នង ( រងរបួស​មធ្យម ) ។

និង​ម្នាក់​ឈ្មោះ DAI YANYING ភេទ​ស្រី អាយុ ៤៤ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេ​ខៈ ED៦៦៨៩៣៨២ ស្នាក់នៅ​សណ្ឋាគារ​ដើមត្នោត ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ។

ករណីនេះ​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ធានា​លុយ​ចំនួន១០០,០០០យាន់ ( ដប់​ម៉ឺន​យាន់ ) ពី​ក្រុម​ជនសង្ស័យ ដើម្បី​ឲ្យ​មិត្តភក្តិ​យកទៅ​លេងល្បែង​ស៊ីសង​នៅកាស៊ី​ណូ ឆាង​យូ ។

ពេល​លេង​ចាញ់​អស់​មិត្តភក្តិ​របស់​ជន​រងគ្រោះ គ្មាន​លុយ​សង​ឲ្យ​ក្រុម​ជនសង្ស័យ​វិញ ពេលនោះ​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ ឃុំឃាំង​ក្នុង​បន្ទប់​ហើយ​ធ្វើ​ទារុណកម្ម វាយ​ធ្វើបាប និង ប្រើ​ពិល​ឆក់ ដើម្បី​បង្ខំ​ឲ្យ​ជនរងគ្រោះ​សរសេរ​លិខិត​ជំពាក់​ប្រាក់ ។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កំពុង​សាកសួរ​យក​ចម្លើយ ដើម្បី​បន្ត​នីតិវិធី ៕

ប្រភព៖ FB