
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ (លួចមានស្ថានទម្ងន់ទោស) ដាក់ពន្ធនាគារព្រៃស ដើម្បីរងចាំជំនុំជម្រះនៅពេលក្រោយ។

ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីលោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញាររង បានចោទប្រកាន់ក្រុមជនសង្ស័យទាំង៥នាក់ ពីបទឆក់ទូរសព្ទ័ដៃ (លួចមានស្ថានទម្ងន់ទោស)។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង២០៖៣០នាទីមានករណីឆក់ទូរស័ព្ទដៃពីបុរសម្នាក់ជិះ Pass App ត្រង់ចំណុចផ្លូវគិរីរម្យហើយកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

ជនសង្ស័យទី១៖ ឈ្មោះ យិន មយូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ទី២៖ ឈ្មោះ សំ ម៉ារ៉ាឌី ភេទប្រុសអាយុ១៥ឆ្នាំ,ទី៣៖ ឈ្មោះសុខ ហេង ភេទប្រុស អាយុ១៤ឆ្នាំ,ទី៤៖ ឈ្មោះ ទិត សុខជា ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥៖ ឃាង វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ៕







(មានវិដេអូ)
ប្រភព៖ FB